យ៉ុនជនបានទៅជួបនិយាយជាមួយលោកគ្រូពេទ្យនៅបន្ទប់មួយដោយសួនាំយ៉ុនជនពីអាការៈនិងនិងពីសុខភាពរបស់ថេហ្យុងយ៉ុនជនជាជំនួយកាក៏ជាប្អូនប្រុសដែលថេហ្យុងនៅជាមួយជាប់ស្និតស្នាល់បំផុត ។
« អាការៈរបស់គីមថេហ្យុងពេលនេះគ្រាន់តែជាដំណាក់កាលដំបូងប៉ុណ្ណោះប្រសិនបើគេនៅតែបន្តធ្វើបែបនោះទៀត ជំងឺនេះវានឹងមានមុខនៅក្នុងខ្លួនរបស់គេពេញលេញហើយ » គ្រូពេទ្យបានពន្យលើនិងបកស្រាយបញ្ហាអាការះរបស់ថេហ្យុងទាំងប៉ុន្មានរួមជាមួយការឆ្លើយតបរបស់យ៉ុនជនបន្ថែម ។
SKIP*
ក្រោយពីទទួលបានដំណឹងថាថេហ្យុងដួលសន្លប់នៅព្រលានយន្តហោះផាកប៊ូហ្គុមនាយប្រញាប់ឡើងពីខេត្តមកមើលថេហ្យុងភ្លាមៗមិនចាំយូការដែលនាយធ្វើបែបនេះហើយមានអ្នកគាំទ្រជាច្រើនបានគិតមកលើពួកគេតើអ្នកណាទៅដឹងថាពួកគេគិតអ្វីទៅ??
« ថេហ្យុងមិនទាន់ដឹងខ្លួនទេឬ?? » មកដល់ភ្លាមគឺយ៉ុនជននៅមើលថែថេហ្យុងចំណែកម៉ាក់ប៉ានិងលោកយាយរបស់គេបានត្រឡប់ទៅផ្ទះមុននេះបន្ទិច
« នៅមិនទាន់ដឹងខ្លួនទេ » យ៉ុនជនទឹកមុខស្រពោនតាំងពីពេលថេហ្យុងសន្លប់ភ្លាមៗមកម្លេះតើអោយគេសប្បាយចិត្តញញឹមបានយ៉ាងមិចទៅបងប្រុសដែលរឹងទទឹងរបស់គេពេលនេះកំពុងឈានទៅរកជំងឺពិបាកព្យាបាល ។
« គ្រូពេទ្យប្រាប់ថាថេហ៍កើតអ្វី?? » ប៊ូហ្គុមអង្គុយចុះក្បែរយ៉ុនជននិងសម្លឹងមើលទៅគ្រែគេងសម្រាក់របស់ថេហ្យុងនៅម្ខាងទៀតទាំងអារម្មណ៍សោកសៅរួចនាយចាំទទួលចម្លើយពីយ៉ុនជនវិញ ។
« គឺគ្រាន់តែ..គាត់គ្រាន់តែស្មុគស្មាញនិងការងារហើយណាមួយពេលនោះមានមនុស្សច្រើនពេក ទើបគាត់ដួលសន្លប់តែម្តងទៅ » យ៉ុនជននិយាយដោះសារជាមួយប៊ូហ្គុមលាក់បាំងមិនអោយនាយបានដឹងពីស្ថានភាពអាការះជំងឺពិតរបស់ថេហ្យុង ។
« កុហសបងអោយសមបន្ទិចបានទេ?? » ប៊ូហ្គុមនាយមិនមែនមិនដឹងទេថាយ៉ុនជននិយាយមិនមែនជាការពិតព្រោះមនុស្សដួលសន្លប់ធម្មតាឯណា៣ទៅ៤ម៉ោងឥឡូវហើយនៅមិនទាន់ដឹងខ្លួនទៀត ។

YOU ARE READING
???????????????? ??
Action?????????????????????????????????????????????????????????????????????????????????????????????????????????? ? Author : TAEMINA (YeEr) Dete : 25.12.21