កំពង់ផែរខេត្តប៊ូសាននៃប្រទេសកូរ៉េខាងត្បូង
« ហៅយើងប្រញាប់ប្រញាលទាំងយប់មានការអ្វី?? » គ្រាន់តែម្ចាស់កំពង់ផែរចូលមកភ្លាមៗនាយជាភ្ញៀវដែលគេបានហៅទាំងយប់ក៏ស្រដីសួភ្លាមៗ
« មានការទើបហៅមក យ៉ាងមិចរំខានឬ?? » ជុងហ្គុកសម្រួលឥរិយាបថរួចក៏តបទៅអ្នកជាមិត្តវិញ
« រំខានព្រោះយើងកំពុងតែលួងសង្សារបស់យើងមិនទាន់បាត់ខឹង » យ៉ុនហ្គី
« មិនរំខានយូទេ ឯងនៅមានពេលទៅលួងបន្តបាន » ជុងហ្គុកគ្រាន់តែឮនាយនិយាយពាក្យនេះភ្លាមគេចង់តែសើចទេ ឆ្ងល់អើយឆ្ងល់អ្នកណាមកស្រលាញ់មិត្តគេម្នាក់នេះបានទៅ??
« បានហើយកុំនិយាយនាំតែខាតពេល » យ៉ុនហ្គី
« បានដំណឹងពីសហរដ្ធទេ?? » ជុងហ្គុកក៏ចូលសាច់ការវិញ
« ដឹង យើងក៏ដឹងថាឯងហៅយើងមកនេះគឺរឿងមួយនេះ » យ៉ុនហ្គីនាយមិនមែនមិនដឹងឯណា គ្រាន់តែនាយមិនបានធ្វើនិងគ្មានសកម្មភាពអ្វី
« ល្អហើយអញ្ចឹង យើងហៅឯងមកនេះគឺគ្រាន់តែចង់ដឹងថា តើអាមេរិកនឹងមានលេងល្បិចអ្វីឬក៏អត់?? ព្រោះថាកម្មពិធីនេះគឺមានតារាចូលរួមទៀត » ជុងហ្គុក
« ឯងសាកស្រមៃមើលបន្ទិចទៅ ថាអាមេរិកធ្វើជាម្ចាស់ផ្ទះរដូវកាលនេះ ចំណេញអ្វីខ្លះពេលដែលបានរៀបចំកម្មពិធីដូចដែលបានព្រាងទុកនោះ » យ៉ុនហ្គីនិយាយរួចនាយលើកកែវស្រាមកក្រេប
« តែយើងឆ្ងល់បើទោះបីជាបើកអោយតារាចូលរួមដើម្បីទាក់ទាញភាពល្បីល្បាញក្នុងកម្មពិធីក៏មិនគួដែរ » ជុងហ្គុកនាយគិតបន្ទិចរួចក៏តបទៅយ៉ុនហ្គីវិញ រឿងទាំងអស់នេះនាយមិនមែនគិតមិនចេញឯណាគ្រាន់តែខ្លាចថាការគិតរបស់នាយគឺមិនដូចការពិតទាំងស្រុងទើបនាយហៅយ៉ុនហ្គីមកពិភាក្សាគ្នា
« កូនចៅនៅទីនោះបានប្រាប់យើងថា កញ្ចាស់ដែលរៀបចំកម្មពិធីនេះឡើងគឺរៀបសុីតារារូបណាដែលមានឧកាសបានគ្រឿងអលង្កាទាំងនោះ » យ៉ុនហ្គីនាយឆ្អិនជាមួយរឿងនេះណាស់ខាងស៊ើបអង្កេតបែបនេះទុកចិត្តលើនាយ ហេតុនេះហើយទើបជុងហ្គុកតែងតែពិភាក្សារឿងខ្មៅងងឹតផ្សេងៗជាមួយនាយ

YOU ARE READING
???????????????? ??
Action?????????????????????????????????????????????????????????????????????????????????????????????????????????? ? Author : TAEMINA (YeEr) Dete : 25.12.21