抖阴社区

                                    

«ម៉ោះៗ យើងខានលេងល្បែងយូរហើយ មានអ្នកណាចង់លេង trust or dare ដែរទេ?»ជុងហ្គុកបន្លឺឡើងពេលឃើញគ្រប់គ្នាញ៉ំាអាហារដូចជាឆ្អែតរៀងខ្លួនអស់ហើយ ណាក៏ចង់បង្កើតបរិយាកាសអោយសប្បាយ។

«ល្អណាស់ប្លែកម្យ៉ាងដែរ ខ្ញុំមិនសូវបានលេងល្បែងបែបនោះទេ»ហេប្យុល

«អូខេ គ្រប់គ្នាប្រហែលជាស្គាល់ពីរបៀបលេងហើយមែនទេ?»ជុងហ្គុករហ័សទាញដបស្រាដែរគេផឹកអស់យកមកដាក់ចំកណ្ដាល់តុ ឯគ្រប់គ្នាក៏ងក់ក្បាលនិងសំណួររបស់គេបញ្ជាក់ថាដឹងពីរបៀបលេងហ្គេមមួយនេះហើយ។

«ខ្ញុំចាប់ផ្ដើមហើយ .. 1,2,3 ..» ជុងហ្គុក

«អាហហ ..ចំជីមីនហ្យុងហើយអ្នកណាជាអ្នកសួរ?»

«ទុកអោយខ្ញុំជាអ្នកសួរ» គ្រីសស៊ីភរិយាអង្គុយក្បែរដៃរបស់គេក៏រហ័សឡើង ទើបធ្វើអោយគេភ័យមិនស្ទើរនេះប្រពន្ធជាអ្នកសួរបែបមិនកើតទេដឹង?

«ល្អណាស់ បងថ្លៃចង់ដឹងអីក៏សួរអោយអស់ទៅ»ជុងហ្គុក

«បិទមាត់របស់ឯងទៅ»ជីមីន

«អូនសួរហើយ..... កាលពីពីរអាទិត្យមុនបងមាន
បានអោយស្រីនៅក្លឹបអង្គុយពីលើភ្លៅដែរទេ?»គ្រីសស៊ី

« ហេតុអីយករឿងយូរហើយមកសួរ? បងភ្លេចបាត់ហើយ» ជីមីន

«ឆ្លើយឬមិនឆ្លើយ?»គ្រីសស៊ី

«ពេលនោះបងគ្មានចេតនាទេ អូនក៏ដឹងថាបងមិនរញ៉េរញៃ»ជីមីន

«គ្មានចេតនា តែសង្ងំអង្គុយអោយគេធ្វើអីបានតាមចិត្ត កុំស្មានថាអូនមិនដឹងអោយសោះ»គ្រីសស៊ី

«វាស្រេចលើអូន ថាទុកចិត្តបងឬអត់?»ជីមីន

«ចម្លើយច្បាស់ជាអត់ហើយ»គ្រីសស៊ី

«ហាសហា បែបនេះសមហើយ »ជុងហ្គុកអត់សើចចម្អកមិនបាននិងរឿងនេះ ព្រោះតែជីមីនត្រូវប្រពន្ធគេតាមទាន់រហូតមិនថាជារឿងអ្វីទេ គឺលាក់ប្រពន្ធគេមិនជិត។

«ម៉ោះៗ ខ្ញុំបង្វិលតរហើយ»ហេប្យុល

« 1. , 2. ,3 »

« យេហហហ ចង្អុលចំ ណាមជុនហ្យុងហើយ ខ្ញុំមានរឿងច្រើនណាស់ដែរចង់សួរ»ជុងហ្គុក

??????????????????????????????6?Where stories live. Discover now