抖阴社区

????????

434 9 0
                                    

ជីមីន សួរទាំងញញឹមអស់សំណើច នាងខឹងព្រោះគេមិនសុំនាងធ្វើសង្សារ ថ្ងៃនេះនាងកាចដាក់គេ មានភាពក្លាហានជាងថ្ងៃធម្មតា ហ៊ានស្រែកដាក់គេ ហ៊ានដេញគេ ហ៊ានតមាត់គេលះៗឥតញញើត ទាំងដែលកន្លងមកខ្លាចគេណាស់ សូម្បីតែមុខរបស់គេមិនហ៊ានសម្លឹងមើលចំ ពីកូនឆ្មាស្លូត ប្រែក្លាយជាកូនខ្លាកាច នាងធ្វើឲ្យកំលោះចាស់ភ្ញាក់ផ្អើលតែម្ដង ហើយក៏គ្រឺតក្នាញ់ចង់ចាប់គ្រញិចណាស់ដែរ។
«អ្នកប្រុសកុំព្យាយាមបន្លប់ អម្បាញ់មិញខ្ញុំនិយាយច្បាស់លាស់ណាស់ គឺមិននិយាយរកអ្នកប្រុសទៀតទេ ដូច្នេះសុំអ្នកប្រុសរក្សានូវភាពថ្លៃថ្នូរបន្តិច កុំនិយាយជាមួយខ្ញុំអី ខ្ញុំគឺខឹងហើយ» ហេរី ខឹងមែនទែន មិនមែនខឹងលេងៗ អារម្មណ៍នាងកំពុងតែប្រចណ្ឌគេទាំងមិនដឹងខ្លួន ពេលគិតថាគេទៅចូលរួមនៅក្នុងកម្មវិធី ដែលប្រមូលផ្ដុំទៅដោយស្រីស្អាត ទើបទាញសៀវភៅ បង្ខិតទាំងកៅអីទៅចុងតុ អានមេរៀនបែរខ្នងដាក់គេ។
«អូខេ! ក៏បាន បើឯងចង់បានចឹង តាមហ្នឹង ពួកយើងនឹងមិននិយាយជាមួយគ្នាទៀតទេ ហើយមុខរបស់ឯងក៏ខ្ញុំមិនសម្លឹងមើល»
«ខ្ញុំមិនមើលមុខអ្នកប្រុសដូចគ្នា»
«ល្អ! ឲ្យតែឡូយចឹង»
«ខ្ញុំគឺឡូយហើយ»
«បើឡូយហើយ កុំមកលាដៃសុំលុយទៅរៀន»
«មិនសុំក៏បាន»
«ខ្លាំងបានប៉ុន្មានថ្ងៃ?»
«អ្នកប្រុសចាំតែមើលទៅ»
«បាន! នឹងចាំមើល» ជីមីន ធ្វើជាខឹងវិញ ចងក្រវាត់កខ្លួនឯង ហើយក៏បើកទ្វារដើរចេញពីក្នុងបន្ទប់ទៅបាត់។
បន្ទាប់ពីកំលោះចាស់ដើរចេញទៅផុត ទឹកភ្នែកក្មេងតូចក៏ស្រក់តក់ៗ លើសៀវភៅ ដោយអារម្មណ៍តូចចិត្ត ការពិតគឺខ្លាំងបានតែសម្ដី ស្របពេលបេះដូងសែនទន់ជ្រាយ។
«ខ្ញុំមិនគួរនិយាយបែបនោះដាក់អ្នកប្រុសទេ ខឹងខុស ខឹងខាតមែន» ហេរី អង្គុយធ្វើមុខជូរ រអ៊ូម្នាក់ឯងទាំងអារម្មណ៍ស្ដាយក្រោយ ខឹងគេ ចង់ឲ្យគេលួងលោម ចង់ឲ្យគេយល់ចិត្ត តែគេមិនយល់ មិនលួងលោម ខឹងនាងវិញ។
នាងពិបាកចិត្តណាស់ ឈឺនៅក្នុងទ្រូងខ្ទោកៗ ខ្លាចគេមិននិយាយជាមួយនាង មិនសម្លឹងមុខនាង មិនឲ្យលុយនាងទៅរៀន ព្រោះគេគឺជាអាណាព្យាបាលនាង ឈ្លោះជាមួយគេមិនមែនជាលទ្ធផលល្អទេ ពេលនេះគេខឹងនាងហើយ តើនាងគួរធ្វើម៉េច?
«មុខក្រាស់បន្តិចក៏មិនអីដែរ ដើម្បីបានលុយចាយ ពេលគាត់មកវិញ ខ្ញុំនឹងលួងគាត់»

??????????Where stories live. Discover now