抖阴社区

????????

337 6 0
                                    

ហេរី មិនដឹងថាគេចង់និយាយពីអ្វីទេ ទើបជ្រួញចិញ្ចើមធ្វើមុខឆ្ងល់ នាងសំដៅដល់គេងបម្រះ ប្រែខ្លួនរើចុះរើឡើង ខ្លាចរំខានដល់គេ ហើយម៉េចក៏ទៅជាបម្រះក្រោមទ្រូងគេ លើទ្រូងគេ ក្នុងភួយ ក្រៅភួយ ប្ដូរបរិយាកាសទៅបម្រះលើសាឡុងឯណាឯណីទៅវិញ?
«ណ្ហើយចុះ កុំទៅគិតពីសម្ដីខ្ញុំ ងូតទឹក ប្ដូរសម្លៀកបំពាក់ ចុះទៅញ៊ាំបាយ» គេដឹង ពាក្យសម្ដីបង្កប់ន័យជ្រៅរបស់គេធ្វើឲ្យនាងឆ្ងល់ តែគេមិនចង់បកស្រាយឲ្យនាងយល់ ព្រោះបើបកស្រាយ វាកាន់តែវែងឆ្ងាយ មិនយូរទេនាងនឹងបានយល់ តែសំខាន់ស្បង់ចីវរនៅលើខ្លួននាង ឃើញហើយគេពិតជាទើសភ្នែកណាស់ សុខៗនឹកឃើញចង់បួសធ្វើដូនជី គេចង់តែឆ្កួតឲ្យស្លាប់ទេ។
«ចឹងខ្ញុំសុំទៅងូតទឹកនៅបន្ទប់ខ្ញុំ ដោយសារសម្លៀកបំពាក់ស្រីបម្រើនៅមិនទាន់យកមកបន្ទប់អ្នកប្រុសទេ»
«...» ជីមីន ងក់ក្បាលតិចៗ អនុញ្ញាតឲ្យនាងទៅងូតទឹកនៅបន្ទប់នាង ប៉ុន្តែបានត្រឹមតែថ្ងៃនេះប៉ុណ្ណោះ ព្រោះយល់ថាជាថ្ងៃដំបូង ដែលនាងត្រូវប្ដូរមកនៅបន្ទប់ជាមួយគេ ដូច្នេះគេមិនចង់បង្ខំចិត្តនាងពេកទេ ម្យ៉ាងទៀតសម្លៀកបំពាក់ និងរបស់ប្រើប្រាស់ផ្ទាល់ខ្លួននាង នៅមិនទាន់លើកយកមកបន្ទប់គេអស់ទេ តែចាប់ពីថ្ងៃស្អែក មានរបស់ជាច្រើនដែលនាងត្រូវប្រើរួមជាមួយគេ ណាមួយថ្ងៃនេះ គេហត់នឿយ និងអស់កម្លាំងផង រត់តាមរកនាង១ថ្ងៃ១យប់ មិនបានដេកពួន គ្មានអារម្មណ៍រករឿងញ៉េះញ៉ោះធ្វើបាបនាងទេ ហើយពេលនាងដើរចេញទៅងូតទឹកនៅបន្ទប់នាង គេក៏ចូលបន្ទប់ទឹកងូតទឹកដូចគ្នា។
បន្ទាប់ពីងូតទឹកហើយ ជីមីន និង ហេរី ស្លៀកឈុតដេកយប់ ឈុតគេពណ៌ខ្មៅ ឈុតនាងពណ៌ស អាវដៃវែង ខោជើងវែងដូចគ្នា ចុះទៅទទួលទានបាយ ខណៈដែលស្រីបម្រើ៥នាក់ នាំគ្នាលើកជញ្ជូនសម្លៀកបំពាក់ និងរបស់ប្រើប្រាស់ ហេរី ទាំងអស់ ទៅដាក់នៅក្នុងបន្ទប់ ជីមីន ហើយរៀបចំយ៉ាងស្អាត មានរបៀបរៀបរយ។
សម្លៀកបំពាក់ ហេរី ដាក់នៅក្នុងទូជាមួយសម្លៀកបំពាក់ ជីមីន តុរៀនរបស់នាង ដាក់នៅជិតតុធ្វើការរបស់គេ ព្រោះគេបញ្ជាស្រីបម្រើឲ្យរៀបចំបែបនេះ។
ក្រោយពេលទទួលទានបាយហើយ បេះដូង ហេរី លោតឌុកឌាក់ដោយការភ័យខ្លាច ព្រោះត្រូវឡើងទៅបន្ទប់គេងជាមួយគេ គឺនាងមិនទម្លាប់សោះ នាងពិតជាមានអារម្មណ៍ថាតានតឹងនៅក្នុងទ្រូងណាស់ ស្ទើរដាច់ខ្យល់ស្លាប់ទៅហើយ។
ពេលដើរមកដល់មុខបន្ទប់ នាងមានឫកពាអេះអុញមិនចង់ចូលទៅ ទើបងាកទៅនិយាយជាមួយគេទាំងមាត់ញ័រតិចៗ៖
«អឺ អ្នកប្រុសខ្ញុំថា...» ហេរី ចង់ថាវាមិនសូវសមទេ ដែលនាងដេកនៅក្នុងបន្ទប់ជាមួយគេ នាងចង់ឲ្យគេពិចារណាឡើងវិញ តែគេបែរជាកាត់សម្ដីនាងទាំងមុខស្មើ៖
«ខ្ញុំងងុយហើយ» ជីមីន ចាប់ដៃនាងអូសដើរចូលទៅក្នុងបន្ទប់ ហើយបិទទ្វារដាក់គន្លឹះជាប់។
ទោះចូលមកដល់ក្នុងបន្ទប់ហើយ គេនៅតែកាន់ដៃនាងជាប់មិនលែង អូសនាងឲ្យដើរតាម ទៅបើកកេះតុ យកប្រអប់ថ្នាំចេញមក ដើម្បីលាបរបួសឲ្យនាង។
ជីមីន ឲ្យក្មេងតូចអង្គុយចុះនៅលើពូក ស្របពេលគេដាក់បង្គុយលើពូកទល់មុខនាង យកដៃបើកប្រអប់ថ្នាំឡើង មុននឹងយកថ្នាំលាបរបួស មកច្របាច់ដាក់ចុងចង្អុលដៃបន្តិច លាបទៅលើរបួសត្រង់សៀតផ្កានាងថ្នមៗ ពេលថ្នាំប៉ះលើរបួស ដំបូងរាងក្ដៅនិងក្រហាយផ្សា ទើបគេប្រើខ្យល់មាត់ផ្លុំឲ្យតិចៗ រំពេចនោះបេះដូងនាងស្រាប់តែលោតញាប់ខុសពីធម្មតា មានអារម្មណ៍ថាភ័យផង រំភើបផង អៀនផង ចិត្តច្របូកច្របល់រកប្រាប់មិនត្រូវ។
បន្ទាប់ពីលាបរបួសលើសៀតផ្កាឲ្យនាងហើយ សល់ថ្នាំតិចៗជាប់ចុងម្រាមដៃ ក៏យកវាមកលាបគែមមាត់ឲ្យនាងថើៗ ព្រោះគែមមាត់នាងបែករបួសរាងខ្លាំងដែរ។
«អឺ អ្នកប្រុស» ហេរី រាងភ្ញាក់បន្តិច ពេលគេចាប់លើកជើងទាំងសងខាងរបស់នាងដាក់លើភ្លៅគេ តែគេមិនមែនចង់ធ្វើអីផ្ដេសផ្ដាសទេ គ្រាន់តែឃើញប្រអប់ជើងទាំងសងខាងរបស់នាងមានរបួស ទើបចង់លាបថ្នាំឲ្យ។
ជីមីន មិននិយាយអី មុខស្មើស្ងប់ស្ងាត់ គិតតែលាបរបួសនៅលើប្រអប់ជើងឲ្យនាង ធ្វើឲ្យនាងលួចសម្លឹងមើលមុខគេយ៉ាងយូរ ទើបធ្លោយមាត់សួររឿងដែលនាងតែងតែឆ្ងល់៖
«អ្នកប្រុសអាយុច្រើនហើយ ពេលណា អឺ រៀបការ?»
«ចាំឯងធំសិន» ជីមីន តបទាំងមិនងើបមុខសម្លឹងមុខនាង ដៃនៅតែបន្តលាបរបួសឲ្យនាងដូចដើម ស្របពេលនាងជ្រួញចិញ្ចើមមិនសូវយល់ពីន័យសម្ដីរបស់គេ នាងគិតបន្តិច ទើបសួរទៅតាមគំនិតដែលខ្លួនយល់ឃើញ៖
«មកពីខ្ញុំជាបន្ទុកអ្នកប្រុសមែនទេ? មិនអីទេ អ្នកប្រុសរៀបការចុះ កុំខ្វល់ពីខ្ញុំ ខ្ញុំធំហើយ»
«ធំហើយ?» ជីមីន ងើបមុខ សម្លឹងមុខនាង។
«ចាស ធំហើយ» ហេរី ងក់ក្បាលតិចៗ សម្លឹងមុខគេទាំងកែវភ្នែកមិនដឹងខ្យល់អី។
«ថ្ងៃមុនប្រាប់ថានៅតូច?» ជីមីន រឭករឿងនៅក្នុងបន្ទប់ទឹក ធ្វើឲ្យមុខនាងក្រហមងាំងមួយរំពេច ព្រោះអៀនខ្មាស។
«អឺ ខ្ញុំចង់មានន័យថា ខ្ញុំអាយុ១៧ឆ្នាំហើយ អាចមើលថែខ្លួនឯងបាន អ្នកប្រុសមិនបាច់រង់ចាំដល់ខ្ញុំធំ ទើបរៀបការទេ បើពេលនេះអ្នកប្រុសស្រឡាញ់អ្នកណា ចង់រៀបការជាមួយអ្នកណា អ្នកប្រុសគួរតែរៀបការទៅ»
«ចឹងខ្ញុំគួរធ្វើម៉េច បើអ្នកដែលខ្ញុំចង់រៀបការជាមួយទើបតែមានអាយុ១៧ឆ្នាំ?»

??????????Where stories live. Discover now