抖阴社区

                                    

«នាងកំពុងគេង» ដោយជ្រើសមិនឆ្លើយពីសំណួរថេយ៉ុងដំបូងក៏ឆ្លើយនិងសំណួរចុងក្រោយដែរគេបានសួរ មិនដឹងជាថ្ងៃនេះកើតអីបានជាខលមកសួរពីជីវិតផ្ទាល់ខ្លួនគេដល់ថ្នាក់នេះ នៅមានជីមីនដែរមកពីណាក៏មិនដឹងមកអង្គុយស្ដាប់ធ្វើមុខឆ្ងល់ៗ ទៀត។

«ក្រែងបងទើបតែភ្ញាក់ពីគេងហី សូម្បីខោអាវក៏មិនទាន់ពាក់ហើយមិចក៏ដឹងថាយូនីហ្វឺរកំពុងគេង? ឬជួបគ្នាហើយ?ឬក៏.....» កម្លោះសង្ហារក៏បង្អូសសំណួរបើកភ្នែកធំៗដូចជាខ្លាចថាអ្នកខាងនេះធ្វើដូចអ្វីដែរខ្លួនគិត។ បើគេទើបតែក្រោកហើយដឹងច្បាស់ឆ្លើយមិនស្ទាក់ស្ទើរបែបនេះមានតែពួកគេ..... គេងបន្ទប់ជាមួយគ្នា???

«.......» ភាពស្ងប់ស្ងាត់មិនឆ្លើយតបរបស់ណាមជុនធ្វើអោយថេយ៉ុងនិងជីមីនត្រូវងាកមើលមុខគ្នាមុននិងងាកមកសួរអោយច្បាស់។

« បងក្រោកហើយហេហ?រវល់ការងារមែនទេ?» រាងស្ដើងមិនដឹងក្រោកតាំងពីពេលណា ក៏ដើរចូលទៅរកអ្នកកម្លោះទាំងពាក់អាវរលុងឃុងរបស់គេពីម្សិលជាបណ្ដោះអាសន្ន។ ប្រាកដណាស់នាងមិនបានឃើញថាគេនិយាយវីដេអូខលជាមួយនិងបងប្អូនរបស់គេនោះទេ ព្រោះពេលដើរចូលមកគេក៏ស្ងាត់មិនឃើញនិយាយ ទើបគេត្រូវបង្ហាញស្នាមញញឹមទទួលស្វាគមន៍គ្នានៅថ្ងៃថ្មីយ៉ាងផ្អែមល្ហែម ត្រូវធ្វើអោយកម្លោះទាំងពីរនៅខ្សែរម្ខាងទៀតងាកមើលមុខគ្នាទាំងភ្ញាក់ផ្អើលសារជាថ្មី។

«អ្នកទាំងពីរគេងបន្ទប់ជាមួយគ្នាហេហ?» ជីមីនដែរមិនមាត់ក៏មួយថ្ងៃក៏សួរឡើង សម្លេងគេក៏ដូចជាដៃនរណាម្នាក់ដែលលូកមកទះយូនីហ្វឺរអោយភ្ញាក់ព្រឺត នាងរហ័យងាកទៅរកប្រភពសម្លេងហើយក៏ជួបនិងទឹកមុខភ្ញាក់ផ្អើលរបស់អ្នកទាំងពីរទើបមិនដឹងត្រូវឆ្លើយបែបណានាងក៏រត់ចូលទៅខាងក្នុងវិញបាត់ យកភួយទ្រលំជិតឆឹង។

«ហីយ៉ា ហ្យុងកុំគិតតែពីស្ងាត់ទៅមើល។នេះមានរឿងអី?ខ្ញុំឃើញអម្បិញមិញច្បាស់ណាស់សម្រេចមកថាបែបណា?» ថេយ៉ុង

«អឺ.....គឺ យើងកំពុងទាក់ទងគ្នា» ណាមជុន

«ទាក់ទងគ្នា??» នេះមិនមែនជាសម្លេងរបស់ថេយ៉ុងនិងជីមីនទេគឺជារបស់ហូស៊ុកដែរទើបតែមកពីណាក៏មិនដឹង។

??????????????????????????????6?Where stories live. Discover now