抖阴社区

Part 32 : ??????????????????????????????????

86 8 1
                                    

ក្រោយពេលចេញពីក្រុមហ៊ុនរបស់ជុងហ្គុកមកដល់ផ្ទះថេហ្យុងឡើងមកខាងលើបន្ទប់មិននិយាយអ្វីជាមួយយ៉ុនជននោះទេ ។ ទោះចង់និយាយក៏និយាយអ្វីមិនត្រូវដែរនេះថើបគ្នាជាមួយនាយពីរដងហើយតាមគេដឹងខ្លួន ពេលនេះនាយហ៊ានមកថើបខ្លួនតែមិនអាចថាអ្វីបានព្រោះនាយជាគូដណ្តឹងទៅហើយ ។

[ថេហ៍ខឹងខ្ញុំមែនទេ??]

[ខ្ញុំសុំទោស] 

...

ថេហ៍ទាញទូរស័ព្ទមកក៏ឃើញសាររបស់ជុងហ្គុកផ្ញើមកជាច្រើនហូហែរតាមតែនាយគឺខ្លាចខ្លួនខឹងណាស់តែនាយនៅតែធ្វើនេះធ្វើហើយទើបខ្លាចខឹងមែនទេ?? ពេលនេះថេហ្យុងមានអារម្មណ៍ថាខឹងបន្ទិចក៏អត់ដែរព្រោះខឹងក៏មិនបានអ្វីមកវិញ ហើយមិនខឹងបែបនេះគឺសប្បាយចិត្តមែនទេ?? ក្នុងចិត្តគឺគិតថាហេតុអ្វីអោយនាយម្នាក់នេះប៉ះពាល់ខ្លួនបានតាមចិត្តបែបនេះ?? ទាំងដែលគេធ្លាប់និយាយជាមួយខ្លួនឯងថាមាត់មួយនេះនឹងអោយមនុស្សដែលខ្លួនស្រលាញ់ប៉ះបានតែម្នាក់គត់ តែពេលនេះជុងហ្គុកមកបំបែកកំណត់ត្រារបស់គេហើយ ។

« ហាឡូ » ភ្លាមៗជុងហ្គុកខលមកថេហ៍ព្រោះគេមិនបានតបសារបស់នាយ

(​ ខ្ញុំសុំទោស ) ពាក្យដែលនាយនិយាយមុនដំបូងគឺសុំទោសព្រោះមានអារម្មណ៍ថាខុសពេលដែលខ្លួនប្រច័ណ្នថ្នាក់ធ្វើបែបនេះដាក់គេ ។

« មិនអីនោះទេ » ថេហ្យុងបិទភ្នែកដកដង្ហើមធំបន្ទិចមុននិងនិយាយទៅនាយវិញ ទោះអីក៏មិនប្រាប់ដែរសុខចិត្តធ្វើអោយនាយស្ងប់ចិត្ត​ ។

( ខ្ញុំមិនជឿនោះទេ ​​) ជុងហ្គុក តើអាចជឿបានយ៉ាងមិចទៅ?? លើកណាក៏ដូចលើកណាពេលបែបនេះហើយថេហ្យុងមានរឹកពារមិនល្អដាក់នាយតែរហូត ។

« ពួកយើងជាគូដណ្តឹងនិងគ្នាហើយខ្ញុំដឹងថាលោកគិតអញ្ចឹងទើបលោកហ៊ានធ្វើបែបនេះដាក់ខ្ញុំ »

( គឺបែបហ្នឹងពិតមែន ) ជុងហ្គុក

« ខ្ញុំគិតមិនខុសនោះទេថាលោកគិតបែបហ្នឹង »

???????????????? ??Where stories live. Discover now