抖阴社区

                                    

ពេលយប់...
មន្ទីរពេទ្យ
រាងកាយតូចនៅក្នុងឈុតអ្នកជំងឺពណ៌ផ្ទៃមេឃ សន្លប់ស្ដូកស្ដឹងនៅលើគ្រែពេទ្យមិនទាន់ដឹងខ្លួនទេ ក្បាលរុំបង់ពណ៌ស ដៃបន្តោងសេរ៉ូម។
ជីមីន ឃើញសភាពនាងហើយ ឆួលនៅក្នុងចិត្ត អង្គុយនៅជិតនាង មើលនាងរហូត មិនទៅណាទេ គេដឹងថានាងប្រាកដជាឈឺណាស់ ក្មេងតូចរបស់គេ បើគេអាចឈឺជំនួសនាងបាន គេនឹងឈឺភ្លាម គេព្យាយាមចង់មកជួយនាងឲ្យលឿនបំផុត តែក៏នៅយឺតមកជួយនាងមិនទាន់ ត្រូវអ្នកមីង និងប្អូនស្រីរបស់គេ វាយធ្វើបាបនាងក្បែរស្លាប់ គេឈឺចាប់ណាស់ ខឹងចិត្តណាស់ តែមិនអាចធ្វើអី២នាក់ម្ដាយកូននោះបាន ព្រោះយ៉ាងណាក៏ជាម្ដាយមីង និងប្អូន។
ជីមីន យកដៃអង្អែលថ្ពាល់ និងគែមមាត់នាងថ្នមៗ ទាំងទន់ចិត្តអាណិត ទោះពេលខ្លះគេខឹងស្អប់នាង ប៉ុន្តែចិញ្ចឹមនាងមកតាំងពីតូចដល់ធំ មិនដែលសូម្បីតែគិតយារដៃវាយនាង ថ្នាក់ថ្នមនាង លួចការពារនាងស្ងាត់ៗ ហើយពេលឃើញនាងឈឺបែបនេះ បេះដូងគេគឺឈឺណាស់ ឈឺព្រោះនាងរងរបួសដោយសារគេជាដើមហេតុ ឈឺព្រោះមិនអាចការពារនាងបាន ឈឺព្រោះមិនចង់ឲ្យរាងកាយនាងមានរបួសស្នាមសូម្បីតែប៉ុនចុងក្រចក គ្រាន់តែនាងក្ដៅខ្លួនបន្តិច គេសុខចិត្តបោះបង់ការប្រជុំដ៏សំខាន់ចោល គេខ្លាចនាងឈឺ តែ២នាក់ម្ដាយកូននោះ បែរជាធ្វើឲ្យរាងកាយនាងឈឺដល់ថ្នាក់នេះ។
«ខ្ញុំមិនឲ្យអ្នកណាធ្វើបាបឯងទៀតទេ» ជីមីន ក្រោកពីលើកៅអី យកដៃអង្អែលក្បាលនាងតូចថ្នមៗ មុននឹងឱនថើបមាត់នាងមួយខ្សឺត ស្របពេល យួយលិ បើកទ្វារចូលមកឃើញ ក្ដាប់ដៃណែនដោយកំហឹងឆេះឆួល។
បន្ទាប់ពីដឹងថាអ្នកមីង សឹងចឹង និង អានលី វាយ ហេរី រហូតចូលពេទ្យ នាងក៏ធ្វើជាមកមើល ដើម្បីយកចិត្ត ជីមីន សន្សំពិន្ទុ នាងមិនដែលដឹងទេថា ជីមីន និង ហេរី មានទំនាក់ទំនងជ្រាលជ្រៅដល់ថ្នាក់នេះ ព្រោះនាងគិតថា ជីមីន ស្អប់ ហេរី ទើបនាងមិនដែលចាប់អារម្មណ៍ វាជារឿងដែល យួយលិ នឹកស្មានមិនដល់ នាងលែងឆ្ងល់ហើយ ហេតុអី អានលី វាយ ហេរី ដល់ដេកពេទ្យ។
«ហេរី យ៉ាងម៉េចហើយបងប្រុស?» ពេលឃើញ ជីមីន ដកបបូរមាត់ចេញពីមាត់ ហេរី អង្គុយចុះលើកៅអីវិញ ទើបនាងដើរចូលទៅបង្ហាញខ្លួន និងសួរនាំហាក់ដូចជាទើបមកដល់ មិនបានឃើញអី ទាំងដែលក្នុងទ្រូងកំពុងក្ដៅឆេះឆួល។
«មិនទាន់ដឹងខ្លួនទេ»
«អ្នកមីង សឹងចឹង និង អានលី ហួសហេតុពេកហើយ សុទ្ធតែជាមនុស្សចាស់ ចេះម៉ោព្រួតវាយធ្វើបាបកូនក្មេងគួរឲ្យអាណិតដូច ហេរី ទៅកើត កោតតែលើកដៃទៅរួច» យួយលិ ធ្វើជារអ៊ូរទាំខឹង សម្ដែងធ្វើដូចមែនទែន ទាំងដែលឃើញសភាព ហេរី ហើយសែនសមចិត្ត ការពិតគួរតែវាយឲ្យខ្លាំងជាងនេះ នៅស្ទើរណាស់ ព្រោះមិនទាន់ដាក់អុកសុីសែន។
«ឯងម៉ោល្អហើយ មើល ហេរី ផង បងទៅជួបគ្រូពេទ្យមួយភ្លែត» ជីមីន គិតថា យួយលិ ប្រហែលជាមានសន្ដានចិត្តល្អជាង អានលី ព្រោះតាំងពីដើមមក យួយលិ មិនសូវរវល់ខ្វាយខ្វល់ តាមរករឿង ហេរី ដូច អានលី ទេ បូករួមនឹងឮសម្ដី យួយលិ អម្បាញ់មិញទៀត ទើបគិតថា យួយលិ មិនស្អប់ ហេរី ហើយមានចិត្តអាណិត ហេរី ខ្លះ តែគេកំពុងគិតខុសហើយ។
«ចាសបង ចាំខ្ញុំមើលឲ្យ ព្រះអើយក្មេងតូច តើឈឺយ៉ាងណាទៅ គួរឲ្យអាណិតណាស់» ចុងប្រយោគ យួយលិ ធ្វើជាយកដៃអង្អែលក្បាល ហេរី និយាយដោយទឹកមុខចង់យំ ហាក់ដូចអាណិតអាសូរខ្លាំង តែពេល ជីមីន ក្រោកដើរចេញទៅផុត ទឹកមុខនាងក៏ប្រែជាមាំមួយរំពេច កែវភ្នែកនាងឡើងក្រហម ដូចត្រូវបិសាចចូលសណ្ឋិត។
យួយលិ ងាកសម្លឹងមើលជុំវិញខ្លួន មុននឹងដើរទៅយកខ្នើយនៅលើសាឡុងមកកាន់ ហើយដើរមកឈរក្បែរគ្រែដែលមានរាងកាយតូចសន្លប់ស្ដូកស្ដឹងនៅលើនោះ ទាំងចុងមាត់កន្រ្តាក់ញ័រតិចៗ នាងគិតថាវាជាឱកាសល្អហើយ ព្រួញ១បាញ់បានសត្វ២ បើ ហេរី ស្លាប់ ជីមីន នឹងគិតថាដោយសារ សឹងចឹង និង អានលី ហើយក៏ស្អប់២នាក់ម្ដាយកូននោះ តទៅគ្មានអ្នកណាប្រជែងនឹងនាងទៀតទេ។
«កុំបន្ទោសខ្ញុំ មកពីឯងតាំងខ្លួនចង់ធ្វើជាសត្រូវបេះដូងខ្ញុំ ដូច្នេះខ្ញុំត្រូវតែកម្ចាត់ឯងចោល» យួយលិ ខ្លាចនឹងសម្លាប់មនុស្សណាស់ ប៉ុន្តែកាន់តែខ្លាចថា ហេរី នៅរស់ ដណ្ដើមយក ជីមីន ពីនាង ព្រោះអ្វីដែលនាងឃើញមុននេះ បញ្ជាក់យ៉ាងច្បាស់ពីអារម្មណ៍ដែល ជីមីន មានចំពោះ ហេរី គឺច្បាស់ណាស់ ជីមីន មានចិត្តលើ ហេរី ហើយ។
«ឯងជាបន្លាមុតបេះដូងខ្ញុំ កុំរស់ទៀតអី» យួយលិ យកខ្នើយទៅដាក់លើមុខ ហេរី មុននឹងសង្កត់ផ្ទប់មួយទំហឹង ធ្វើឲ្យជើងទាំងសងខាងរបស់ ហេរី ប្រឹងទធាក់បម្រះកន្រ្តាក់ៗ ហាក់ដូចមនុស្សជិតដាច់ខ្យល់។

??????????Where stories live. Discover now