ក្រោយពីដោះខ្លួនចេញពីផ្ទះគេចមុខពីសំនួរដែលអ្នកម៉ាក់ឆ្គិះសួនាំនេះសំណាងហើយដែលលោកយាយមិនទាន់ភ្ញាក់ពីគេងមិនចឹងចេញពីផ្ទះមិនរួចទេ ។ ពេលនេះគេនិងយ៉ុនជនបានមកដល់ហ្វាងជូទីតាំងផ្ទះវីឡារបស់ជុងហ្គុក នាយធ្វើក្នុងគោលបំណងចង់ទាក់ទាញភ្ញៀវទេសចរណ៍នៅតំបន់នោះអោយបានច្រើន ។
ថេហ្យុងកំពុងដើរមើលជុំវិញបរិវេនផ្ទះវីឡានេះព្រោះទេសភាពបូករួមទាំងនិងការរៀបចំសួនច្បាមុខផ្ទះគឺសុីគ្នាណាស់ នៅមានរៀបដំណាំផ្សេងៗទៀតជាប្រភេទផ្លែឈើអាចញាំបាន ដូចជាផ្លែស្ទប៊ឺរីជាសំណព្វចិត្តរបស់ថេហ៍តែម្តង។
« បងថេហ៍កុំញាំមិនអោយញាំទេ » យ៉ុនជនដើរចេញពីខាងក្នុងឃើញទាន់ថេហ្យុងកំពុងលូកដៃបេះស្ទប៊ឺរី
« បងមិនបានថាញាំឯណា » ថេហ្យុងបេះមួយផ្លែរួចទាញទូរស័ព្ទមកថត
« គ្រីស » ជុងហ្គុកកំពុងឈរសម្លឹងជិតនេះដែរនាយហៅគ្រីសមកដើម្បីប្រើ នាយឈរមើលថេហ្យុងញញឹមញញែមជាមួយនិងដំណាំនៅក្នុងសួនច្បារបស់នាយរៀបចំផ្ទាល់ ។
« ញាំមិនទាន់បានទេ ព្រោះវានៅមិនទាន់ដល់អាយុបេះ » ជុងហ្គុកដើរមកក្បែរថេហ្យុងដែលអង្គុយចុះក្បែរដំណាំ
« ម្នាក់ទៀតហើយ អ្នកណាថាខ្ញុំបេះញាំ?? » ថេហ្យុងបែរមកតបជាមួយជុងហ្គុកទាំងជ្រួញចញ្ចើមចូលគ្នាព្រោះគេពិតជាគ្មានបំណងបេះញាំពិតមែន
« គ្រាន់តែប្រាប់ » ជុងហ្គុក
« ចៅហ្វាយ » គ្រីសត្រឡប់មកវិញជាមួយស្ទប៊ឺរីមួយកន្ត្រក់មុននេះនាយបានប្រាប់គ្រីសអោយទៅយកស្ទប៊ឺរីដែលកម្មករបេះនៅរោងដំណាំខាងក្រោយមកអោយថេហ៍
« នេះ អានេះទើបញាំបាន » ជុងហ្គុកហុចកន្រ្តក់នោះទៅអោយថេហ៍ គេងើបឈរពេញកម្ពស់រួចទាញយកពីដៃនាយមកកុំអីមិនយកទេព្រោះរបស់ចូលចិត្តផងទើបយកមកនោះ ។
« យ៉ុនជនថ្ងៃនេះបងនាំទៅមើលកន្លែងស្អាតៗដែលបងតាំងចិត្តធ្វើឡើងមក » ជុងហ្គុក មើលថេហ្យុងតាមកន្ទុយភ្នែករួចនិយាយទៅយ៉ុនជនតាមក្រោយ ហើយនាយក៏ដើរទៅមុនជាមួយគ្រីស

YOU ARE READING
???????????????? ??
Action?????????????????????????????????????????????????????????????????????????????????????????????????????????? ? Author : TAEMINA (YeEr) Dete : 25.12.21