*ព្រឹកថ្ងៃថ្មី
ថេហ្យុងភ្ញាក់មកស្រស់ស្រាយជាងម្សិលមិញទៀតគេមិនបានគិតរឿងអ្វីអោយឈឺក្បាលទើបអារម្មណ៍វាចេះតែនាំអោយសប្បាយមិនកើតទុកបែបនេះ សំណាងល្អគេកើតមកមិនសូវចេះគិតច្រើនមិនចឹងច្បាស់ជាធ្លាក់ខ្លួនស្លាប់ដោយសារជំងឺបាក់ទឹកចិត្តមិនខាន ។
« ថេហ្យុងហា » លោកយាយដើរចូលមកក្រោយគោសទ្វាបន្ទប់គេហើយ
« លោកយាយភ្ញាក់លឿនម្លេះ?? » ថេហ្យុងញញឹមដាក់លោកយ៉ាងស្រស់លោកយាយមានចម្ងល់ក្នុងចិត្តពីការញញឹមមួយនេះ
« យាយចង់មកនិយាយជាមួយចៅពីរឿង... »
« បងប្រុសជិតដល់ម៉ោងហើយពេលណាបងរៀបចំខ្លួនហើយ?? » សម្លេងមកមុនម្ចាស់ថេហ្យុងញញឹមស្រាល់ៗដាក់លោកយាយមុននិងសម្លឹងម្ចាស់សម្លេង
« ខ្លាចបងទៅមិនទាន់ឬខ្លាចគេ cancel ការថតវិញ? » ថេហ្យុងស្តីអោយប្អូនព្រោះគេមកបង្អាក់លោកយាយនិយាយ
« អូ..លោកយាយនេះមិនបានដឹងថាលោកយាយមក »
« ហើយថ្ងៃនេះទៅណាខ្លះចៅៗ » លោកយាយមិនបាននិយាយបន្តប្រយោគតែគាត់បានប្តូរប្រធានបទវិញយ៉ាងណានៅមានពេលច្រើនទៀតចាំនិយាយពេលក្រោយក៏បាន ។
« ទៅថតស្ពតមួយព្រឹកហើយទៅចូលរួមកិច្ចសម្ភាសន៍ ពិនហ្នឹងទេលោកយាយ » ថេហ្យុង
« ស្តាប់ទៅហត់ណាស់ » លោកយាយ ថេហ្យុងមើលមុខយ៉ុនជនបន្ទិចរួចញញឹមរបៀបចង់សើច
« មិនហត់ទេលោកយាយផ្ទុយទៅវិញចៅចង់បានបែបនេះ » ថេហ្យុងញញឹមតបទៅលោកយាយវិញហើយសង្ឃឹមថាគាត់នឹងយល់គេដឹងច្បាស់ណាស់គាត់មិនបានពេញចិត្តដែលគេមានអាជីពបែបនេះ
« យាយគ្រាន់តែអាណិតចៅប៉ុណ្ណោះរាល់ថ្ងៃចៅធ្វើដើម្បីលុយគ្រួសារបស់យើងមានលុយច្រើនអោយចៅចាយពេញដៃៗតើចៅខំយកលុយមកធ្វើអីទៀត?? » លោកយាយផ្តើមនិយាយម្តងទៀតក្រែងថេហ៍គេអាចគិតឡើងវិញ

YOU ARE READING
???????????????? ??
Action?????????????????????????????????????????????????????????????????????????????????????????????????????????? ? Author : TAEMINA (YeEr) Dete : 25.12.21