«ខ្ញុំក៏ចង់សួរដែរ »យូនីហ្វឺរ
«សួរបានតែម្នាក់ទេ » ណាមជុន
«យូនីហ្វឺរ អោយបងសួរមុនណា។ចាំបង្វិលបានលើកក្រោយចាំយូនីហ្វឺរជាអ្នកសួរចុះ»ជុងហ្គុក
ព្រោះតែចង់សួរទើបនិយាយប្រាប់យូនីហ្វឺរអោយចាំសិន បើមិនអញ្ចឹងគេមិចនិងបានសួរទៀតទៅ។«ឆាប់សួរទៅយើងក៏ចង់ដឹង»ហូស៊ុក
«ណាមជុនហ្យុង ពេលនេះមានអ្នកណាធ្វើអោយបេះដូងលោតញាប់ដែរទេ?»ជុងហ្គុក
«ឯងសួរសំណួរស្អីឯង?»ណាមជុន
«ឆាប់ឆ្លើយមក នេះជាល្បែងបងត្រូវតែឆ្លើយ ជាកូនប្រុសមិនកុហកគ្រាន់តែល្បែងមួយទេមែនទេ???»ជុងហ្គុក និយាយបង្ការទុកមុនព្រោះតែឃើញថាណាមជុនដូចជាស្ទាក់ស្ទើរ តែក្រោយឮសម្ដីរបស់គេ រាងក្រាស់ក៏រហ័សឆ្លើយភ្លាមមិនរងចាំយូរតែម្ដង។
«មាន» ណាមជុន
«អូហ ហូហ តាំងពីពេលណា? ជាម្នាក់ណាដែរទៅនៀក?»ជីមីន
«សួរតែមួយសំណួរទេ ក៏ឆ្លើយតែមួយឆាប់បង្វិលលេងតរទៅ»ណាមជុន ថាហើយគ្រប់គ្នាក៏ញញឹមស្រស់និងលេងបន្តរ អ្នកណាដែរថាមិនចង់ដឹងរឿងស្នេហារបស់គេ?តែនេះពួកគេដឹងតែសួរមិនបានចម្លើយហើយក៏មានតែសើចស្រស់ ញញឹមរីករាយដែរទីបំផុតបេះដូចរបស់ណាមជុនអាចលោតខុសចង្វាក់សារជាថ្មី ប្រសិនបើមាននារីណាម្នាក់ដែរណាមជុនបង្ហាញមកអោយស្គាល់ជាផ្លូវការគ្រប់គ្នានិងសន្យាថាមើលថែអនាគតបងថ្លៃរបស់ខ្លួនអោយបានល្អជាងនែល លីយ៉ាដែរជាកំហុសមួយធ្វើអោយពួកគេសោកស្ដាយបំផុត ។ និយាយបែបនេះមិនមែនគ្រប់គ្នាភ្លេចលីយ៉ានោះទេ តែមនុស្សស្លាប់ទៅហើយបានត្រឹមនៅគោរពស្រឡាញ់នៅក្នុងចិត្ត សំខាន់គឺបងប្រុសនិងបងថ្លៃរបស់គេរស់នៅបច្ចុប្បន្ន ចាំបាច់គឺត្រូវមាននរណាម្នាក់មកនៅក្បែរមិនអាចត្រាំត្រែងជាមួយអតីតកាលបានរហូតឡើយ។
តែអ្នកខ្លះបែរជាចង់ស្រង៉ាកចិត្តទៅវិញព្រោះគិតថាណាមជុននិយាយពីសង្សាររបស់គេដែរគេធ្លាប់ប្រាប់កាលពីមុន ។នាងគិតថាគេមានសង្សារដែររស់នៅឃ្លៀតគ្នាឆ្ងាយហើយ ទើបមិនដែរឃើញ តែណាមជុនក៏ឧស្សាហ៍និយាយពីសង្សាររបស់គេច្រើនបែបនេះមើលទៅស្រឡាញ់គ្នាណាស់ ។ទោះនាងមានអារម្មណ៍យ៉ាងមិចជាមួយគេយ៉ាងណានាងក៏ចង់ជួបចង់ស្គាល់អោយបានម្ដងថាមនុស្សដែរណាមជុនស្រឡាញ់ជាមនុស្សស្រីសំណាងបែបណា។.....
[Mid-nigth កណ្ដាលអាធ្រាត្យ12កន្លះយប់]គ្រប់គ្នាមិនសូវជាស្រវឹងអីណាស់ណាទេ ព្រោះអង្គុយលេងយូរឡើងចង់ស្វាងមកវិញទៅហើយ។ គ្រប់គ្នាក៏ទៅបន្ទប់សម្រាក ឯណាមជុននិងជុងហ្គុកក៏ដូចគ្នា គ្រាន់តែណាមជុនដើរជូនយូនីហ្វឺរអោយមកដល់មុខបន្ទប់និងឈរមើលនាងចាក់គន្លិះអោយត្រឹមត្រូវទើបគេទៅរកបន្ទប់របស់គេវិញ។
«បងប្រុសល្អណាស់ តែល្អពេកថ្នាក់ខ្ញុំច្រណែននិងនារីដែរបងប្រុសស្រឡាញ់ចង់ឆ្កួតទៅហើយ» យូនីហ្វឺរចូលមកក្នុងបន្ទប់និងដាក់ខ្លួនគេងនៅលើពូកទាំងនៅគិតរឿងរបស់គេដដែរ ។ មើលទៅអ្នកខាងនោះដូចជាមិនដឹងអីសោះ ធ្វើអោយនាងកាន់តែស្អប់ខ្លួនឯង ដែរទៅលង់ស្រឡាញ់គេបែបនេះ។
......
[ថ្ងៃថ្មី]✨🌷
ព្រឹកព្រលឹមថ្ងៃនេះស្រស់បំព្រងណាស់ អាកាសធាតុក៏ល្អ ឯគ្រប់គ្នាក៏ក្រោកមកញ៉ំាអាហារជុំគ្នានៅក្នុងសណ្ឋាគារតាំងពីព្រលឹម ។ ដោយសារជុងហ្គុកត្រូវមានការនៅក្រុមហ៊ុនទើបមានកូនចៅមកចាំទទួលក្រោយពីញ៉ំាអាហាររួចភ្លាម គេក៏ចាកចេញទៅមុនគេ ។ ឯហូស៊ុកនិងហេប្យុលក៏ត្រូវប្រជុំជាមួយបុគ្គលិកទើបមានតែណាមជុននិងយូនីហ្វឺរទេដែរពេលនេះត្រូវគេទុកចោលអោយនៅទំនេរ។
«បងប្រុស អប្សុកដែរទេ?»យូនីហ្វឺរ
«អត់ទេ » ណាមជុនក្រវីក្បាល ព្រោះពេលនេះកំពុងដើរនៅក្រោមម្លប់ឈើនៅលើវាលខ្សាច់ អាកាសធាតុល្អ មនុស្សកំពុងស្រស់ស្រាយអោយទៅអប្សុកបានយ៉ាងមិច។
«តែខ្ញុំអប្សុក នៅម្ដុំនេះមានផ្សារគេលក់របស់ដែរទេ?ខ្ញុំមិនសូវបានមកសមុទ្យទេចង់ទិញរបស់ទៅធ្វើអនុស្សាវរីយ៍»យូនីហ្វឺរ
«គ្មានផ្សារទេ តែនៅខាងមុខបន្តិចមានតូបគេលក់តូចៗ»ណាមជុន
«ល្អណាស់ ម៉ោះឆាប់ទៅៗ ខ្ញុំចង់ទិញរបស់ខ្លះផ្ញើរមិត្តនៅសាលា»យូនីហ្វឺរឮគេនិយាយបែបនេះហើយទើបរហ័សលើកជារ៉ូបឡើងនិងរត់ទៅតែម្ដង ដូចជាប្រញ៉ាប់ណាស់អញ្ចឹងមួយថ្ងៃហើយមិនឃើញអីផង។
«យ៉ាងណាក៏នៅតែជាក្មេង» ណាមជុនដែរដើរក្រោយនាងក៏អត់មិនបាននិងសើចហួសចិត្ត មើលចុះស្លៀករ៉ូបស្អាតបាតតែមិនបានរមទម្យនោះទេ នៅរត់បានដូចជាក្មេងរត់ទៅរកបៃឡុកបៃឡរ។ កន្លងមកគេមើលនាងបានល្អដែរទេដែរនាងបែបនេះ? ប្រហែលជាមិនអីទេដឹងព្រោះគេមិនដែរធ្វើអោយនាងមានបញ្ហាឬកើតអ្វីអោយពិបាកចិត្តផង។
To be continued 🌷✨
ភាគនេះវែងហើយស្វីតទៀត អោយផ្កាយអោយច្រើនៗមកណា🫰🏻

YOU ARE READING
??????????????????????????????6?
Fanfiction??????????????????????????????????????? ??????????????????????????????????????? ??????????????????????? ???????????????????????????????????????????????????????????????????????? ??????????????????????????????????????? ??
?????36
Start from the beginning