ពន្លឺថ្ងៃនៅខាងក្រៅកាន់តែមានកម្ដៅក្ដៅឡើងព្រោះតែនេះម៉ោង10ជិតពាក់កណ្ដាលថ្ងៃត្រង់ទៅហើយ រាងកាយមួយគូរនៅលើគ្រែគេងឱបគ្នាស្អិតរមួតហាក់ថ្ងៃដែរចាំងពន្លឺចូលមកក្នុងបន្ទប់មិនបានរំខានដល់ពួកគេអ្វីបន្តិចសោះ។
...
..
.
10:39AM«អ្ហឹមមម»សម្លេងក្រហឹមនៅដើមករក៏បន្លឺឡើង រាងកាយមាំក្រាស់ពោរពេញដោយសាច់ហាប់ណែនចាប់ប្រែខ្លួនបន្តិច ព្រោះតែទីបំផុតគេក៏ត្រូវបើកភ្នែកឡើងមកដោយសារតែកម្ដៅថ្ងៃដែលចាំងមកទាល់តែបាន ។ មិនយូរប៉ុន្មានទេ ភ្នែកដែរសម្លឹងទៅខាងក្រៅបង្អួចក៏ប្ដូរមកមើលរាងតូចដែរកំពុងតែគេងកើយលើដើមដៃរបស់ខ្លួនយ៉ាងស្កប់ស្កល់ ។
« ម៉ោងជិត11ហើយ?» ណាមជុននិយាយខ្សឹបៗម្នាក់ឯង នេះគេមិនដែរគេងលក់ដល់ម៉ោងនេះទេ?ជាធម្មតាគឺក្រោកទៅធ្វើការ ទោះមិនធ្វើការក៏មិនក្រោកនៅម៉ោងនេះដែរ ។
តែស្នាមញញឹមថ្ពាល់ខួចរបស់គេស្រាប់តែបង្ហាញឡើងក្រោយពីនឹកឃើញដល់រឿងរ៉ាវកាលពីយប់មិញ ។ គេក៏យកដៃដែរទំនេរទៅវៀសសក់ដែលបាំងមុខ យកទៅសៀតនិងស្លឹកត្រចៀករបស់នាង ឯម្រាមដៃក៏នៅលេងផ្ទៃមុខសរថ្លារបស់នាងថ្នមៗ រហូតដល់អ្នកម្ខាងទៀតភ្ញាក់ត្រូវជ្រួញចញ្ចើមព្យាយាមបើកភ្នែកឡើងមកទាំងមមីរមមើ។
« ហឹម» ស្នាមញញឹមលើផ្ទៃមុខរបស់យូនីហ្វឺរក៏បង្ហាញឡើងភ្លាមនៅពេលដែលបើកភ្នែកឡើងមកឃើញផ្ទៃមុខរបស់អ្នកម្ខាងទៀតកំពុងតែសម្លឹងមកខ្លួន។
«សឺតតត អូនចង់គេងបន្តរឬក្រោកញ៉ំាអី?» ណាមជុនឱនទៅបោះត្រាស្នាមថើបនាពេលព្រឹកទៅលើថ្ងាសរបស់នាងមុននិងសួរឡើងព្រោះនេះថ្ងៃត្រង់ដែរហើយគេខ្លាចនាងឃ្លាន។
«គេងបន្តិចទៀតសិនទៅ » យូនីហ្វឺររុលខ្លួនចូលទៅជ្រុបមុខនិងប្រឡោះកររបស់គេ ឃើញនាងបែបនេះគេក៏ស្រវ៉ាឱបរិតយកមកជាប់និងទ្រូង ។ គេស្រាប់តែគិតក្នុងចិត្តថាបើអត់នាងទៅស្មាលនេះគេប្រហែលជាកំពុងតែអង្គុយសង្កុកនៅកន្លែងធ្វើការ មិនស្គាល់បាយទឹក ពេលសម្រាកទៅហើយ។តែថានឹកដល់រឿងរវល់ធ្វើការនេះ មុនពេលមានយូនីហ្វឺរនៅក្បែរ មនុស្សស្រីដំបូងគេដែរមើលថែគេនិងយល់ពីទុកលំបាកគេបំផុតនោះគឺនែល លីយ៉ា ។ កន្លងទៅមួយឆ្នាំជាងហើយ ទីបំផុតគេក៏រកបានក្ដីសុខអោយខ្លួនឯងត្រឡប់មកវិញ ក៏មិនបានន័យថាគេលែងខ្វល់ពីនាងតែមនុស្សដែរចាកចេញទៅហើយនៅឡើយតែអ្នកនៅ បើគេរវល់តែបិទឱកាសអោយខ្លួនឯងពួនសង្ងំក្នុងបន្ទប់ដូចកាលមុនគេនិងរស់នៅដូចធ្លាក់នរកយ៉ាងពិតប្រាកដ .... អារម្មណ៍ដែរនឹកតែមិនអាចជួប អារម្មណ៍ដែរព្យាយាមស្រឡាញ់ចង់រួមរស់ជាមួយគ្នាអស់មួយជីវិតតែបែរជាសុខៗត្រូវលាគ្នាទាំងអាល័យ គេទទួលស្គាល់ថាវាឈឺចាប់ណាស់ ឈឺដល់ថ្នាក់សូម្បីតែហេតុផលដែររស់នៅបន្តរក៏គេគ្មាន បានជួបនិងយូរនីហ្វឺរនាងដូចជាបានមកស្រោចស្រង់គេឡើងអោយស្គាល់ពីបច្ចប្បន្ន អោយគេបារម្ភខ្វល់ខ្វាយតែពីអ្វីដែរនៅចំពោះមុខស្រាប់មិនមែនជាអតីតកាល ។នាងហុចដៃមកជាច្រើនដងស្របពេលគេព្យាយាមដើរថយក្រោយរហូតដល់ផ្លូវទាល់ រហូតដល់គេដឹងច្បាស់ថាក្ដីស្រឡាញ់ដ៏ធំធេងរបស់គេចំពោះនែលលីយ៉ានៅតែមាន គេនិងទុកវាជាមួយអតីតកាលហើយក៏គ្មានថ្ងៃនិងបំភ្លេចឡើយ ព្រោះនាងហាក់ដូចជាម្ចាស់អតីតកាលរបស់គេ ឯយូនីហ្វឺរជាម្ចាស់នៃក្ដីស្រឡាញ់នាពេលបច្ចុប្បន្នហើយក៏រហូតទៅរបស់គេ គេនឹងនៅតែមើលថែនាងអោយបានល្អដដែរ គេនិងធ្វើគ្រប់យ៉ាងអោយតែមនុស្សដែរគេស្រឡាញ់មានក្ដីសុខ ។ នារីដ៏ល្អរបស់គេទាំងពីរនាក់នេះនិងឆ្លាក់ឈ្មោះជាប់លើក្រអៅបេះដូងរបស់គេរហូតទៅ។ ម្ចាស់អតីតកាល ម្ចាស់ក្ដីស្រឡាញ់គ្រាដំបូង និងម្ចាស់បេះដូង ម្ចាស់ក្ដីស្នេហាចុងក្រោយបង្អស់។

YOU ARE READING
??????????????????????????????6?
Fanfiction??????????????????????????????????????? ??????????????????????????????????????? ??????????????????????? ???????????????????????????????????????????????????????????????????????? ??????????????????????????????????????? ??
???????????
Start from the beginning