抖阴社区

Part 3 ??????????????????????????????????????

112 9 0
                                    

« គួអោយស្អប់ណាស់» មកដល់ផ្ទះថេហ្យុងទម្លាក់ខ្លួនអង្គុយលើសាឡុងខឹងណាស់បើធ្វើខុសហើយនាយនៅនិយាយពាក្យឌឺដងអោយទៀតគួអោយស្អប់ៗណាស់

« បងថេហ៍កុំខឹងច្រើនពេក » យ៉ុនជនដើរចូលមកតាមក្រោយគេចូលក្នុងផ្ទះបាយយកទឹកមកអោយ
ថេហ្យុងនិងអង្គុយចុះជិតគេ

« ឆយ យ៉ុនជនបើជាឯងតើមានអារម្មណ៍បែបណាពេលគេនិយាយបែបនេះដាក់នោះ ? » ថេហ្យុងសួទៅគេវិញអោយគេស្ងប់ចិត្តរបៀបមិច​? បើតាំងពីកើតមកគេមិនដែលមានអ្នកណាម្នាក់ហ៊ានថាអោយគេបែបនេះឡើង ចនជុងហ្គុកជាមនុស្សទី១ហើយ

« វាជាកាពិត បើខ្ញុំជាបងខ្ញុំមិនខឹងទេព្រោះខ្ញុំធ្វើការដើម្បីលុយពិតមែន គេនិយាយមិនខុស គ្រាន់តែវាតាមអារម្មណ៍មនុស្សទេ » យ៉ុនជននិយាយហេតុផលប្រាប់គេជាមនុស្សមិនប្រកាន់ច្រើនមិចនិងអាចខឹងទៅគេគ្រាន់តែនិយាយការពិតចេញមកប៉ុណ្ណោះ ថេហ្យុងឈ្លក់ទឹកភ្លាមៗក្រោយស្តាប់គេនិយាយចប់

« ឆយ យ៉ុនជន សរុបមកឯងចង់ថាបងជាមនុស្សចិត្តអាក្រក់ ប្រកាន់សូម្បីរឿងពិននិងហ៎?? » ថេហ្យុងដាក់កែវទឹកចុះងាកមកនិយាយជាមួយគេ

« ពាក្យនេះបងនិយាយខ្លួនឯងខ្ញុំមិនបាននិយាយ​ » គេក៏ងើបដើរចេញ

« ឯង.... » ថេហ្យុងរៀបនិងស្តីអោយគេ

« ហើយបងកុំខឹងច្រើនពេកអីមុខបងនឹងចាស់ អូ...ហើយចូលគេងកុំភ្លេចសម្អាតមុខពីរតង់ផង សុបិនល្អបងប្រុស
ម៉ូឌែលរបស់ខ្ញុំ » យ៉ុនជននិយាយមិនអោយថេហ្យុងតបានហើយគេក៏ឡើងទៅលើផ្ទះបាត់ ថេហ្យុងក្រោយគេចេញទៅបាត់លើកដៃមកស្ទាបមុខខ្លួនឯង

« គេនិយាយត្រូវមិនអាចខឹងច្រើនបានទេ​ » និយាយហើយថេហ្យុងក៏ទាញកាបូបគេមកបើកមើល

« ហុឹម..ឯណា កូនតុក្តារបស់ខ្ញុំ ? »  គេរកមើលហើយមើលទៀតនៅតែមិនឃើញ ក៏បាននឹកឃើញគេបាន
ដកចេញបន្ទាប់ពីបានអង្គុយចុះលើតុនោះគេបានដាក់វា

« មែនហើយនៅលើតុ!! » ថេហ្យុងប្រញាប់រត់ឡើងលើបន្ទប់របស់យ៉ុនជន

???????????????? ??Where stories live. Discover now