抖阴社区

Part 49:??????????????????????????????

84 9 2
                                    

ក្រោយពេលហេតុកាណ៍កាលពីថ្ងៃចេញពីព្រលានបានកើតឡើងគ្រប់យ៉ាងនឹងផ្លាស់ប្តូរជីវិតរបស់គីមថេហ្យុងធ្វើអោយគេនឹកស្មានមិនដល់ ដូចជាពេលនេះយ៉ាងអញ្ចឹងគ្រប់ពេលមិនថាគ្រប់គ្រួសារបស់ថេហ្យុងទីណានោះទេដែលមានអ្នកកាសែតតាមប្រមាញរូបភាពផ្សេងនិងសកម្មភាពរបស់ពួកគាត់ហើយរឿងនេះបានកើតឡើងតាំងពីពេលពួកគេសង្ស័យថាគីមថេហ្យុងនិងអគ្គិនិយកវ័យក្មេងចនជុងហ្គុកមានទំនាក់ទំនងជាមួយគ្នា ប៉ុន្តែឥឡូវនេះមិនត្រឹមតែតាមប្រមាញរូបភាពប៉ុណ្ណោះទេពួកគេតាមរំខានសួនាំនិងសូម្បីតែម៉ាក់ប៉ារបស់ជុងហ្គុកក៏ដូចគ្នា ។ 

នៅពេលនេះថេហ្យុងគេបានមកនៅ​ Penthouse ក៏ព្រោះតែអ្នកកាសែតចេះតែតាមឆាឆៅគេគ្មានបានធ្វើអ្វីចេញនោះទេមួយថ្ងៃៗគេគ្មានបានចេញទៅណាមកណាស្រួលស្រួលដូចមុននោះទេ ព័ត៌មានមានរាល់ថ្ងៃទាក់ទងនិងប្រធានបទដដែលគឺចនជុងហ្គុកនិងគីមថេហ្យុងមានទំនាក់ទំនងជាមួយគ្នាហ្នឹងហើយ ។ 

« លោកមិនចាំបាច់ធ្វើរឿងទាំងអស់នោះទេ នាំតែមានបញ្ហាលើសនេះ » ថេហ្យុងកំពុងនិយាយទូរស័ព្ទជាមួយជុងហ្គុកតាមតែមើលទឹកមុខគឺគេជ្រួញចញ្ចើមចូលគ្នាស្មុកស្មាញណាស់ ។ 

( បងគ្រាន់តែមិនចង់អោយអូនមានរឿងឈឺក្បាលជាងនេះ បងបារម្មណ៍ពីអូន ) ជុងហ្គុកនាយបាននិយាយប្រាប់នាយតូចថានាយនឹងដាក់ពាក្យបណ្តឹងទៅខាងស្ថាប័នសាព័ត៌មានបំផ្លើសពីថេហ្យុងតែគេមិនព្រម ។ 

« លោកធ្វើតាមតែអ្វីដែលខ្ញុំប្រាប់គឺគ្រប់គ្រាន់ហើយ ប៉ុណ្ណឹងចុះ » និយាយរួចថេហ្យុងទម្លាក់ទូរស័ព្ទចុះរួចជ្រោកសក់ខ្លួនឡើងទៅខាងលើសម្លឹងកណ្តឹងទ្វាបន្លឺឡើងថេហ្យុងដើរទៅមើលក្នុងកាំមេរ៉ាឃើញថាជាយ៉ុនជនទើបគេបើកទ្វា ។ 

« បងយ៉ាងមិចហើយ?? » យ៉ុនជនមកជាមួយចំណីអាហារជាច្រើនក្នុងដៃនិងមានរបស់ដែលលោកយាយរបស់គេធ្វើផ្ញើថែមទៀតផង ។ 

« គ្មានអីទេ ចំណែកឯងនៅខាងក្រៅយ៉ាងមិចដែរ?? » ថេហ្យុងក៏សួនាំទៅគេវិញខណះគេកំពុងរៀបចំរបស់របរដាក់ទូទឹកកក​ ។ 

You've reached the end of published parts.

? Last updated: Mar 13 ?

Add this story to your Library to get notified about new parts!

???????????????? ??Where stories live. Discover now