បន្ទប់ធំទូលាយក្នុងផ្ទះវីឡាប្រភេទលំហែរបស់ចនជុងហ្គុកនៅលើគ្រែគេងរបស់ម៉ូឌែលល្បីឈ្មោះគីមថេហ្យុងគេកំពុងគេងរមៀលលិចរមៀលកើតព្រោះតែគេងមិនលក់នោះអី តើគេងមិនលក់ព្រោះគិតលើរឿងឈឺក្បាលទាំងនោះមែនទេ?? អត់នោះទេគេងមិនលក់ព្រោះតែគេកំពុងតែអៀនជាមួយរឿងកាលពីយប់មិញដែលគេនិងជុងហ្គុកថើបគ្នាគេហាក់មានអារម្មណ៍ប្លែកណាស់មិនមែនមិនដែលមានអ្នកណានិយាយដាក់ទេ តែអារម្មណ៍វាខុសស្រឡះផ្សេងគ្នាព្រោះជាចនជុងហ្គុក ។
« បងថេហ៍!! យ៉ាងមិចបងហ្នឹង?? » យ៉ុនជនដែលគេងក្បែរគ្រែជាមួយថេហ្យុងបែរមកស្រែកហៅថេហ្យុងភ្លាមៗព្រោះគេគេងមិនលក់ដោយសារតែថេហ៍ធ្វើសកម្មភាពចុះឡើងៗអ្នកណាគេងលក់នោះ?? បន្ទប់គេគេងនេះមានគ្រែពីរ ។
« បងគេងមិនលក់ព្រោះមានរឿងត្រូវគិត » ថេហ្យុងធ្វើមុខភ្លឹសៗទាញភួយមកគ្រោបគេចពីទឹកមុខយ៉ុនជនមើលទៅដូចជាខឹងណាស់
« បងកំពុងគិតរឿងមិនល្អទាំងនោះមែនទេ?? » យ៉ុនជនងើបមកភ្លាមៗព្រោះតែដឹងច្បាស់ថាថេហ្យុងបងប្រុសគេប្រាកដជាគិតរឿងមិនល្អទាំងនោះមិនខាន រាល់ថ្ងៃនេះយ៉ុនជនខ្លាចបំផុតគឺថេហ្យុងបាក់ទឹកចិត្តដោយសាររឿងអតីតកាលមិនល្អមួយនោះ ។
« អត់នោះទេបងកំពុងគិតរឿង...រឿង »
« កំពុងគិតរឿង....ខ្ញុំមិននិយាយក៏បាន តែថាយប់ហើយបងឆាប់គេងណា គេងយប់ៗពេកមិនល្អនោះទេ » យ៉ុនជនគិតដល់រឿងដែលថេហ៍ចេញទៅក្រៅជាមួយជុងហ្គុកទើបគេឈប់គិតវែងឆ្ងាយវិញ យ៉ាងណាកុំនិយាយអ្វីព្រោះខ្លាចថេហ៍អាចខឹងហើយខឹងដល់ជុងហ្គុកទៀតទើបតែត្រូវគ្នាផង ។
« បងគេងក៏បាន » ថេហ្យុងនិយាយរួចគេងបែរទៅម្ខាងទាញភួយមកគ្រោបញញឹមញញែមម្នាក់ឯងគិតដល់ពេលយប់មិញ ទាំងការថើបទាំងការញ៉ែរបស់ជុងហ្គុកពិតជាបានផលមកលើថេហ្យុងពិតប្រាកដមែនព្រោះកំពុងតែជ្រៀបចូលក្នុងបេះដូងគេម្តងបន្ទិចៗហើយ ។
ចំណែកឯកម្លោះ CEO រូបសង្ហាឯណេះវិញកំពុងគេងស្រមើលស្រមៃគិតពីរឿងកាលពីយប់មិញជាមួយគូដណ្តឹងស្របច្បាប់របស់នាយដូចគ្នានាយមិនដែលគិតនោះទេថាថេហ្យុងគួអោយស្រលាញ់ខ្លាំងថ្នាក់នេះពេលពួកគេនិយាយគ្នាត្រូវបែបហ្នឹង ។

YOU ARE READING
???????????????? ??
Action?????????????????????????????????????????????????????????????????????????????????????????????????????????? ? Author : TAEMINA (YeEr) Dete : 25.12.21