抖阴社区

Part: 30??????????????????????

69 8 1
                                    

« យ៉ាងមិចហើយ?? » ជុងហ្គុកនិងគ្រីសចូលមកក៏សួនាំរួចក៏មើលទៅយ៉ុនហ្គីដែលកំពុងតែអង្គុយមើលទៅអ្នកដែលត្រូវគេចាប់ចងដៃចងជើងជាប់ជាមួយច្រវ៉ាក់នៅមានគេវាយជាមួយខ្សែរទៃមានស្នាមរបួសពាសពេញរាងកាយ

« រឹងក្បាលណាស់ »​ យ៉ុនហ្គីគ្រវីក្បាលទៅវិញទៅមកព្រោះអាម្នាក់នេះគឺរឹងក្បាលណាស់ វាមិនព្រមនិយាយអ្វីទាក់ទងនិងចៅហ្វាយនាយរបស់វានោះទេ

« លើកមុននោះ ឯងនិយាយថាអោយយើងមកមើលពួកវា » ជុងហ្គុកក៏សួនាំពីពួកដែលចំណាប់ខាងបង្ករឿងនៅកំពង់ផែរត្រូវយ៉ុនហ្គីចាប់បាន

« សម្លាប់ចោលអស់ហើយ យើងភ្លេចទៅ » យ៉ុនហ្គីក៏ភ្លេចប្រាប់ជុងហ្គុកថានាយសម្លាប់ពួកនោះចោលអស់ហើយ គ្មានទុកទេព្រោះពួកវាឌឺដងអោយនាយពេក ។ ជុងហ្គុកក៏អស់សំណើចនិងមិត្តម្នាក់នេះប្រាប់នាយថាទុកអោយជួបសិនឥឡូវតែសាកសពមិនបានឃើញផង ។

« ឯងប្រាប់បានហើយឬនៅ?? ចូលចិត្តសុីម៉ោងម្លេះ?? » ជុងហ្គុកងាកទៅនិយាយជាមួយអ្នកដែលដែលត្រូវស្ទើតែសន្លប់ម្តងៗទៅហើយ តែពួកកូនចៅយ៉ុនហ្គីចេះជះទឹកអោយស្វាំងរហូត រកតែសន្លប់មិនបានសោះ

« ពួកអាកំសាក » គ្រាន់តែដឹងខ្លួនមកភ្លាមគេក៏ពោលពាក្យជេប្រទិចជុងហ្គុកនិងយ៉ុនហ្គីភ្លាម

« និយាយបានហើយឬនៅ?? » ជុងហ្គុកទុកអោយគេជេអោយអស់អស់ចង់ទើបនាយសួ

« យើងមិនប្រាប់ពួកឯងកុំសង្ឃឹម » គ្រាន់តែនាយនិយាយបែបនេះភ្លាមជុងហ្គុកក៏ងើបដើរមកក្បែរគេយ៉ុនហ្គីបែរមុខចេញមិនមើលមុខអាម្នាក់ហ្នឹងនោះទេ ជុងហ្គុកបន្ទុន់ជង្គង់ចុះបន្ទិចរួចលើកដៃចាំទទួលកាំបិតពីគ្រីស កាំបិតចុចស្រួចស្លេមកំពុងតែច្រឡទៅមកក្បែរៗភ្នែករបស់អាម្នាក់ហ្នឹង

« ឯងចង់ធ្វើអី?? អា~~~~ » សួមិនទាន់បានចម្លើយផងត្រចៀកខាងឆ្វេងរបស់គេត្រូវបានជុងហ្គុកយកចុងកាំបិតកាត់ដាច់ពាក់កណ្តាល សម្លេងស្រែកដោយសេចក្តីឈឺចាប់ក៏បន្លឺឡើង ឈាមស្រក់មកពេញផ្ទៃឥដ្ននិងហូប្រលាក់ពេញខ្លួនគេ

???????????????? ??Where stories live. Discover now