« ឯងនឹងចូលរួមទេ?? ហើយប្រាកដចិត្តទេថារបស់ទាំងនោះជារបស់មានតម្លៃពិត?? » ជុងហ្គុកសួនាំថាតើនាយចូលរួមដេញថ្លៃឬក៏អត់??
« យើងគិតមើលសិន រឿងនេះយើងមិនទាន់ដឹងព្រោះគ្មានតម្រុយអ្វី តែថាវាមិនអាចយករបស់ក្លែងក្លាយទេ ព្រោះនឹងមានទោសពីស្តេច Charles ទី៣បើវាហ៊ានបោកប្រាសទំនុកចិត្តរបស់អ្នកជំនួញ » យ៉ុនហ្គី
« ហើយឯង បានដាក់លក់ភាគហ៊ុននៅNEW YORK គិតច្បាស់ហើយមែនទេ?? » យ៉ុនហ្គីបន្តសួនាយពីការដាក់លក់ភាគហ៊ុននៅក្រៅប្រទេសរបស់ជុងហ្គុក
« យើងដាក់លក់គឺដាក់លក់មិនអាចប្តូចិត្តបានទេ ឯងស្គាល់យើងច្បាសស់ហើយ » ជុងហ្គុកនិយាយរួចក៏អកស្រាមួយកែវដាច់តែម្តង នាយសង្ហាបានគិតពីបញ្ហាទាំងនេះរួចមកហើយថានាយនៅតែប្រកាន់ភ្ជាប់អ្វីដែលនាយបានសម្រាច់ចិត្តរួមមកហើយ
« សមជាមិត្តយើង » យ៉ុនហ្គីក៏សសើរជុងហ្គុកពីការសម្រាច់ចិត្តរបស់គេ
« តែថា ឯងទៅបារាំងមែនទេអាទិត្យមុននេះ ហើយឯងចាំបាច់ជិះរថភ្លើងបន្តទៅស្វីសទាំងយប់ធ្វើអី?? » សុខៗយ៉ុនហ្គីស្រាប់តែសួជុងហ្គុកពីរឿងនេះធ្វើអោយអ្នកកម្លោះធ្វើមុខមិនសមភ្លាមៗ
« ហេតុអីឯងដឹង?? » ជុងហ្គុកធ្វើជាសួទៅនាយវិញ យ៉ុនហ្គីនាយក៏សើច
« ធ្វើដូចមិនដឹង យើងមិនបានតាមដានឯងនាំខាតពេលទេ តែកូនចៅយើងចៃដន្យឃើញតែប៉ុណ្ណោះ តែឯងកុំបារម្មណ៍អីព្រោះកូនចៅយើងមិនចេះមាត់អេចអូចទេ » យ៉ុនហ្គីនិយាយរួចនាយលើកស្រាក្រហមមកក្រេបបន្ទិចចាំតាមដានមើលទឹកមុខរបស់ជុងហ្គុក
« ឯងដឹងស្អីខ្លះ?? » ជុងហ្គុក
« គ្មានទេ បានយើងមិនសួនាំទេ ប៉ុណ្ណឹងចុះ » យ៉ុនហ្គីក៏ឈប់សួនាំពីរឿងនេះ កម្លោះសង្ហាទាំងពីររូបបន្ទជជែកគ្នាពីរឿងមុខជំនួញនិងរឿងងងឹតផ្សេងៗជាច្រើន រហូតម៉ោង១២យប់ឯណោះទើបត្រឡបទៅកន្លែងសម្រាក់រៀងខ្លួន ។

YOU ARE READING
???????????????? ??
Action?????????????????????????????????????????????????????????????????????????????????????????????????????????? ? Author : TAEMINA (YeEr) Dete : 25.12.21
Part 28: ?????????????????
Start from the beginning