抖阴社区

????

677 27 1
                                    

  រឿងនេះជាប្រភេទរឿង BL Teakook
Teahyung btt
Jungkook top
ហើយសូមអធ្យាស្រ័យចំពោះពាក្យពេជន៍មិនសមរម្យ🙏🏻🤍
_______________________

...ផ្តើមរឿង...

+ទីក្រុងបារីស+
នៅលើទឹកដីដ៏សម្បូរបែបនៃទីក្រុសបារីស ដែលមានមនុស្សរស់នៅរាប់សែនលាននាក់។ ហើយបង្ហាញពីអគារខ្ពស់ៗ ប្រណិតៗ មើលឃើញហើយគួរឪ្យចង់រស់នៅ ព្រោះមានភាពថ្លៃថ្នូរ ទាន់សម័យសុីវីល័យ ដែលជាទីប្រាថ្នារបស់មនុស្សទូទៅ។ តែទាស់ត្រង់ថា មានកម្លោះតូចរូបសម្រស់ស្រស់ថ្លាម្នាក់ បែរជាធុញទ្រាន់នឹងរស់នៅនាទឹកដីនេះ។ អាល្អិតម្នាក់នេះមួយថ្ងៃៗ គិតតែពីបន់ឲ្យឆាប់ដល់ថ្ងៃបានទៅស្រុកកំណើតវិញ ហើយស្រុកកំណើតគេ  គឺនៅប្រទេសកូរ៉េខាងត្បូង នៃទីក្រុងធំបំផុត នោះគឺ ទីក្រុងសេអ៊ូល ។

« ហ្ហឺយ! លោកប៉ាហា! ខ្ញុំចង់ទៅសេអ៊ូលវិញ! »រាងតូច អង្គុយនៅរានហាលនៃខុនដូរដ៏ទំនើប និយាយទូរស័ព្ទជាមួយលោកប៉ារបស់គេទាំងទឹកមុខស្អុយប៉ែរ។
« ទ្រាំបន្តិចទៅថេហ្យុងហា! សល់មួយអាទិត្យឯងនឹងបានមកវិញហើយកូន! » អ្នកដែលមាននាមជាឪពុកក៏តបទៅកូនប្រុសតែមួយគ្រាប់គត់វិញតាមខ្សែទូរស័ព្ទ
« ទ្រាំក៏ទ្រាំ! »រាងតូច តបទៅឪពុកវិញទាំងពេបមាត់ ទទ្រាំជើងរកយំ គេទ្រាំនៅបារីសនេះអស់រយះពេល 4ឆ្នាំមកហើយ។ ហើយកាលដែលគេមករស់នៅទីនេះឆ្ងាយពី លោកប៉ារបស់គេនោះគឺ ដោយសារលោកប៉ារបស់គេ បញ្ជូនគេឪ្យមករៀនបន្តនៅទីនេះ ហើយពេលត្រឡប់ទៅវិញ គាត់នឹងឪ្យគេ ឡើងកាន់កាប់ការងារបន្តពីគាត់ ចំណែកម៉ាក់របស់គេវិញ គាត់បានស្លាប់តាំងពីពេលដែលគាត់សម្រាលគេមកម្លេស ។ ហើយការងាររបស់ប៉ាគេនោះគឺជាម្ចាស់ក្រុមហ៊ុនផលិតឡានដ៏ឈានមុខគេនៅប្រទេសកូរ៉េខាងត្បូង ហើយគ្រួសាររាងតូចនេះជាគ្រួសារលំដាប់អភិជនជាន់ខ្ពស់ គេមានទាំងសម្រស់ នឹងសមត្ថភាព  ហើយអាទិត្យក្រោយគេនឹងទៅសេអ៊ូលវិញហើយ ដូច្នេះគេនឹងក្លាយជា CEO ក្រុមហ៊ុនផលិតឡានរបស់ប៉ាគេ។ គេមានឈ្មោះថា គីម ថេហ្យុង  សូរ៉ាដេស៍ អាយុទើបតែ 25ឆ្នាំប៉ុណ្ណោះ តែមានភាពវៃឆ្លាត ហើយឆ្មើងឆ្មៃ នឹងកាចឆ្នាស់ អ្នកណាក៏ដោយឲ្យតែហ៊ានប៉ះគេ ប្រាកដណាស់អ្នកនោះនឹងត្រូវដុតក្លាយជាផេះផង់មិនខាន មិនជឿសាកបានចា៎😖
« ល្អៗ កូនប្រុសប៉ា ចាំមកវិញប៉ាឆ្នៃឡានសេរីថ្មីទំនើបជាងគេរបស់ប៉ាឪ្យកូនជាកាដូស្វាគមន៍ណាកូនពៅប៉ា! »លោកគីម សូរ៉ាដេស៍  និយាយផ្អែមស្រទន់លួងលោមកូនប្រុសបណ្តូលចិត្ត
« ប៉ានិយាយហើយ អត់មានលេបទុកវិញទេណា បើប៉ាហ៊ានលេបវិញ ខ្ញុំនឹងធ្វើឲ្យបានក្អួតចេញមកវិញមិនខាន! »ថេហ្យុង សូរ៉ាដេស៍ និយាយទៅលោកគីមជាប៉ាទាំងស្នាមញញឹមត្រជាក់ស្រេប គេមិនលើកលែងឡើយសូម្បីតែប៉ារបស់គេ កុំចង់មកបោក បើថាឪ្យគឺឪ្យ បើមិនចឹងរឿងធំជាមួយគេហើយ។
« ទៅប៉ាដឹងហើយ! ប៉ាមិនហ៊ានកុហកកូនមាសកូនពេជ្រប៉ាទេ នៅដើរលេងបារីសនោះមួយអាទិត្យចុងក្រោយទៀតទៅកូនពៅមាសឪពុក!»លោកគីម
« បាទព្រះបិតា ទុកចិត្តចុះ អារឿងដើរលេងសុីផឹកនឹងជំនាញ គីម ថេហ្យុងសូរ៉ាដេស៍ហើយបាទ! »ថេហ្យុងតបទៅទាំងញញឹមទៅលោកប៉ាវិញ បានប៉ាៗបើកដៃឪ្យហើយចាំកាល ដាក់ទៅអស់មាណ ថេហ្យុងមិនខ្វះលុយនឹងចេញទេ លុយគេទោះចាយមួយជាតិនេះក៏មិនអស់ដែរ។
« អ្អឹម! បើចឹងប៉ុណ្ណឹងសិនចុះកូនប៉ាទៅបង្ហើយការងារសិនណា!»លោកគីម
« បាទប៉ា bey bey!»ថេហ្យុងនិយាយ ហើយក៏ចុចបិទទូរស័ព្ទបាត់ទៅ ។

? ??????????-?????????? ? Where stories live. Discover now