抖阴社区

                                    

« ស្អាតពិតមែនឬ?» យូនីហ្វឺរ

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.


« ស្អាតពិតមែនឬ?» យូនីហ្វឺរ

«ពិតមែនតើ»ណាមជុន

«បងក៏សង្ហារណាស់ដែរ»យូនីហ្វឺរក៏តបទៅវិញទាំងញញឹម អ្នកណាមិនអៀនសុខៗមកសរសើរគ្នាបែបនេះ តែគេក៏សង្ហារពិតមែនសង្ហារមកយូរហើយ។

«☺️»ណាមជុនបានត្រឹមញញឹមបញ្ចេញថ្ពាល់ខួច ព្រោះមិនដឹងរកពាក្យឯណាមកតប គិតទៅពេលសរសើរគេ គេអៀនដល់គេសរសើរវិញចេះអៀនទៅកើតដែរ។

«Wine នៅក្នុងដបអស់ហើយ ចាំអូនទៅយកមកថែមសិន» យូនីហ្វឺរថារួចក៏ងើបដើរសម្ដៅទៅទូររកទូរទឹកកកដើម្បីយកwine មួយដបថ្មីមក ក្រោមក្រសែរភ្នែកតាមមើលរបស់រាងក្រាស់មិនព្រិចភ្នែក។ គេតាមមើលផែនខ្នង ចង្កេះរាងរូវដ៏ស្រឡូនរបស់នាង រហូតដល់នាងដើរសម្ដៅមកតុអាហារវិញក៏គេនៅតែមិនព្រមដកភ្នែកដែរ។

«ម៉ោះអូនចាក់wine អោយបងមុន» យូនីហ្វឺរកាន់ដបដើរមកក្បែរខាងអ្នកកម្លោះ ដើម្បីឈរគាស់គម្របwine រហូតដល់រួចទើបត្រៀមនិងចាក់ចូលកែវអោយណាមជុន តែដៃមាំរបស់គេស្រាប់តែបង្អាក់ ឯដៃម្ខាងទៀតក៏យកទៅទាញចង្កេះរបស់នាងអោយមកអង្គុយលើភ្លៅរបស់ខ្លួនយ៉ាងរហ័សរកតែនាងត្រៀមខ្លួនមិនទាន់។

«ប៉ុណ្ណឹងបានហើយ បងចង់ស្រវឹងហើយ» ណាមជុន

«ឯណាអូនមើលមុខបន្តិចទៅមើល»យូនីហ្វឺររហ័សយកដៃស្រឡូនរបស់ខ្លួនទៅវែកសក់អោយរាងក្រាស់ ស្រឡះមុខស្រឡះមាត់បន្តិចក៏ឃើញថាមុខគេចាប់ផ្ដើមក្រហមដោយឥទ្ធិពលជាតិអាកុលបណ្ថើរៗទៅហើយ ដៃដែរវាស សក់រួចក៏ទម្លាក់មកតោងកររបស់គេជំនួសវិញ។

«ក្លិនអូនក្រអូបណាស់» ណាមជុនឱនមុខទៅជ្រុបនិងកញ្ចឹងករស្រឡូនរបស់នាងព្រោះតែចង់ស្រង់យកក្លិនក្រអូបដែរសាយភាយមកកាត់ច្រមុះរបស់គេមុននេះ។ ដៃទាំងសងខាងឱបចង្កេះនាងជាប់ឥតលែង ឯយូនីហ្វឺរក៏អង្គុយលើភ្លៅតោងស្មាររបស់គេជាប់សង្ងំអោយគេហិតក្លិនទឹកអប់ដែរនាងទើបតែប្ដូរថ្មី។ តែពីយកច្រមុះមកផ្តិតថើរៗលើសាច់កញ្ចឹងកររបស់ខ្លួន នាងចាប់ផ្ដើមមានអារម្មណ៍ថាគេកំពុងប្ដូរទៅជាការថើប។

??????????????????????????????6?Where stories live. Discover now