抖阴社区

Part 25: ?????!!

54 6 1
                                    

ពេលយប់ដ៏ស្ងប់ស្ងាត់ខ្យល់បក់រវិចៗបង្កជាអាកាសធាតុរងារត្រជាក់ដល់កម្លោះសង្ហាដែលទើបនិងបញ្ចប់ភាពនៅទំនេររបស់នាយកាលពីល្ងាចមិញនេះ ។ នាយមកអង្គុយខាងក្រោយផ្ទះដែលគ្រួសារនាយនិងគ្រួសារថេហ្យុងមកសម្រាក់លំហែរ នាយមានទឹកមុខមាំនិងខ្វល់ខ្វាយខ្លាំងប្រៀបបាននិងការងារក្រុមហ៊ុនដែលពិបាកដោះស្រាយនៅវិលៗក្នុងខួក្បាលរបស់នាយយ៉ាងអញ្ចឹង ។ 

« ហាឡូ » កម្លោះCEOរូបសង្ហាក្រោយអង្គុយតប់ប្រម៉ល់ជាងមួយម៉ោងក៏មានទូរស័ព្ទខលមកនាយនេះលេខអ្នកណាក៏មិនដឹងដែរ តែនាយសង្ហាអាចទាញដឹងព្រោះថាលេខចម្លែកបែបនេះគ្មានណាទេឆ្ងាយទេ 

(អូនបានឃើញព័ត៌មាននៅកូរ៉េចុះផ្សាយថាបងមកបារាំងមែនទេ??) សម្លេងស្រួយស្រិបស្តាប់ហើយធ្វើអោយជុងហ្គុកឈឺក្បាលគុណនិង២ 

« ខៃលី នាងមានការអ្វី??និយាយការងារទៅ » ជុងហ្គុកដកដង្ហើមធំបន្ទិចមុននិយាយតបតទៅនាយតូចវិញ 

(អូនគ្រាន់តែរំលឹកថាអូននឹងចុះទៅកូរ៉េនៅថ្ងៃ១៥ខែក្រោយនេះ បងចាំទទួលអូនផងណា) ខៃលីញញឹមចេញមកស្រាលៗលើផ្ទៃមុខស្រស់ស្អាតរបស់នាង 

« នាងមកកូរ៉េ មានអ្វីពាក់ព័ន្ធជាមួយខ្ញុំ?? ហេតុអីខ្ញុំត្រូវខ្វល់??​​ » ជុងហ្គុកនាយតបទៅនាងវិញរួចក៏ងាកមើលឆ្វេងស្តាំព្រោះខ្លាចមានអ្នកណាមកក្បែរៗនេះស្តាប់ឮ 

(ប៉ាអូនក៏ទៅដែរ បងត្រូវតែខ្វល់ព្រោះអូនទៅគឺព្រោះភាគហ៊ុនរបស់បងជាមួយប៉ារបស់អូន ហើយមួយទៀតព្រោះអូននៅស្រលាញ់បងគឺបងត្រូវតែខ្វល់ពីអូនបែបហ្នឹងហើយ) នាងតូចនិយាយជាមួយសម្លេងតូចឆ្មារបស់នាងនៅចុងប្រយោគ 

« ខ្ញុំគ្មានអ្វីនិយាយជាមួយនាង ក្រៅពីរឿងការងា » និយាយចប់ជុងហ្គុកនាយក៏ឆាប់បិទទូរស័ព្ទភ្លាមៗមិនអោយខៃលីនិយាយអ្វីតបតមកបាននោះទេ 

ជុងហ្គុកនាយជ្រោកសក់ក្បាលខ្លួនបន្ទិចមុននិងចុះខលហៅគ្រីសជំនិតសង្ហាមកជួបនាយ ។ ចាំមិនយូនោះទេព្រោះគ្រីសនាយមិនបាននៅឆ្ងាយឯណានៅតែក្បែរៗចៅហ្វាយនាយនេះអែង។ 

???????????????? ??Where stories live. Discover now