抖阴社区

????????

311 5 0
                                    

ហេរី ញញឹមដាក់គេដោយការសប្បាយចិត្ត គិតថានាងយល់ត្រូវហើយ ពីក្ដីស្រឡាញ់ដែលគ្មានលក្ខខណ្ឌ កន្លងមកនាងគិតជានិច្ចថាគេស្អប់នាង តែការពិតគេមិនស្អប់នាងទេ គេស្រឡាញ់នាងដូចជាកូនស្រី ចំណែកនាងក៏គោរពស្រឡាញ់គេដូចជាលោកប៉ា ខណៈដែលគេឮហើយ ឈរគាំងហួសចិត្ត។
គេស្រឡាញ់នាងដូចជាកូនស្រី?
កំប្លែងស្ងួត?
ទង្វើគេ ពាក្យសម្ដីគេ ច្បាស់លាស់ដល់ថ្នាក់ហ្នឹងហើយ ថាស្រឡាញ់នាងក្នុងន័យស្នេហា តែនាងបែរជាអាចយល់ទៅន័យផ្សេង ឪពុកម្ដាយស្រឡាញ់កូនឯណាឆ្កុយ សរសើរនាងដែលអាចគិតយល់ឃើញបែបនោះបាន ពិតជាមិនធម្មតា ព្រោះបើមនុស្សធម្មតា មិនអាចយល់ឃើញដូចនាងទេ។
«មុននេះអ្នកប្រុសថាខ្ញុំមិនអាចយល់ពីក្ដីស្រឡាញ់ដែលគ្មានលក្ខខណ្ឌ ឥឡូវខ្ញុំបានយល់ច្បាស់ហើយ»
«ល្ងង់ហើយនៅអួតខ្លួនឆ្លាត?»
«អឺ អ្នកប្រុស» ហេរី បើកភ្នែកធំៗ ទាំងអារម្មណ៍ភិតភ័យភ្ញាក់ផ្អើល ពេលគេលូកដៃមកចាប់កដៃនាង អូសនាងចូលក្នុងបន្ទប់ទឹកជាមួយ និងបិទទ្វារដាក់គន្លឹះមិនឲ្យនាងចេញទៅវិញ។
«ប៉ុន្មានថ្ងៃនេះខ្ញុំធ្វើដើម្បីឯង តាមចិត្តឯងច្រើនណាស់ លះបង់ទាំងពេលវេលា និងលុយ ឯងគួរតែតបស្នងខ្ញុំវិញខ្លះ» ជីមីន អូស ហេរី មកឈរនៅជិតអាងងូតទឹក ដៃម្ខាងចាប់កដៃនាង ដៃម្ខាងទៀតប្រឡេះឡេវអាវដែលនៅសល់ប៉ុន្មានគ្រាប់ចុងក្រោយ ហើយក៏ដោះគ្រវែងទៅម្ខាង ធ្វើឲ្យមុខនាងក្រហមមួយរំពេចព្រោះភាពអៀនខ្មាស ខណៈដែលបេះដូងចាប់ផ្ដើមលោតខុសចង្វាក់ បបូរមាត់ញ័រទទ្រើក ខ្លាចផង ភ័យផង អៀនផង ក៏មិនដឹងថាគួរតបស្នងគេវិញយ៉ាងម៉េចដែរ ឯគេគិតចាប់តាំងពីថ្ងៃដែលនាងគ្រុនក្ដៅ ធ្វើឲ្យគេត្រូវបោះបង់ការប្រជុំចោល នាំនាងទៅញ៊ាំអាហារនៅភោជនីយដ្ឋានជាយក្រុង យល់ព្រមឲ្យនាងខ្ចប់អាហារទៅចែកអ្នកសុំទាន និងក្មេងអនាថា នាងរត់ទៅអារាមចង់បួសធ្វើជាដូនជី គេរត់តាមស្វែងរកនាងហត់ណាស់ មិនបានដេកពេញមួយយប់ បូករួមនឹងរឿងថ្ងៃនេះទៀត ក្នុងជីវិតរបស់គេមិនធ្លាប់ធ្វើដើម្បីស្រីម្នាក់ណាច្រើនយ៉ាងនេះទេ មានតែនាងម្នាក់គត់ ត្រឹមពាក្យអរគុណរបស់នាងម៉េចនឹងគ្រប់គ្រាន់?
«ខ្ញុំត្រូវតបស្នងអ្នកប្រុសវិញយ៉ាងម៉េចខ្លះ?» ហេរី សួរទាំងមិនហ៊ានសម្លឹងមើលរាងកាយប្រុសកំលោះចំ ព្រោះនៅលើខ្លួនគេពេលនេះសល់តែខោដែលមិនទាន់ស្រាត ស្របពេលដៃរបស់គេកំពុងតែដោះក្បាលខ្សែក្រវាត់ចាំងព្រាកៗ ក្រៅពីពាក្យអរគុណ ចំពោះទឹកចិត្តល្អគេមកលើនាងប៉ុន្មានថ្ងៃនេះ នាងមិនដឹងថាខ្លួនឯងអាចធ្វើអ្វីដើម្បីគេបានទេ តែបើគេចង់ប្រើឲ្យនាងធ្វើអី នាងព្រមធ្វើតាមទាំងអស់។
«ខ្ញុំឈឺក្បាល» ជីមីន ធ្វើជាត្អូញត្អែរ ចង់បានការយកចិត្តទុកដាក់ពីក្មេងតូច ចង់ឲ្យសួរនាំ ចង់ឲ្យបង្ហាញក្ដីព្រួយបារម្ភ ចង់ឮនាងនិយាយថា ចាំខ្ញុំកក់សក់ ធ្វើសរសៃក្បាលឲ្យអ្នកប្រុស តែនាងបែរជាធ្វើមុខឡេឡឺដាក់គេ ដូចមិនយល់ពីអ្វីបន្តិចសោះ។
«អ្ហ៎...ចាស» ហេរី ងក់ក្បាលតិចៗ បានដឹងហើយ ឮហើយ ថាគេឈឺក្បាល តែគ្មានដំណោះស្រាយ គ្មានវិធីដែលធ្វើឲ្យគេបាត់ឈឺក្បាលទេ បានត្រឹមឈរស្ដាប់ទាំងទុយមុយៗ។
«ចុករួយឆ្អឹងឆ្អែង» ជីមីន មិននិយាយចំៗទេ តែន័យនេះមិនពិបាកយល់ គេចង់ថាយួរថង់សៀវភៅជិត៣០ក្បាលរបស់នាង ធ្ងន់ណាស់ រួយដៃ ចុកស្មា ចង់ឲ្យនាងគក់ច្របាច់ស្មាឲ្យ តែនាងមិនយល់ដូចដើម។
«អ្ហ៎...ចាស» ហេរី ងក់ក្បាលតិចៗ ទទួលដឹង តែមិនដឹងគួរធ្វើម៉េចដើម្បីជួយកាត់បន្ថយភាពចុករួយរបស់គេ នាងធ្វើឲ្យគេមានអារម្មណ៍ថាដូចកំពុងរៀបរាប់ការឈឺចាប់ឲ្យខ្យល់ស្ដាប់ គេត្អូញត្អែរប៉ុណ្ណឹងហើយ គិតតែអ្ហ៎ចាសៗនៅហ្នឹង គេខឹងចង់ឆ្កួតហើយ ទើបគំហកដាក់នាងខ្លាំងៗ៖
«ខ្ញុំឈឺក្បាល ឈឺឆ្អឹង អស់កម្លាំង ហត់ស្ទើរដាច់ខ្យល់ស្លាប់ហើយ ឯងយល់ទេ?»
«ចាស យល់ហើយ ចាំខ្ញុំទៅហៅពេទ្យឲ្យអ្នកប្រុស»
«ព្រះជាម្ចាស់អើយ»

??????????Where stories live. Discover now