ពេលល្ងាចនាទីក្រុងToulouseនៃប្រវិត្តសាស្រ្តរបស់ប្រទេសបារាំង
ខ្យល់បក់រវិចៗផាយផាត់វាយោរហោះមកប៉ះខ្លួនប្រាណនិងសក់នាយកម្លោះសង្ហាដែលកំពុងឈរគយគន់ទេសភាពលើវេរ៉ងដាពី Apartment មួយខ្នងនៅក្នុងទីក្រុង Toulouse កម្លោះសង្ហាឈរដាក់ដៃទាំងពីរកល់លើរបាំងវេរ៉ងដាញញឹមពេលដែលថ្ងៃកំពុងលិចផុតបង្ហាញភាពស្រស់ស្អាតចេញមក ។
« អឹម!! » ឯកាយតូចស្រឡូនស្អាតដែលគេងលង់លក់អស់ពេលជាច្រើនម៉ោងដោយសារតែការហត់នឿយចាប់បើកត្របកភ្នែកតិចៗដោយសារតែគេងយូពេកទើបធ្វើអោយឈឺក្បាល នាយតូចថេហ្យុងប្រឹងបើកភ្នែកឯដៃស្រវេស្រវ៉ារាវរកអ្នកដែលខ្លួនគេងអោបអស់ពេលជាយូមិនប៉ះសោះ ទើបគេងើបអង្គុយមើលឆ្វេងមើលស្តាំរកមើលជុងហ្គុក ។
« ជុងហ្គុក!! » ថេហ្យុងផ្តើមបញ្ចេញទឹកមុខក្រៀមស្រពោនទ្រូងខាងឆ្វេងចាប់ផ្តើមឈឺពឺតៗប្រៀបបានដូចបាត់របស់សំខាន់យ៉ាងអញ្ចឹង ភ្នែកដែលពោពេញដោយទឹកភ្នែករលីងរលោងរ៉េសម្លឹងរកមើលអ្នកដែលជាមូលហេតុដែលធ្វើអោយខ្លួននៅមិនសុខ ។
« អ៊ុស!! ថេហ៍អូនភ្ញាក់ហើយមែនទេ?? » ក្រោយចុះពីលើគ្រែឆ្លេឆ្លារកមើលជុងហ្គុកនាយតូចក៏ប្រទះនាយសង្ហាកំពុងឈរនៅខាងក្រៅវេរ៉ង់ដាបង្ហាញសាច់សរខ្ចីបង្អូតគេឯងសោះ ទើបចិត្តដែលត្រេកអររត់ទៅអោបនាយសង្ហាពីក្រោយផ្តេកក្បាលលើនាយទឹកភ្នែកក៏ហូចុះមកក្រោយនាយបែរមកសួនាំខ្លួនវិញ ។
« ថេហ៍!!អូនយំមែនទេ?? កើតអីហេតុអីអូនយំ?? » ជុងហ្គុករហ័សពិនិត្យមើលនាយតូចបណ្តូលចិត្តរបស់នាយថាគេកើតអ្វីបានជាយំបែបនេះ ។
« ហេតុអីលោកចង់ចេញពីខ្ញុំ?? ហុិកៗ!! » ថេហ្យុងងើយមុខមើលទៅមុខរបស់ជុងហ្គុកនិងស្រក់ទឹកភ្នែកមកជាមួយសម្លេងដង្ហក់ស្តាប់ហើយជុងហ្គុកភ័យតែម្តង ។
« បងនេះឬ?? អត់ទេបងអត់បានគិតថាចង់រត់ចោលអូនទេ » ជុងហ្គុកលើកដៃមកជូតទឹកភ្នែកចេញពីថ្ពាល់ក្រពុំរួចអោនមកថើបគេមួយខ្សឺតយ៉ាងវែងអោយគេបាត់យំ គេនេះឬចង់រត់ចេញពីថេហ្យុងនោះ??កើតរឿងកាលពីថ្ងៃមិញនេះហើយគេរឹតតែមិនអាចចោលថេហ្យុងបានគឺមិនបានតែម្តង ។

YOU ARE READING
???????????????? ??
Action?????????????????????????????????????????????????????????????????????????????????????????????????????????? ? Author : TAEMINA (YeEr) Dete : 25.12.21