«មានន័យថារាល់ថ្ងៃក្នុងចិត្តឯងគឺបន់ឲ្យខ្ញុំឆាប់ស្លាប់?»
«អត់ទេៗ ខ្ញុំមិនដែលបន់សូម្បីតែម្ដង»
«មិនមែនម្ដង តែច្រើនដង?»
«អ្នកប្រុសយល់ច្រឡំហើយ»
«ខ្ញុំយល់ច្បាស់ណាស់ ព្រោះខ្ញុំតែម្នាក់រារាំងមិនឲ្យឯងបួស ខ្ញុំបំផ្លាញក្ដីស្រមៃឯង បើគ្មានខ្ញុំ ឯងចង់ធ្វើអ្វីបានស្រេចចិត្ត ដូច្នេះទើបក្នុងចិត្តឯងបន់ឲ្យខ្ញុំស្លាប់» ជីមីន ខឹងផង ខូចចិត្តផង នាងមិនស្រឡាញ់គេ មិនស្រឡាញ់បន្តិចសោះ គេនិយាយដល់រឿងស្លាប់រស់ប៉ុណ្ណឹងហើយ មើលទៅនាងដូចគ្មានអារម្មណ៍សោកសៅស្រណោះស្រណោកគេទេ ហើយអាគំនិតចង់បួសហ្នឹង មកដល់ពេលនេះនៅតែមិនបោះបង់ចោលទៀត?
«ខ្ញុំអត់បានបន់ទេ ខ្ញុំគ្រាន់តែនិយាយការពិត ព្រោះអ្នកប្រុសចង់ស្ដាប់ពាក្យពិត តែបើអ្នកប្រុសមិនជឿ ខ្ញុំមិនដឹងធ្វើម៉េចទេ អ្នកប្រុសចង់គិតអី គិតទៅ» ពាក្យដែលចង់និយាយ នាងនិយាយអស់ហើយ សុទ្ធតែជាការពិតទាំងអស់ ជឿ មិនជឿ ឋិតនៅលើការគិតរបស់គេទេ ហើយនាងក៏ផ្ដួលខ្លួនដេកបែរខ្នងដាក់គេ ដោយមិនភ្លេចទាញភួយឃ្លុំ បិទភ្នែកសំងំដេក ស្របពេលគេឈរចំហមាត់ហួសចិត្តរកពាក្យមកនិយាយលែងចេញ នាងនិយាយធ្វើឲ្យគេខឹងចង់ស្ទះឈាមស្លាប់ហើយ ដេកបែរខ្នងដាក់គេធ្វើព្រងើយ ក្មេងនេះដំបូងខ្លាចគេទេ យូរទៅកាន់តែសម្បើមហើយ។
ជីមីន ខឹងចិត្តណាស់ គ្រឺតក្នាញ់ណាស់ ក្ដៅឆេះឆួលនៅក្នុងទ្រូងណាស់ តែមិនអាចធ្វើអីនាងបាន លក្ខណៈថាមនុស្សខឹង ចង់ឲ្យលួងលោម តែអ្នកម្ខាងទៀតមិនយល់ មិនលួង ធ្វើមិនខ្វល់ ទើបប្រុសចាស់យកភួយយកខ្នើយទៅដេកនៅលើសាឡុង ដើម្បីឲ្យក្មេងតូចដឹងថាមនុស្សចាស់ខឹង មនុស្សចាស់អន់ចិត្ត។
ហេរី បិទភ្នែកសំងំមួយសន្ទុះធំ តែមិនទាន់លក់ទេ មានអារម្មណ៍ថាស្ងាត់ប្លែក ទើបបើកភ្នែកឡើង ងាកយឺតៗ សម្លឹងមើលក្រោយខ្នង ស្មានថាគេដេកនៅជិត ការពិតនៅលើពូកធំល្វឹងល្វើយ មានតែនាងដេកម្នាក់ឯងទេ ចំណែកម្ចាស់បន្ទប់ទៅដេកនៅលើសាឡុង។
ហេរី មានអារម្មណ៍ថារអៀសចិត្តណាស់ ដែលឃើញម្ចាស់បន្ទប់ដេកនៅលើសាឡុង ហើយដូចជាឈឺអួលៗនៅក្នុងទ្រូង ព្រោះយប់ម្សិលមិញគេដេកបែរខ្នងដាក់នាង យប់នេះទៅដេកនៅលើសាឡុងបែរខ្នងដាក់នាងទៀត តើគេទើសទាល់ដែលនាងដេកនៅលើពូកគេមែនទេ?
ប្រាកដជាគេទើសទាល់ហើយ តាំងពីដើមមកគេស្អប់នាងណាស់ ទោះពេលនេះគេប្រាប់ថាស្រឡាញ់ តែអារម្មណ៍នាងនៅតែគិតថាគេស្អប់ គេចេះតែបង្ខំចង់ឲ្យនាងមានប្ដី ព្រោះចង់រុញច្រាននាងចេញឆ្ងាយពីគេ ហេតុអីគេមិននិយាយត្រង់ៗ ថាមិនចង់ឲ្យនាងនៅជាមួយតែម្ដងទៅ? ចាំបាច់សម្ដែងធ្វើល្អ ធ្វើដូចស្រឡាញ់ការពារនាងធ្វើអី?
ហេរី ចុះពីលើពូក ដើរទៅរកប្រុសចាស់ចិត្តច្រើន ដែលកំពុងដេកនៅលើសាឡុង តែដោយសារគេដេកបែរខ្នងដាក់ ទើបនាងមិនដឹងថាគេលក់ឬនៅ?
«អឺ អ្នកប្រុស» ហេរី យកដៃទៅប៉ះស្មាគេតិចៗ ហៅទាំងបេះដូងញ័រភ័យ តែក៏ត្រូវគេវាសដៃចេញ ទាំងនៅតែដេកបែរខ្នងដាក់នាងដូចដើម។
«អ្នកប្រុសទៅគេងនៅលើពូកអ្នកប្រុសទៅ ទុកឲ្យខ្ញុំគេងនៅលើសាឡុងវិញ»
«...» គេនៅតែមិនព្រមងាកមករកនាង។
«បើអ្នកប្រុសស្អប់មិនចង់ឃើញខ្ញុំ ខ្ញុំចេញទៅគេងនៅខាងក្រៅក៏បាន កុំឲ្យអ្នកប្រុសទើសទាល់» សម្ដីក្អេងក្អាងរបស់នាងធ្វើឲ្យគេក្ដៅស្លឹកត្រចៀកឆេវ ត្រូវងាកមករកនាង និងស្ទុះក្រោកអង្គុយភ្លាម។
«ឯងធ្វើឲ្យខ្ញុំខឹង មិនលួងខ្ញុំហើយ នៅមករករឿងខ្ញុំទៀត?»
«ខ្ញុំអត់បានរករឿងទេ តែបើអ្នកប្រុសស្អប់ខ្ញុំ ចង់ឲ្យខ្ញុំចាកចេញពីអ្នកប្រុស និយាយប្រាប់ខ្ញុំត្រង់ៗមក មិនបាច់ព្យាយាមរុញច្រានខ្ញុំចេញដោយវិធីនេះទេ ខ្ញុំធំហើយ និយាយស្ដាប់គ្នាបាន»
«ស្អីរបស់ឯង?» ជីមីន ជ្រួញចិញ្ចើមធ្វើមុខឆ្ងល់ ព្រោះមិនយល់ពីអ្វីដែលនាងកំពុងនិយាយ ចង់មានន័យពីអី?
«ខ្ញុំយល់គ្រប់យ៉ាងហើយ»
«ឯងយល់ស្អី?» គេកាន់តែឆ្ងល់។
«អ្នកប្រុសដឹងច្បាស់នៅក្នុងចិត្តហើយ»
«ដឹងអី?»
«ប្រុសចាស់ដែលអ្នកប្រុសនិយាយនោះ គឺជាមិត្តអ្នកប្រុសមែនទេ? អ្នកប្រុសលើកខ្ញុំឲ្យទៅគាត់ហើយមែនទេ?»
«ឯងនិយាយពីអី?»
«តែ១ឆ្នាំទៀតទេ សង្សារអ្នកប្រុសគ្រប់អាយុ១៨ឆ្នាំហើយ ដោយសារអ្នកប្រុសជិតរៀបការ ទើបចង់បណ្ដេញខ្ញុំចេញពីទីនេះ ហើយបង្ខំឲ្យខ្ញុំយកប្ដីចាស់ ត្រង់អ្នកប្រុសយកប្រពន្ធក្មេង ហេតុអីមិនរកប្ដីក្មេងឲ្យខ្ញុំដែរ?»

YOU ARE READING
??????????
Romance????????? ?????? ??????????????????? ??????????? ?????????????????????????????????????? ??????????????????? ????????????????????????????????????????????? ???????????????????????????????????????? ??????????????????? ????? ???? ??? ??? ????? ?????????...