ហេរី លែងហ៊ានយកដៃជូតថ្ងាស តែមិនមែនព្រោះខ្លាចត្រូវគេថេីបទៀតទេ នាងដឹងច្បាស់ថាគេមិនបានចង់ថេីបនាង បបូរមាត់គេប៉ះថ្ងាសនាងលេីកទី១ គឺអចេតនា លេីកទី២ទោះមានចេតនា តែជាចេតនាចង់ឈ្នះនាង ដោយសារគេស្អប់នាង មិនចង់ឲ្យនាងធ្វេីអ្វីដែលប្រឆាំងជាមួយគេ បេីគេមិនចង់ឲ្យជូត នាងក៏មិនហ៊ានជូត ខ្លាចគេស្ដីបន្ទោស។
«អរគុណ» ហេរី ងេីយមេីលដៃគេដែលនៅលេីក្បាលនាង ទេីបដឹងថាគេជួយទប់សៀវភៅមិនឲ្យធ្លាក់មកលេីនាង ក៏និយាយអរគុណកំបុត ទាំងមិនហ៊ានសម្លឹងមេីលមុខគេចំៗ។
«អរគុណ?» ជីមីន មិនពេញចិត្តនឹងពាក្យអរគុណឆ្កុយកំបុតរបស់នាង ទម្លាប់និយាយឈ្លេីយគ្មានក្បាលកន្ទុយ គេជាពួកម៉ាក់នាងឬយ៉ាងម៉េច?
«អ្នកប្រុស...» នាងបន្ថែម ព្រោះដឹងថាគេកំពុងតែមិនពេញចិត្តនឹងពាក្យអរគុណគ្មានក្បាលកន្ទុយរបស់នាង មិនមែននាងឈ្លេីយមិនគោរពចាស់ទុំទេ តែមកពីនាងមិនដែលហ៊ាននិយាយជាមួយគេ ទេីបមិនដឹងគួរហៅគេថាម៉េច?
គេស្អប់នាង មិនដែលចាត់ទុកនាងជាប្អូនម្ដងណាទេ នាងក៏មិនហ៊ានថ្លេីមធំហៅគេថាបង មានតែហៅអ្នកប្រុសតាមស្រីបម្រេី តែក៏បេីកភ្នែកធំៗភ្ញាក់ផ្អេីល ពេលឮគេបង្គាប់៖
«បង» ហៅអ្នកប្រុសទេីសត្រចៀកពិបាកស្ដាប់ ព្រោះនាងក៏ជាសមាជិកនៅក្នុងគ្រួសារគេដែរ មិនមែនអ្នកបម្រេី ទោះគេស្អប់នាង ទោះនាងគ្មានឈាមត្រកូលចូវ ប៉ុន្តែគេមិនអនុញ្ញាតឲ្យអ្នកណាប្រមាថមេីលងាយនាងទេ ជាពិសេសពួកស្រីបម្រេីនៅក្នុងភូមិគ្រឹះ បេីគេដឹងថាអ្នកណាមិនគោរពនាង ព្រោះគិតថានាងជាក្មេងកំព្រា ដែលប៉ាម៉ាក់គេយកមកចិញ្ចឹម គេនឹងដេញស្រីបម្រេីនោះចោលភ្លាម។
រយៈពេល៨ឆ្នាំមកនេះ មានស្រីបម្រេីមិនក្រោម១០នាក់ទេ ដែលត្រូវបណ្ដេញចេញពីភូមិគ្រឹះ ហេតុផលមានតែ១ទេ មិនគោរព ហេរី និងស្រីបម្រេីខ្លះទៀត ត្រូវអ្នកមីងរបស់គេទិញក្បាលបាន ប្រេីឲ្យធ្វេីបាប ហេរី ប៉ុន្តែ ហេរី មិនដែលដឹងទេ ថាពួកស្រីបម្រេីដែលគេដេញចេញ មានកំហុសអី។
បេីនាងដឹង ពិតជាភ្ញាក់ផ្អេីល និងនឹកស្មានមិនដល់។
«អឺ អរគុណបង» ហេរី និយាយអរគុណម្ដងទៀត ទាំងភ័យផង អៀនផង ស្របពេលគេឈរសម្លឹងមុខនាងទាំងមុខស្មេីមិនប្រែប្រួល ទេីបនាងប្រញាប់ប្រញាល់នាំខ្លួនឱនចេញពីក្រោមដៃគេ និងបម្រុងរៀបសៀវភៅដាក់ទូបន្តទៀត តែក៏លួចត្រេកអរក្នុងចិត្ត ពេលឮសម្ដីគេ៖
«ចេញទៅញ៊ាំបាយ សៀវភៅនៅសល់ទុកឲ្យស្រីបម្រេីរៀប» គេឃេីញមុខនាងក៏ដឹងថាហេវហត់អស់កម្លាំងប៉ុនណាដែរ តែមិនហ៊ានរអ៊ូត្អូញត្អែរឲ្យគេឮ បេីមិនឲ្យនាងចេញទៅញ៊ាំបាយ ក្រែងបានខ្យល់ចាប់នាំអំពល់ទុក្ខដល់គេទៀត។
«ចាស» ហេរី រហ័សដេីរចេញពីក្នុងបន្ទប់ដាក់សៀវភៅភ្លាម ព្រោះឃ្លានណាស់ សឹងតែអាចលេបដំរី១ទាំងមូលបានហេីយ។ជាន់ខាងក្រោម...
តុអាហារ
ហេរី កំពុងតែអង្គុយញាត់បាយចូលមាត់ប្លប់ៗ ដោយមានបាយ១ចាន សាច់១ចាន ទឹក១កែវ តែពេលក្រឡេកឃេីញ ជីមីន កំពុងតែដេីរមកតុអាហារ នាងក៏ប្រញាប់ប្រញាល់ក្រោក ចង់លេីកចានបាយម្ហូប ទៅញ៊ាំបន្តនៅក្នុងផ្ទះបាយ ព្រោះមិនហ៊ានអង្គុយរួមតុអាហារជាមួយគេ តែក្រោកចេញមិនទាន់ផុតផង គេក៏ដេីរមកដល់ និងបញ្ជាដោយទឹកមុខកាច៖
«អង្គុយចុះ»
«...» ហេរី ទុកចានបាយម្ហូបទៅលេីតុវិញ មុននឹងដាក់បង្គុយលេីកៅអី កាន់ស្លាបព្រាដួសបាយញាត់មាត់បែបប្រញាប់ប្រញាល់ ទេីបត្រូវគេជ្រួញចិញ្ចេីមស្ដីឲ្យ៖
«តិចអួលស្លាប់»
«...» ហេរី ញ៊ាំមួយៗវិញ ព្រោះដឹងថាគេកំពុងតែសម្លឹងមេីលមក គេសម្លឹងបាយម្ហូបខ្សោះៗដែលនាងកំពុងញ៊ាំដោយការមិនពេញចិត្ត មុននឹងក្រោកដេីរចូលទៅក្នុងផ្ទះបាយ ស្ដីឲ្យពួកស្រីបម្រេី៖
«អាហារសម្រាប់អ្នកនាងញ៊ាំ ឬអាហារសម្រាប់ឆ្កែចិញ្ចឹម ទេីបមានតែបាយ១ចាន សាច់១ចាន?»
សុីចឹងទៅមានជីវជាតិស្អីក្នុងខ្លួន?
«តាំងពីដេីមមក អ្នកនាងទម្លាប់ញ៊ាំបែបនេះហេីយ ចូលចិត្តញ៊ាំសាច់ក្រៀមៗ មិនចូលចិត្តញ៊ាំបន្លែ» ស្រីបម្រេីប្រាប់ពីហេតុផល ទោះឆាបន្លែ១០មុខ ដាក់នៅលេីតុ ក៏អ្នកនាងញ៊ាំតែសាច់ មិនប៉ះបន្លែ ហេីយមុននេះ អ្នកនាងសុំតែបាយ១ចាន សាច់១ចានទេ។
«ចាប់ពីពេលនេះតទៅ អាហារសម្រាប់អ្នកនាងញ៊ាំ ត្រូវមានបន្លែច្រេីនជាងសាច់» ជីមីន បញ្ជាដោយទឹកមុខប្រាកដប្រជា មុននឹងដេីរចេញទៅវិញ។
«ឈប់ញ៊ាំសាច់»
«...» ភ្លាវម៉េស? នាងកំពុងញ៊ាំឆ្ងាញ់ គេមកហាម ទាញយកចានសាច់លេីកទៅឲ្យស្រីបម្រេី ធ្វេីឲ្យនាងតាមមេីលស្លឺ។
«ញ៊ាំបន្លែវិញ»
«ខ្ញុំអត់ចេះញ៊ាំបន្លែទេ» ហេរី តវ៉ាទាំងមុខជូរ ទេីបត្រូវគេស្ដីឲ្យដោយទឹកមុខកាច៖
«រៀនញ៊ាំ ឯងដឹងថាញ៊ាំសាច់ច្រេីន មិនសូវញ៊ាំបន្លែ ប៉ះពាល់ដល់សុខភាពទេ?»
«សុខភាពខ្ញុំតេីស៎»
«គ្មានដឹងខ្យល់ បេីឯងឈឺពិបាកអ្នកណា? អស់លុយអ្នកណា? ខ្ញុំចិញ្ចឹមឯងម៉ោរាប់ឆ្នាំនេះហត់ណាស់ កុំនាំអំពល់ទុក្ខឲ្យខ្ញុំចិញ្ចឹមជំងឺឯងទៀត»

YOU ARE READING
??????????
Romance????????? ?????? ??????????????????? ??????????? ?????????????????????????????????????? ??????????????????? ????????????????????????????????????????????? ???????????????????????????????????????? ??????????????????? ????? ???? ??? ??? ????? ?????????...