抖阴社区

???????

463 10 0
                                    

ឲ្យតែនាងហាមាត់គឺខុស សូម្បីតែនាងសុំទោស ទាំងមិនដឹងថាខ្លួនឯងខុសអីហេីយ នៅតែខុស នៅតែត្រូវគេស្ដីបន្ទោសឲ្យទៀត ទេីបឱនមុខចុះ ខ្ជឹបបបូរមាត់ណែន។
ជីមីន បិទសៀវភៅដែលកំពុងអាន បោះទៅទុកនៅលេីតុ កែវភ្នែកសម្លក់ស្រីក្រមុំដែលអង្គុយបត់ជេីងនៅលេីឥដ្ឋ ដោយអារម្មណ៍មិនចូលចិត្ត ស្អប់នាង ខឹងនាង ព្រោះគិតថាក្នុងចិត្តនាង ក៏ស្អប់មិនគោរពគេ កុំឃេីញនាងស្ងៀមស្ងាត់ មិនសូវនិយាយស្ដី មុខមឹះៗ គិតថានាងស្លូតបូតនោះ បង្ករឿងនៅសាលាទះតប់មិត្តរួមថ្នាក់ ធ្វេីខ្លួនដូចក្មេងបាតផ្សារ ឲ្យគេទៅដោះស្រាយបញ្ហាច្រេីនដងហេីយ ប៉ុន្តែពេលគេសួរនាំពីហេតុផលដែលនាងទៅវាយតប់មិត្តរួមថ្នាក់ នាងមិនដែលឆ្លេីយ គេស្ដីឲ្យដឹងតែស្ងាត់ និងឈ្ងោកមុខមិនសម្លឹងមុខគេ ធ្វេីឲ្យគេគិតថានាងរឹង ចរិតឆ្មេីងឆ្មៃ និស្ស័យអាក្រក់ឃោរឃៅតាំងពីតូច ជួបគេភ្លាម ហ៊ានយកកាំបិតមកឆូតមុខគេ គួរឲ្យស្អប់។
«ថ្ងៃសម្រាក សាលាមិនរៀន កុំទម្លាប់អាក្រក់សំងំនៅតែក្នុងបន្ទប់ ការងារមានឲ្យឯងធ្វេីច្រេីនណាស់» ជីមីន គុំខឹងរឿងនេះយូរហេីយ ឲ្យតែថ្ងៃណាគេនៅផ្ទះ មិនទៅធ្វេីការ ដឹងតែនាងសំងំនៅក្នុងបន្ទប់មិនព្រមចេញ ធ្វេីឲ្យគេគិតថានាងស្អប់មិនចង់ឃេីញមុខគេ ទាំងដែលការពិតនាងភ័យខ្លាច និងអៀនខ្មាស។
«...» ហេរី អង្គុយឈ្ងោកមុខ ខាំមាត់ ស្ដាប់គេស្ដីបន្ទោសឲ្យតែម្យ៉ាង មិនហ៊ានតមាត់ទេ ប៉ុន្តែនៅខុសទៀត៖
«ឯងខាំមាត់មានន័យយ៉ាងម៉េច?» ជីមីន មិនមែនចង់រករឿងនាងទេ តែឃេីញនាងហេីយចេះតែទេីស ប្រៀបដូចនាងជាដុំក្រួសក្នុងភ្នែកគេ ពេលគេកំពុងតែស្ដីបន្ទោសឲ្យនាង នាងបែរជាខាំមាត់ ខាំហ្នឹងមានបំណងអី? ខាំខឹង? ខាំទ្រាំ? ខាំចង់តមាត់? ឬខាំយ៉ាងម៉េចឲ្យប្រាកដ?
«...» ហេរី លែងហ៊ានខាំមាត់ មេីលទៅសូម្បីតែនាងដកដង្ហេីមក៏ខុសដែរ មកពីអ៊ីចឹង ទេីបនាងតែងតែព្យាយាមគេចមិនឲ្យជួបគេ ព្រោះជួបលេីកណានាងតែងតែមានកំហុសឆ្គងឲ្យគេស្ដីឲ្យជានិច្ច។
«រៀបសៀវភៅដាក់ទូឲ្យស្អាត»
«...» អង្គុយទេសនាឲ្យនាងឆ្អែតហេីយ នៅប្រេីនាងទៀត? ហេរី តវ៉ានៅក្នុងចិត្ត តែមិនហ៊ានជំទាស់បញ្ជាគេទេ គេប្រេីឲ្យធ្វេីអី ធ្វេីហ្នឹង ព្រោះជីវិតនាងនៅក្រោមការគ្រប់គ្រងរបស់គេ។
«រៀបមិនហេីយ ហាមចេញក្រៅ» ជីមីន ដាក់កំហិតទាំងសង្រ្គឺតធ្មេញក្រតៗ ខឹងក្នាញ់ គ្រឺតស្អប់ ដែលគេអង្គុយនិយាយតែម្នាក់ឯង ចំណែកនាងស្ងាត់ច្រៀប គេមិនចង់ឲ្យនាងតមាត់ តែពេលនាងមិនតមាត់ មានអារម្មណ៍ថាខ្លួនឯងមិនដល់នាង ទេីបនាងមិនជ្រលក់ជាមួយ ក្មេងម្នាក់នេះ នៅស្ងៀមៗ ក៏អាចធ្វេីឲ្យគេមួម៉ៅក្ដៅក្រហាយ ខឹងចង់ឡេីងសម្ពាធឈាមបានដែរ។
«ទៅឆុងកាហ្វេឲ្យខ្ញុំ១ពែង» ពេលឃេីញនាងចាប់ផ្ដេីមរៀបចំសៀវភៅ គេក៏ប្រេីឲ្យទៅឆុងកាហ្វេ ព្រោះស្ដីឲ្យនាងហេីយ រាងស្ងួតក ចំណែកនាងឮគេប្រេី ក៏ប្រញាប់ប្រញាល់ស្ទុះក្រោក ដេីរចេញទៅឆុងកាហ្វេឲ្យគេភ្លាម ទាំងមិនសួរថាដាក់ស្ករតិច ឬច្រេីន? ឬក៏មិនបាច់ដាក់ទេ? ធ្វេីឲ្យគេខាំធ្មេញដោយការឃ្នេីសចិត្ត។
មួយសន្ទុះក្រោយមក ហេរី ក៏កាន់ពែងកាហ្វេទ្រកូនចានថ្ម ដែលទេីបតែឆុងហេីយក្ដៅៗ នៅហុយផ្សែង ដេីរចូលមកក្នុងបន្ទប់សៀវភៅវិញ និងពេលនាងបម្រុងហុចពែងកាហ្វេទៅឲ្យគេ មិនប្រយ័ត្នក៏ជំពប់ជេីងនឹងសៀវភៅ របូតពែងពីក្នុងដៃ ជះកាហ្វេក្ដៅហុយផ្សែងទៅលេីរូតខោគេ៖
ឆាច់/
«អូយ៎ ក្ដៅ ចង្រៃយក៏!» ជីមីន ស្រែកថ្ងូរ និងជេរប្រទេចទាំងភ្ញាក់ព្រេីត ស្របពេលយកដៃរលាស់រូតខោខ្លាំងៗ ដែលកាហ្វេក្ដៅជ្រាបរលាកស្នូលសាច់មួយដុំនៅក្នុងខោ ប្រហែលជារលាត់រលួយអស់ហេីយ ក្រហាយណាស់ ចំណែក ហេរី បេីកភ្នែកធំៗ ទាំងភ័យស្លន់ស្លោ រហ័សហូតទាញក្រដាសជូតមាត់នៅលេីតុ យកទៅជូតសម្អាតរូតខោឲ្យគេទាំងដៃញ័រទទ្រេីក៖
«អឺ សុំទោសៗ» ហេរី សុំទោសទាំងញ័រមាត់ ញ័រសំឡេង លុតជង្គង់ចុះនៅប្រឡោះជេីងគេ មិនបានចាប់អារម្មណ៍ពីអ្វីទេ គិតតែឈ្ងោកយកដៃជូតលេីរូតខោគេ ស្របពេលគេសម្លឹងនាងទាំងស្រឡាំងកាំង នាងកំពុងតែធ្វេីឆ្កួតអី?
កាយវិការនាងឲ្យគេស្រមេីស្រមៃដល់ជេីងមេឃ នាងគិតតែខំជូត អាខាងក្នុងគិតតែខំរីក រីកឡេីងទល់ចាក់ដៃនាងហេីយ នៅភ្លេីប្រឹងជូតទាល់តែវាផ្ទុះឬយ៉ាងម៉េច?
«ដកដៃ»
«ចាស?»
«ដក» គេទប់លែងចង់ជាប់ហេីយ មិនដកគ្រោះថ្នាក់ឥឡូវហេីយ។

??????????Where stories live. Discover now