«អ្ហ៎...ចាស» ហេរី មិនយល់ពីអ្វីទាំងអស់ គេថានាគមិនចេះលេប នាគចេះតែលូនចូលរូង គិតស្មានថាគេនិយាយពីនាគមែន ទើបងក់ក្បាលតិចៗ ព្រោះមិនធ្លាប់បានដឹងពីមុនមក បានដឹងនៅពេលដែលគេនិយាយប្រាប់នេះអ្ហែង គេប្រាប់ថាម៉េច គឺអ៊ីចឹងហើយ គេចាស់ជាងនាង យល់ដឹងច្រើនជាងនាង មិនថាគេនិយាយអ្វី នាងជឿ នាងស្ដាប់តាមទាំងអស់។
នាងមិនឆ្ងល់ នាងមិនសួរ ធ្វើឲ្យ ជីមីន បានត្រឹមហួសចិត្ត និងអស់សំណើច ហេតុអីនាងឆោតយ៉ាងនេះ?
បន្ទាប់ពីចេញពីហាងលក់ខោក្នុងបុរស គេនាំនាងចូលញ៊ាំស៊ុបឆ្ងាញ់ៗ ហើយទើបទៅផ្ទះវិញ។យប់...
ភូមិគ្រឹះត្រកូលចូវ
ត្រលប់មកដល់ផ្ទះវិញ ជីមីន និង ហេរី បើកទ្វារចុះពីលើឡាន ដើរចូលទៅក្នុងផ្ទះ ដោយក្នុងដៃ ជីមីន មានកាន់ថង់សៀវភៅ និងថង់ខោក្នុង ឡើងកាំជណ្ដើរទៅបន្ទប់តែម្ដង ព្រោះញ៊ាំស៊ុបឆ្អែតហើយ មកដល់ផ្ទះមិនញ៊ាំបាយទៀតទេ។
ក្រាក...
ហេរី ជួយរុញទ្វារបន្ទប់បើកឲ្យ ព្រោះឃើញដៃទាំងសងខាងរបស់គេមិនទំនេរ និងពេលចូលដល់ក្នុងបន្ទប់ក៏ទាញទ្វារបិទ។
«ថ្ងៃនេះអរគុណអ្នកប្រុសណាស់ ដែលធ្វើឲ្យខ្ញុំបានស្គាល់ផ្សារទំនើប» ហេរី អរគុណជាមួយស្នាមញញឹមចេញពីបេះដូង ព្រោះតាំងពីកើតមក នេះជាលើកដំបូងរបស់នាងហើយ ដែលបានទៅដើរលេងនៅផ្សារទំនើប ឃើញមនុស្សម្នាយ៉ាងច្រើន ជាពិសេសបានឃើញ បានស្គាល់របស់ថ្មីៗ ប្លែកៗ ដែលនាងមិនធ្លាប់បានឃើញ បានស្គាល់ពីមុនមក។
«អ្ហឹម» ជីមីន ងក់ក្បាលតិចៗ ទទួលយកពាក្យអរគុណរបស់នាង ស្របពេលយកថង់សៀវភៅទៅដាក់នៅលើតុរៀនឲ្យនាង ទើបនាងរហ័សដើរទៅតុរៀនភ្លាម ដោយមិនរង់ចាំយូរ យកដៃលើកសៀវភៅចេញពីក្នុងថង់ម្ដង២ ម្ដង៣ ទាល់តែអស់ និងបើកសៀវភៅមើលទាំងញញឹមរីករាយ។
ជីមីន ឈរនៅក្បែរនាង លួចសម្លឹងមើលចំហៀងមុខនាងស្ងាត់ៗ សម្លឹងស្នាមញញឹមដ៏កម្រ ស្នាមញញឹមបរិសុទ្ធដ៏សែនស្រស់ស្អាត ស្នាមញញឹមដែលអាចឆក់យកបេះដូងកំលោះចាស់ទៅ ទាំងម្ចាស់ស្នាមញញឹមមិនបានដឹងខ្លួនសោះ។
ឃើញនាងរីករាយ ក្នុងចិត្តគេក៏រីករាយ ឃើញនាងកើតទុក្ខ ក្នុងចិត្តគេក៏នៅមិនស្រណុក អារម្មណ៍ខឹងស្អប់ដែលមានចំពោះនាងពីមុនមក រសាត់បាត់ទៅណាអស់គេក៏មិនដឹង តែពេលនេះអ្វីដែលដឹង គឺទាំងស្រឡាញ់ ទាំងអាណិត ទាំងចង់ការពារ ចង់ឃើញនាងមានស្នាមញញឹមបែបនេះ ចង់ធ្វើឲ្យនាងកក់ក្ដៅ និងមានសេចក្ដីសុខពេលនៅក្បែរគេ។
«ហេរី»
«ចាស?» ហេរី ងាកសម្លឹងមុខអ្នកហៅឈ្មោះនាង ទាំងបបូរមាត់លម្អដោយស្នាមញញឹមតិចៗ។
«ឯងនៅចង់ចាកចេញពីខ្ញុំទៀតទេ?»
«ហេតុអីអ្នកប្រុសស្រាប់តែសួរខ្ញុំបែបនេះ?»
«ឆ្លើយសំណួរខ្ញុំ!» ជីមីន រាងដំឡើងសំឡេង ទឹកមុខប្រែជាមាំ ធ្វើឲ្យស្នាមញញឹមនៅលើបបូរមាត់នាងចាប់ផ្ដើមបាត់សន្សឹមៗ។
«អឺ ខ្ញុំ ខ្ញុំមិនដឹងទេ» ហេរី គ្រវីក្បាលតិចៗ ឈ្ងោកមុខចុះ ចាប់ផ្ដើមមានអារម្មណ៍ថាខ្លាចគេទៀតហើយ។
«ហេតុអីទើបមិនដឹង?»
«ព្រោះថ្ងៃនេះអ្នកប្រុសល្អ ថ្ងៃស្អែកអ្នកប្រុសនឹងនៅតែល្អ តែថ្ងៃខានស្អែកអ្នកប្រុសអាចនឹងប្រែទៅជាអាក្រក់ អ្នកប្រុសធ្វើបាបខ្ញុំ អ្នកប្រុសធ្វើឲ្យខ្ញុំខ្លាច ខ្ញុំមិនហ៊ាននៅជិតអ្នកប្រុសទេ»
«សរុបទៅ បើខ្ញុំល្អ ឯងនៅជាមួយខ្ញុំ បើខ្ញុំអាក្រក់ ឯងចាកចេញពីខ្ញុំ?»
«ចាស បែបនោះហើយ»
«ការគិតយើងផ្ទុយគ្នា សម្រាប់ខ្ញុំ ថ្ងៃនេះឯងល្អ ថ្ងៃស្អែកឯងល្អ តែថ្ងៃខានស្អែកឯងប្រែទៅជាអាក្រក់ ក៏ខ្ញុំនៅតែចង់...ចង់នៅក្បែរមនុស្សអាក្រក់ដូចជាឯង ទោះឯងធ្វើបាបខ្ញុំ ទោះឯងធ្វើឲ្យខ្ញុំឈឺចាប់ ទោះឯងប្រែទៅជាអ្វីក៏ដោយ ខ្ញុំមិនចាកចេញពីឯងទេ»
«ហេតុអីទៅអ្នកប្រុស?»
«ព្រោះខ្ញុំស្រឡាញ់ឯង តែឯងមិនស្រឡាញ់ខ្ញុំ ដូច្នេះឯងមិនអាចយល់ពីក្ដីស្រឡាញ់ដែលគ្មានលក្ខខណ្ឌទេ» ជីមីន សារភាពថាស្រឡាញ់នាងហើយ ក៏ដើរចូលទៅក្នុងបន្ទប់ទឹកបាត់ ស្របពេលនោះខ្យល់បក់ចូលមកតាមបង្អួច ធ្វើឲ្យសៀវភៅធម៌ដែលនាងបើកមើលមុននេះ បើកទៅមុខប៉ុន្មានសន្លឹកទៀតដោយខ្លួនឯង ចំទំព័រមួយនោះ និយាយពីក្ដីស្រឡាញ់ដែលគ្មានលក្ខខណ្ឌ នាងអានតែប៉ុន្មានបន្ទាត់ខាងលើ ក៏គិតយល់ភ្លាម ទើបរត់ទៅគោះទ្វារបន្ទប់ទឹកខ្លាំងៗ៖
តុក/ តុក/ តុក/
«អ្នកប្រុស»
ក្រាក...
«យ៉ាងម៉េច?» ជីមីន បើកទ្វារបន្ទប់ទឹក ដៃប្រឡេះឡេវអាវម្ដងមួយគ្រាប់ៗ ឈរធ្វើមុខក្រញូវដាក់នាង ព្រោះខូចចិត្តដែលសារភាពស្រឡាញ់ក្មេងតែម្ខាង តែក្មេងមិនយល់ពីបេះដូងចាស់។
«ខ្ញុំយល់ហើយ»
«យល់?»
«យល់ពីក្ដីស្រឡាញ់ដែលគ្មានលក្ខខណ្ឌ គឺជាក្ដីស្រឡាញ់ឪពុកម្ដាយចំពោះកូន មុននេះអ្នកប្រុសចង់ប្រាប់ថាស្រឡាញ់ខ្ញុំដូចជាកូនស្រី?»

YOU ARE READING
??????????
Romance????????? ?????? ??????????????????? ??????????? ?????????????????????????????????????? ??????????????????? ????????????????????????????????????????????? ???????????????????????????????????????? ??????????????????? ????? ???? ??? ??? ????? ?????????...