«ខ្ញុំដឹងហើយអរគុណសម្រាប់រយៈពេលពីរថ្ងៃនេះខ្លាំងណាស់ ។ ធ្វើដំណើរដោយសុវត្ថិភាព»យូនីហ្វឺរ
ហើយនាងតូចក៏ដើរចូលទៅរកបន្ទប់ដែរខានគេងមកមួយយប់ហើយនឹកខ្លាំងណាស់។ តែភ្នែកក៏ងាកទៅប្រទាក់ឃើញកាបូបនិងទូរស័ព្ទរបស់នាងនៅលើតុក្បាលគ្រែ ។មើលទៅគេដូចជាមកទីនេះ ក៏ដាក់រៀបចំអោយមានរបៀបណាស់។
..........
[7:30ព្រឹក]
![]()
Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image. ព្រឹកពន្លឺព្រះអាទិត្យថ្ងៃថ្មីចាំងចូលមកក្នុងបង្អួចធ្វើអោយអ្នកដែរគេងនៅលើគ្រែត្រូវបើកភ្នែកមកទាំងត្រដរទោះបីជាមិនទាន់អស់ងងុយក៏ដោយ។ នាងសម្លឹងទៅទេសភាពក្រៅកញ្ចក់បង្អួចក៏នឹកថាថ្ងៃស្អែកដល់ថ្ងៃចូលរៀនវិញហើយក្រោយពីវិសមកាលប៉ុន្មានសប្ដាហ៍ ។ថ្ងៃនេះជាថ្ងៃសម្រាកចុងក្រោយហើយ តែអេ៎...អ្នកណាចម្អិនម្ហូបថ្មារនេះហេតុអីភាយក្លិនចូលមកក្នុងបន្ទប់គេងរបស់នាងបាន?សម្អាតខ្លួនស្អាតបាតហើយនាងក៏បើកទ្វារបន្ទប់ចេញទៅដើម្បីមើលថាតើក្លិននេះចេញពីផ្ទះបាយរបស់នាងមែនទេ ចុះបើមែនតើអ្នកណាមកទាំងព្រឹកបែបនេះឬមួយក៏...........
«ភ្ញាក់ហើយឬ?ឆាប់អង្គុយចុះទៅ» រាងក្រាស់ខ្ពស់សង្ហារពាក់អៀមចុងភៅក្នុងឈុតខោខ្មៅជើងវែងនិងអាវក្រណាត់មូលដៃពណ៍សរ ដែរមិនដឹងជាមកតាំងពីពេលណា នេះក៏មកពិតមែន ..បើកភ្នែកមិនដល់ប្រាំនាទីក៏ឃើញមុខតែម្ដង។
«.......» យូនីហ្វឺរក៏មិនបានទៅណា គេអោយអង្គុយនាងក៏អង្គុយ មិនប៉ុន្មាននាទីថាសដាក់អាហារពេលព្រឹកក៏លើកយកមកដាក់នៅលើតុដោយមានចំណែករបស់នាងនិងចំណែករបស់គេ ។គួរអោយខឹងណាស់ គេអាចមកធ្វើធម្មតាបានដូចជាគ្មានរឿងអីអញ្ចឹងឬ?

YOU ARE READING
??????????????????????????????6?
Fanfiction??????????????????????????????????????? ??????????????????????????????????????? ??????????????????????? ???????????????????????????????????????????????????????????????????????? ??????????????????????????????????????? ??
?????44
Start from the beginning