抖阴社区

Part 35:????????????????

72 8 3
                                    

ពេលល្ងាចបានចូលមកដល់ថេហ្យុងមិនបានត្រឡបទៅផ្ទះវិញនោះទេ ព្រោះម៉ាក់គេប្រាប់​មកថាគាត់លោកយាយនិងលោកគីមទៅកម្មវីធីគេនៅខាងក្រៅ ថេហ្យុងមិនចង់នៅផ្ទះតែពីរនាក់ស្ងាត់ទើបនៅសម្រាក់ទីនេះមួយយប់ក៏មិនអីដែរ ។ 

« ថេហ្យុង » ជុងហ្គុកស្ថិតក្នុងសម្លៀកបំពាក់ធម្មតាដើរមករកថេហ្យុងដែលកំពុងអង្គុយលេងជាមួយយ៉ុនជនក្នុងបន្ទប់ទទួលភ្ញៀវមើលទូរទស្សន៍ 

« ហ្ហឹម?? » ថេហ្យុងងាកទៅមើលមុខនាងបន្ទិចមុននិងមើលការស្លៀកពាក់របស់នាយតាមក្រោយ 

« ខ្ញុំចង់នាំថេហ៍ដើរមើលទេសភាព តើអាចទៅជាមួយខ្ញុំបានទេ?? » ជុងហ្គុកផ្តើមនិយាយពីគោលបំណងរបស់នាយ

« អឺគឺ .. » ថេហ៍គិតអ្វីមិនចេញទេព្រោះនាយមកបបួលទៅហើយមិនគួនិយាយតបទៅវិញថាយ៉ាងមិចនោះទេ 

« បងថេហ៍ទៅចុះ ខ្ញុំនៅម្នាក់ឯងបានណា បងទៅៗ » ក្រោមការជំរុញរបស់យ៉ុនជនថេហ្យុងក៏ព្រមទៅជាមួយជុងហ្គុក នាយសង្ហាសប្បាយចិត្តណាស់ពេលថេហ្យុងព្រមនៅសំណើររបស់នាយ 

អ្នកទាំងពីរដើរចេញពីក្នុងផ្ទះមកថេហ្យុងដើរតាមនាយនិងមើលផែនខ្នងនាយមិនឈប់ ជុងហ្គុកនាំថេហ្យុងទៅខាងក្រោយផ្ទះនិងចង់បង្ហាញអោយថេហ៍ឃើញពីស្រះតូចល្មមដែលនាយខិតខំឌីសាញមកនិងមានតុបតែជាមួយរូបចម្លាក់ស្អាតៗបូករួមជាមួយផ្កាដែលដាំក្នុងស្រះទៀតវាស្អាតណាស់ ។

« ហូនេះលោកជាអ្នកធ្វើមែនទេ?? » ថេហ្យុងចង្ហមាត់ព្រោះតែទេសភាពស្អាតនិងថ្ងៃលិចមកបូករួមជាមួយទៀត 

« ជាងអ្នកធ្វើ » ជុងហ្គុកឆ្លើយភ្លាមស្នាមញញឹមស្រស់ស្អាតមួយនោះគឺបានរលុបបាត់មួយរំពេច 

« អជាគំនិតជាងទេឬខ្ញុំស្មានថាជាលោក » ថេហ្យុងចាក់បណ្តោយដែរ និយាយហើយដើរហួសទៅកាន់តែជិតមាត់ទឹកនោះ 

« ស្អាតទេ?? » ជុងហ្គុកតាមទៅពីក្រោយហើយសួទៅថេហ៍ដែលអង្គុយចុះញញឹមលេងជាមួយផ្កាដែលដុះនៅជុំវិញស្រះនេះ 

???????????????? ??Where stories live. Discover now