«ហឹមមម»ណាមជុនងក់ក្បាលទើបប៊ែលរហ័សទៅជួយគ្រាយូនីហ្វឺរពីម្ខាងទៀតដើម្បីឡើងទៅបន្ទប់ខាងលើមកដល់ហើយទើបណាមជុនដេញអោយគេត្រឡប់ទៅវិញ។
«បានហើយ ទុកអោយយើងមើលនាងវិញ»
«មើលបានដែរហេហចាហ្វាយ? នេះស្រវឹងដូចតែគ្នា?»ប៊ែល
«ឯងដែរឃើញយើងវង្វេងពេលស្រវឹងដែរទេ? »
« ក៏បានចាហ្វាយឆាប់ចូលសម្រាកទៅខ្ញុំសុំទៅសិនហើយបាទ»ប៊ែលក៏មិនរងចាំយូរព្រោះនៅក៏គេធ្វើអ្វីមិនបានស្រាប់ទៅហើយ ណាក៏បានមកដល់កន្លែងសម្រាកហើយ នេះយប់ជ្រៅទៀត។
«ហឹមម ស្រានោះឆ្ងាញ់ណាស់ ខ្ញុំនិងទៅផឹកទៀត។ថ្ងៃនេះសប្បាយណាស់ដឹងទេ»យូនីហ្វឺរដែរត្រូវគេដាក់អោយគេងនៅលើពូកក៏បិទភ្នែកនិយាយទាំងញញឹម ព្រោះស្រួលខ្លួនណាស់ពេលបានគេងលើពូកទន់ៗបែបនេះគ្រាន់តែនៅមិនទាន់អស់ចំហាយពីក្លឹបនៅឡើយ។
«........» ណាមជុនឃើញពូកទន់ក៏ចង់ដាក់ខ្លួនគេងដូចគ្នាតែគេត្រូវដោះស្បែកជើង អាវក្រៅ និងក្រវ៉ាត់កររបស់ខ្លួនចេញទម្រាំតែស្រាលខ្លួន ក៏មិនភ្លេចទៅដោះស្បែកជើងកែងពីនាងតូច ខ្សែរករនៅជាប់កររបស់នាង ហើយក៏ក្រវិល ឃើញស្រវឹងបែបនេះតែច្បាស់ល្អណាស់ ដោះដូចអ្នកជំនាញខាងដោះយ៉ាងអញ្ចឹង។
«កុំដោះ នេះជាខ្សែរករ-ដែរបងប្រុសអោយខ្ញុំកុំដោះចេញអីអ្អឹកក...។ខ្ញុំនិងពាក់វាអោយជាប់មិនដោះទេ អ្អឹកក»យូនីហ្វឺរទប់ដៃគេជាប់មិនអោយប៉ះខ្សែរករនៅលើកររបស់នាងនោះទេ ក៏ត្អើកមិនឈប់តែនៅហួងហែងរបស់ដែរធ្វើអោយខ្លួនដេកមិនស្រួលនៅឡើយ។
«ដោះមកកុំអូសក្រឡាយូរ ខ្ញុំបើកភ្នែកលែងរួចហើយ»ណាមជុន
«អត់ទេមិនដោះទេ ខ្លាចបងប្រុសស្ដីអោយ»យូនីហ្វឺរ
«ខ្ញុំជាអ្នកអោយ ខ្ញុំអោយដោះហើយបានឬនៅ?»ណាមជុនដែរអង្គុយលើពូកក្បែរនាងក៏លូកទៅដោះទំពក់ខ្សែរករចេញពេលបញ្ចប់ប្រយោគ នេះនាងមើលមិនដឹងថាគេជាអ្នកណាទេឬ???
«អូហហ ជាបងប្រុសហេហ? ខិកក ខិកក អញ្ចឹងដោះបានតែទុកស្រួលបួលណាប្រយ័ត្នបាត់។ ថ្ងៃនេះសប្បាយណាស់បងប្រុសដឹងទេ? ខ្ញុំមិនទាន់អោយរង្វាន់បងប្រុសទេ ពេលរៀនចប់បែបនេះ មកនេះមកសុំឱបមួយ»យូនីហ្វឺរនិយាយបណ្ដើរពេលគេដោះខ្សែរករអោយបណ្ដើរ តែស្រាប់តែចុងប្រយោគក៏ទាញគេយកទៅឱបនិងនិយាយម្នាក់ឯងមិនដឹងស្អីខ្លះ។ ល្អណាស់ក៏ទាញមនុស្សងងុយអោយដាក់ខ្លួនដេកនៅលើខ្នើយល្មម។

YOU ARE READING
??????????????????????????????6?
Fanfiction??????????????????????????????????????? ??????????????????????????????????????? ??????????????????????? ???????????????????????????????????????????????????????????????????????? ??????????????????????????????????????? ??
?????49
Start from the beginning