នាងតូច ហេរី យំអណ្ដឺតអណ្ដកដោយការភ័យខ្លាច នាងមិនបានតាំងចិត្តយកកូនកាំបិតឆូតមុខគេទេ នាងគ្រាន់តែគិតថាគេចង់ធ្វេីបាប ទេីបការពារខ្លួន តែពេលឃេីញឈាមក្រហមឆ្អៅហូរដាបថ្ពាល់គេ បូករួមនឹងកែវភ្នែកគេឆេះជាភ្លេីង សម្លក់នាងដូចចង់សុីសាច់ហុតឈាម នាងខ្លាចឡេីងញ័រខ្លួនទទ្រេីកដូចកូនសត្វ។
ជីមីន សង្កៀតធ្មេញក្រតៗ ទាំងកំហឹងឆួលឆេះពេញក្នុងប្រអប់ទ្រូង ចិត្តដែលខឹងស្អប់នាង កាន់តែកេីនឡេីងរាប់មុឺនរាប់លាន តាមកំហឹងដែលកំពុងពុះកញ្រ្ជោលពេលនេះ គេចង់តែស្ទុះយកកាំបិតទៅអារ-កសម្លាប់នាងចោលទេ ប៉ុន្តែធាតុពិតនៃគេមិនមែនជាមនុស្សចិត្តសត្វ កាចសាហាវយង់ឃ្នង គ្មានក្ដីមេត្តានោះទេ ឃេីញនាងខ្លាចគេដល់លេចនោមដាក់ខោ គេក៏មិនដឹងថាគួរធ្វេីម៉េចទៅលេីនាងទៀត?
ហេីយគេក៏ដេីរចេញទៅវិញ ខណៈដែលនាងតូច ហេរី សម្រូតខ្លួនអង្គុយត្របោមក្បាលជង្គង់នៅកណ្ដាលបន្ទប់ធំល្វឹងល្វេីយ យំអណ្ដឺតអណ្ដកដោយការភ័យខ្លាច។បច្ចុប្បន្ន...
ពេលល្ងាច
ក្រុមហ៊ុនលក់ឡាន
office ថៅកែក្រុមហ៊ុន
អ្នកកំលោះគ្រងឈុតគ្រ័រហ្សេពណ៌ខ្មៅដ៏ប្រណីត អង្គុយនៅតុធ្វេីការ អ៊ែនខ្នងផ្អែកនឹងបង្អែកកៅអីពូក មុននឹងបង្វិលកៅអីបែរទៅសម្លឹងជញ្ជាំងកញ្ចក់ដែលនៅពីក្រោយតុធ្វេីការ ទស្សនាទិដ្ឋភាពទីក្រុងប៉េកាំងនាពេលព្រះអាទិត្យហៀបអស្ដង្គត ស្របពេលលេីកដៃអង្អែលស្នាមនៅលេីថ្ពាល់ថ្នមៗ។
៨ឆ្នាំកន្លងទៅហេីយ តែស្លាកស្នាមនៅលេីមុខគេមិនទាន់រលុបទេ វាប្រៀបដូចជាចិត្តខឹងស្អប់ដែលគេមានចំពោះនាង ដល់ថ្ងៃនេះនៅតែស្អប់ ឃេីញមុខនាងពេលណាកាន់តែខឹងស្អប់ កុំថា៨ឆ្នាំកន្លងទៅ ទោះ៨០ឆ្នាំ ឬ៨០០ឆ្នាំ គេស្លាប់ហេីយ ចាប់ជាតិថ្មី បេីគេចាំជាតិ គេស្អប់នាងតទៀត ព្រោះនាងគឺពិតជាគួរឲ្យស្អប់ គ្មានថ្ងៃណាដែលគេមិនស្អប់ទេ ពីក្មេងស្អប់១០០ ធំពេញក្រមុំស្អប់១០០០ ស្អប់ដែលនាងជាបិសាចនាំគ្រោះ បែរជាមានសម្រស់ស្រស់ស្អាតដូចជាទេពធីតាតូច គេឃេីញលេីកណាក៏ក្នាញ់ដែរ។
បន្ទាប់ពីប៉ាម៉ាក់គេស្លាប់ទៅ អ្នកមីងរបស់គេទាំង២ សឹងចៀន និង សឹងចឹង តាមដុកដាន់គេរាល់ថ្ងៃ ឲ្យគេយក ហេរី ទៅបោះបង់ចោលនៅមណ្ឌលកុមារកំព្រាវិញ ប៉ុន្តែគេមិនធ្វេីតាម គេមានខួរក្បាល គេចេះគិត ចេះសម្រេចចិត្តដោយខ្លួនឯងហេីយ មិនចាំបាច់មានអ្នកណាមកចង្អុលប្រាប់ ថាគេគួរធ្វេីនេះ មិនគួរធ្វេីនោះទេ។
ដ្បិតថាគេខឹងស្អប់ ហេរី ប៉ុន្តែប៉ាម៉ាក់គេស្រឡាញ់ក្មេងម្នាក់នោះណាស់ មិនថាអ្នកណានិយាយអី ក៏ពួកគាត់ជំនះចង់យកក្មេងនោះមកចិញ្ចឹមឲ្យបាន បេីសិនគេយក ហេរី ទៅប្រគល់ឲ្យខាងមណ្ឌលកុមារកំព្រាវិញ ប៉ាម៉ាក់គេស្លាប់ទៅពិតជាមិនបានស្ងប់ទេ ដូច្នេះទេីបគេស៊ូទ្រាំចិញ្ចឹមនាង ទាំងដែលស្អប់នាងដល់ឆ្អឹង។
គេបានប្ដូរនាមត្រកូលរបស់នាងពី សិង្ហ ទៅជា ចូវ វិញ ទោះបីអ្នកមីងទាំង២ខឹងដាច់ក្បាលដាច់កន្ទុយ ជំទាស់ដាច់អហង្ការយ៉ាងណា ក៏គេមិនខ្វល់ នៅតែដាក់បញ្ចូលនាងទៅក្នុងសៀវភៅគ្រួសារ ដោយមានគេជាអាណាព្យាបាល គេថែមទាំងឲ្យនាងចូលរៀននៅសាលាលំដាប់អភិជន និងជួលគ្រូពេទ្យជំនាញផ្នែកប្រសៃប្រសាទ មកព្យាបាលនាង គេធ្វេីគ្រប់យ៉ាង ដេីម្បីបំពេញតាមបំណងប៉ាម៉ាក់ដែលស្លាប់ទៅ បេីពួកគាត់នៅរស់ ពួកគាត់ច្បាស់ជាធ្វេីបែបនេះ។
ជីមីន អង្គុយគិតពីអតីតកាលភ្លេចៗខ្លួន ផ្អៀងកដៃមេីលនាឡិកាដែលមានតម្លៃកប់ពពក ឃេីញថាម៉ោង៧យប់ហេីយ ទេីបរៀបចំខ្លួន ក្រោកដេីរចេញពីក្នុង Office ចាកចេញពីក្រុមហ៊ុន ធ្វេីដំណេីរទៅភូមិគ្រឹះ។ភូមិគ្រឹះត្រកូលចូវ...
បន្ទាប់ពីងូតទឹក កក់សក់ហេីយ នាងក្រមុំតូចស្លៀកឈុតដេកយប់ពណ៌ផ្កាឈូក អាវដៃវែង ខោជេីងវែង បេីកទ្វារដេីរចេញពីក្នុងបន្ទប់ ចង់ចុះទៅញ៊ាំបាយ តែពេលដេីរដល់មាត់កាំជណ្ដេីរ ក៏ជួបអ្នកដែលនាងតែងតែព្យាយាមគេចមុខ កំពុងឡេីងមកលេីកាំជណ្ដេីរដោយទឹកមុខសោះកក្រោះ។
នាងខ្លាចគេណាស់ មិនដែលហ៊ានសម្លឹងមុខគេចំទេ ព្រោះនាងនៅចាំរាល់រឿងរ៉ាវកាលពី៨ឆ្នាំមុនច្បាស់ណាស់ គេគិតថានាងជាដេីមហេតុធ្វេីឲ្យប៉ាម៉ាក់គេស្លាប់ នាងបានយកកាំបិតឆូតមុខគេ ធ្វេីឲ្យមុខគេមានស្នាមដល់សព្វថ្ងៃ ហេីយរឿងដ៏គួរឲ្យអាម៉ាស់បំផុតនោះ គេសម្លុតនាង រហូតនាងភ័យរាគនោម។
ហេរី ក្ដាប់មាត់ ឈ្ងោកមុខចុះ ឆ្នាំនេះនាងអាយុ១៧ឆ្នាំហេីយ សាច់ឈាមភ្លឺថ្លាទ្រលុកទ្រលន់ ទេីបពេញក្រមុំ បែកសាច់ស្អាតណាស់ ថ្ពាល់ប៉ោងៗគួរឲ្យចាប់ថេីប។
«ងេីបមុខ» ជីមីន ឡេីងមកឈរទល់មុខនាង និងបញ្ជាដោយសំឡេងស្មេី ស្របពេលនាងភ័យខ្លាច បេះដូងលោតឌុកឌាក់ៗពេញទ្រូង ញ័រដៃ ញ័រជេីង លេបទឹកមាត់ក្អឹកៗ នាងនិងគេរស់នៅក្រោមដំបូលផ្ទះតែ១រយៈពេល៨ឆ្នាំហេីយ ប៉ុន្តែនិយាយគ្នាមិនដល់១០ម៉ាត់ទេ នាងដឹងថាគេស្អប់នាងណាស់ ទេីបព្យាយាមគេចមិនឲ្យគេឃេីញមុខ បេីថ្ងៃណាគេសម្រាកនៅផ្ទះពេញមួយថ្ងៃ នាងសំងំនៅតែក្នុងបន្ទប់មិនហ៊ានចេញឡេីយ។
«...» ហេរី ងេីបមុខឡេីងយឺតៗ ទាំងមិនហ៊ានសម្លឹងចំកណ្ដាលមុខគេ រេកែវភ្នែកសម្លឹងទៅទីផ្សេងជំនួសមុខសង្ហា ទេីបគេបញ្ជាម្ដងទៀតដោយសំឡេងកាច៖
«សម្លឹងឲ្យចំ» ពេលកែវភ្នែកនាងសម្លឹងចំកែវភ្នែកគេ បាតដៃខាងស្ដាំរបស់គេ ក៏លូកយឺតៗ ស្ទាបអង្អែលកំប៉េះគូទនាង ធ្វេីឲ្យនាងភ្ញាក់ព្រេីត បេីកភ្នែកធំៗដោយការអាម៉ាស់ ពេលគេឱនមុខមកខ្សឹបសួរក្បែរត្រចៀក៖
«ឯងលែងខ្លាចហេីយ ទេីបមិនរាគនោមដាក់ខោ?»

YOU ARE READING
??????????
Romance????????? ?????? ??????????????????? ??????????? ?????????????????????????????????????? ??????????????????? ????????????????????????????????????????????? ???????????????????????????????????????? ??????????????????? ????? ???? ??? ??? ????? ?????????...