抖阴社区

???????????

390 16 0
                                    


សូមស្វាគមន៍មកកាន់ទំព័រថ្មីក្នុងរឿងក្រោមចំណងជើងថា «គូដណ្តឹងគូជម្លោះ» ។ នេះគឺជាភាគដំបូងរបស់រឿងដែលនឹងបង្ហាញពីរឿងរាវស្នែហាគូ
ស្នែហ៍មួយគូដែលមានគ្រប់រស់ជាតិក្នុងសាច់រឿងតែមួយ។ ទំព័រដំបូងនៃរឿងគឺបានចាប់ផ្តើមដោយពន្លឺព្រះអាទិត្យរះឡើងបំភ្លឺផែនដី បំភ្លឺគ្រប់ទីកន្លែងដែលភាពងងឹតគ្រប់គ្រង់អស់ជាច្រើនម៉ោង បង្ហាញពីភាពស្រស់ស្អាតចេញមកសន្សឹមៗ ។

ទីក្រុងពរពេញដោយបរិយាកាសល្អខ្យល់បក់រវិចៗផ្ទះវីឡាធំស្តុកស្តំផ្ទៃដីធំទូលាយតាមផ្លូវចូលក៏មានតែសួនផ្កាស្រស់ស្អាតហើយបើអ្នកធ្វើដំណើរឆ្លងកាត់ផ្ទះនេះនោះអ្នកនឹងបានឃើញផ្ទាំងរូបថតស្រស់ស្អាតដ៏ធំរបស់តារ៉ាម៉ូឌែលប្រុសល្បីឈ្មោះម្នាក់នោះជាមិនខាន ។
ក្រឡេកមកមើលនៅលើគ្រែធំទូលាយខ្នាត king size រាងល្អិតតូចស្ដើងម្នាក់កំពុងតែគេងលក់យ៉ាងស្កប់ស្កល់។
Knock Knock ~~
សម្លេងគោះទ្វារបានបន្លឺឡើង តែអ្នកខាងក្នុងគ្មានការឆ្លើយតបសោះវាជាទម្លាប់របស់ម្ចាស់បន្ទប់ដែលត្រូវគេងមានអ្នកមកដាស់បែបនេះ

" អ្នកប្រុសថេហ៍ ក្រោកបានហើយណា "

"..." ថេហ្យុង ជ្រួញចញ្ចើមព្រោះតែមានសម្លេងរំខានដំណេករបស់ខ្លួន

" អ្នកប្រុសថេហ៍... "

" ហឹស...នៅមិនទាន់អស់ងងុយទេ " និយាយខ្សាវៗបិទភ្នែកគេងវិញដដែល

" ម៉ែដោះទៅរៀបអាហារចុះទុកឲ្យខ្ញុំវិញ "

" ចាសអ្នកស្រី "

ក្រាក~~
" ថេហ្យុង ក្រោកឡើងកូន " សម្លេងពិរោះរបស់អ្នកម្តាយវ័យ40ក្រាស់តែរូបសម្រស់គាត់គឺដូច20ស្តើងយ៉ាងចឹង បើកទ្វាចូលមកទៅបើកវាំងននអោយពន្លឺព្រះអាទិត្រចូលក្នុងបន្ទប់កូនប្រុសពៅសំណព្វចិត្តរបស់គាត់

" ហឹម...ម៉ាក់ " សម្លេងក្រហឹមរបស់រាងតូចថេងហ្យុង បន្លឺឡើងរួចក្រោកមកគេងលើភ្លៅម្តាយ

" ថ្ងៃនេះមិនមានថតអី្វទេឫ?ទើបគេងយូបែបនេះ? "

" កូនមិនទាន់ទទួលរឿងនិងលើយ៉នជុនទេ..." និយាយមិនទាន់ចប់ក៏បានឮសម្លេងមួយបង្ហើរឡើងកាត់តែមិនទាន់ឃើញម្ចាស់

???????????????? ??Where stories live. Discover now