抖阴社区

????????

276 3 0
                                    

ប៉ាអ៊ីចឹងហ្អេស៎?
អ្នកប្រុស ចូវ ឮហើយ ខឹងញ័រសាច់ ក្ដៅដូចបាយពុះ ដូចភ្លើងដុតរោល ខាំធ្មេញស្ទើរបែកប្រេះ ប្រអប់ដៃទាំងសងខាងក្ដាប់យ៉ាងណែន ស្របពេលក្មេងតូចថ្លើមរីក មិនត្រឹមតែហៅគេថាប៉ាទេ ថែមទាំងញញឹមឌឺដងដាក់គេដោយឥតញញើតកោតក្រែងទៀត ព្រោះស្រវឹងដល់កប៉ុណ្ណេះហើយ នាងទៅខ្លាចអី បើគេខឹងនាង ចុះគិតថានាងមិនចេះខឹងវិញទេឬ?
«សួស្ដីលោកពូ» ក្មេងប្រុសវ័យចំទង់ទាំង២នាក់ ឋិតនៅក្នុងឯកសណ្ឋានសិស្ស គ្រាហ៍ ហេរី ដើរចូលទៅរកអ្នកប្រុស ចូវ និងឱនគំនាប់គោរពចាស់ទុំ ព្រោះគិតថាជាលោកប៉ារបស់ ហេរី ពិតមែន តែពួកគេក៏ត្រូវបុកពោះភ្ញាក់ផ្អើលមួយរំពេច ពេលបុរសដែល ហេរី ប្រាប់ថាជាប៉ា យកដៃគ្រវាសពួកគេចេញពី ហេរី មួយទំហឹង ធ្វើឲ្យពួកគេបិះដួល ហើយ ហេរី ក៏ស្រែកចាច ពេលត្រូវអ្នកប្រុសដែលកំពុងខឹងស្លឈាមក្រហមមុខងាំង កញ្ឆក់ទាញរាងកាយនាងយ៉ាងកំរោល ធ្វើឲ្យរាងកាយតូចច្រឡឹងជ្រមិលបុកនឹងដើមទ្រូងរបស់គេបឹប ព្រមទាំងលូកដៃក្រសោបចង្កេះនាងជាប់ណែន ប្រចណ្ឌហួងហែងផង ចង់បង្ហាញភាពជាម្ចាស់ផង។
«ហេរី ស្រវឹង ពួកខ្ញុំមិនហ៊ានបណ្ដោយឲ្យ ហេរី ជិះតាក់ស៊ីមកផ្ទះវិញម្នាក់ឯង ទើបបើកឡានជូន ហេរី មក ឥឡូវ ហេរី ដល់ផ្ទះដោយសុវត្ថិភាពហើយ ចឹងពួកខ្ញុំសុំលា» ក្មេងប្រុសទាំង២នាក់នោះ ឃើញទឹកមុខកាចដ៏អាក្រក់មើលរបស់អ្នកប្រុស ចូវ ហើយ មិនហ៊ាននៅយូរទេ ទើបនាំគ្នាប្រញាប់ប្រញាល់រត់ចូលទៅក្នុងឡាន ហើយបើកចាកចេញយ៉ាងលឿន។
«លែងខ្ញុំ» ហេរី រើបម្រះ ខំប្រឹងចាប់បេះដៃអ្នកប្រុស ចូវ ចេញពីចង្កេះ តែបេះមិនចេញ ថែមទាំងត្រូវគេរឹតចង្កេះនាងកាន់តែខ្លាំង ធ្វើឲ្យនាងស្ទើរតែកម្រើកខ្លួនមិនបាន កែវភ្នែកគេសម្លក់នាង ដូចចង់ហែកសាច់នាងស៊ីទាំងរស់ហើយ។
«ចេញ» ជីមីន ងាកទៅគំហកដេញតៃកុងឡានដែលឈរនៅក្បែរនោះ ទើបគាត់រហ័សដាក់មេប្រុចបះសក់។
«ឯងធ្វើនេះចង់យ៉ាងម៉េច?» ជីមីន ឱនសួរក្មេងដែលឋិតនៅក្នុងរង្វង់ដៃ ដោយសំឡេងស្មើ ទឹកមុខស្មើ តែក្នុងចិត្ត ក្នុងអារម្មណ៍ វាមិនបានស្ងប់ស្មើទេ វាកំពុងតែឆេះរោលរាល ក្ដៅលោតកញ្ជ្រោល ពុះគ្រុកៗ។
«ខ្ញុំធ្វើអី?» ហេរី លើកចិញ្ចើមសួរបក ហាក់ដូចមិនដឹងថាខ្លួនឯងធ្វើខុសអី ទាំងដែលក្នុងចិត្តដឹងច្បាស់ណាស់។
«ចេញពីរៀនមិនម៉ោផ្ទះ ទៅដេីរលេងច្រៀងខារ៉ាអូខេ ផឹកស្រវឹងមានប្រុសឈ្មោលជូនដល់ផ្ទះ គិតថាឯងជាអ្នកណា?»
«ខ្ញុំគឺខ្ញុំ ជីវិតមនុស្សយេីងមាន៥០ឆ្នាំប៉ុន្មានដង? ហេតុអីខ្ញុំមិនអាចស្វែងរកក្ដីសុខឲ្យខ្លួនឯងខ្លះ?»
«ដុះស្លាបហេីយ»
«ចាស ដុះហើយ ចង់ហោះហើរ»
«ឯងហើរមិនផុតពីក្រោមទ្រូងខ្ញុំទេ»
«អ្នកប្រុសឈ្លើយ»
«ក្មេងភ្លើតភ្លើន»
«ចាស់ព្រើល»
«ចូលចិត្តច្រៀងខារ៉ាអូខេ ដាក់មេក្រូថ្ងូរម្ដងទៅ»
«អ្ហាយ៎...អ្នកប្រុស»

??????????Where stories live. Discover now