抖阴社区

????????

306 7 0
                                    

ជីមីន យកដៃចាប់កដៃតូចៗទាំងសងខាងរបស់នាងសង្កត់ផ្អឹបជាប់នឹងពូក ឱនមុខសង្ហាចុះទៅជិតមុខនាង ជិតរហូតបានឮសំឡេងខ្យល់ដកដង្ហើមគ្នាទៅវិញទៅមក។
ហេរី សម្លឹងមុខគេទាំងអារម្មណ៍ភិតភ័យ លាយឡំក្ដីអៀនខ្មាស មុខនាងម្ដងក្រហម ម្ដងស្លេក បបូរមាត់ចាប់ផ្ដើមញ័រ ចង្វាក់បេះដូងលោតខុសប្រក្រតី ដើមទ្រូងផើតផតៗទៅតាមចង្វាក់ដង្ហើមដកចេញដកចូល។
«អឺ ខ្ញុំ ខ្ញុំដឹងហើយ» ហេរី បង្ខំចិត្តឆ្លើយថាដឹង គ្រាន់តែចង់ឲ្យគេក្រោកចេញពីលើខ្លួននាងប៉ុណ្ណោះ ទាំងដែលការពិត គឺនាងនៅមិនដឹង មិនយល់ដូចដើម ថាយកប្ដីមកធ្វើអី?
«ដឹងហើយ ចង់បានប្ដីទេ?» ជីមីន សួរញ៉ោះ។
«អឺ អ្នកប្រុសក្រោកចេញសិនទៅ» ព្រោះនាងមានអារម្មណ៍ថាថប់ដង្ហើមណាស់ ភ័យផង ខ្លាចផង ធ្ងន់ផង ដៃទាំងសងខាងក៏ត្រូវគេចាប់ជាប់កម្រើកមិនបានទៀត។
«ឯងឆ្លើយសិនទៅ» ជីមីន មិនព្រមក្រោក មិនព្រមលែងដៃនាង ចង់ដឹងថា បើនាងដឹងថាយកប្ដីមកជិះលេងហើយ នាងនឹងយកទេ?
«សុំអង្វរអ្នកប្រុសក្រោកសិនទៅ» ហេរី សុំទាំងធ្វើមុខដូចចង់យំចេញមក គេទ្រោបពីលើនាងបែបនេះ ក្រៅពីការភ័យខ្លាចហើយ នាងគិតអ្វីមិនចេញទេ ចំណែកគេក៏ព្រមក្រោកចេញពីលើខ្លួននាង ព្រោះមិនចង់ដាក់សម្ពាធឲ្យនាងខ្លាំងពេក។
ហេរី រហ័សស្ទុះក្រោកអង្គុយ ទាំងអារម្មណ៍ភិតភ័យមិនទាន់បាត់ បេះដូងនៅតែលោតញាប់ស្អេក សម្លឹងមុខគេទាំងលេបទឹកមាត់ក្អឹកៗ ស្របពេលគេកំពុងតែសម្លឹងមុខនាងរង់ចាំចម្លើយ។
«បើខ្ញុំនិយាយ អ្នកប្រុសខឹងទេ?» ហេរី សួរទុកមុនឲ្យហើយ ខ្លាចថាសម្ដីនាងធ្វើឲ្យគេច្រឡោត ស្រាប់តែចាប់សង្កត់នាងដូចអម្បាញ់មិញម្ដងទៀត បើគេខឹង នាងនឹងមិននិយាយទេ។
«ទាល់តែស្ដាប់សិន» គេមិនទាន់ដឹងថានាងចង់និយាយពីអ្វីទេ ដូច្នេះគេម៉េចនឹងដឹងចិត្តខ្លួនឯង ថាអាចខឹង មិនខឹងនោះ បើនាងស្រាប់តែនិយាយថា គេចាស់ មិនសង្ហា មិនស័ក្តិសមនឹងនាងទេ គេច្បាស់ជាខឹងគាំងបេះដូងងាប់។
«អ្នកប្រុសចង់ស្ដាប់ពាក្យពិត ឬពាក្យកុហក?» ហេរី ចង់និយាយពាក្យពិត មិនចង់និយាយពាក្យកុហកទេ តែខ្លាចថាគេចង់ស្ដាប់ពាក្យកុហក បើពាក្យកុហក នាងនឹងនិយាយខ្លីៗថា ចង់បានប្ដី។
«ច្បាស់ជាពាក្យពិតហើយ» គេស្អប់មនុស្សកុហក ស្អប់ពាក្យកុហកសឹងស្លាប់ ម៉េចនឹងចង់ស្ដាប់ពាក្យកុហករបស់នាង?
«អឺ ខ្ញុំសុំនិយាយពាក្យពិត ត្រង់ៗហើយ»
«...» ជីមីន កំពុងចាំស្ដាប់ ទាំងអង្គុយជ្រួញចិញ្ចើមធ្វើមុខឡើងក្រញូវ។
«ខ្ញុំគិតថាខ្លួនឯងនៅក្មេង អនាគតវែងឆ្ងាយ ដូច្នេះមិនទាន់ចង់មានប្ដីទេ»
«ឯងនៅក្មេង តែខ្ញុំចាស់ហើយ» ជីមីន ភ្លេចខ្លួនតវ៉ាដោយការមិនសុខចិត្ត។
«អ្នកប្រុសចាស់ មានអីទាក់ទងនឹងខ្ញុំក្មេង?» ហេរី សួរទាំងទឹកមុខឆ្ងល់ មិនយល់មែន ធ្វើឲ្យគេច្រឡោត ក្រោកចុះពីលើពូក ឈរយកដៃច្រត់ចង្កេះច្រងេងច្រងាង ព្យាយាមសម្រួលអារម្មណ៍ ដកដង្ហើមវែងៗ មុននឹងសួរ៖
«ចឹងពេលណាទើបឯងគិតថាខ្លួនឯងចាស់ទុំ ហើយគិតចង់មានប្ដី?» បើគំនិតនាងបែបនេះ គេចាប់បង្ខំឲ្យនាងការយ៉ាងម៉េចទៅ?
«ខ្ញុំគិតថាអាយុ៣៥ឆ្នាំទើបយកប្ដី»
«ឯងមិនចាំខ្ញុំចាស់ស្លាប់ចូលរណ្ដៅចាំយកតែម្ដងទៅ?» ជីមីន បញ្ជោះ តែនាងស្មានគេនិយាយពិតមែន ទើបតបឲ្យគេកាន់តែឆេះឆួល៖
«បើអ្នកប្រុសចាស់ស្លាប់ លែងមានអ្នកបង្ខំឲ្យខ្ញុំយកប្ដីហើយ ខ្ញុំនឹងទៅបួសធ្វើដូនជីតាមក្ដីស្រមៃ»

??????????Where stories live. Discover now