抖阴社区

????? ???????????????????????......?

129 3 0
                                    

🌼សូមអភ័យទោសទុកមុនចំពោះពាក្យដែរខុសឆ្គងនឹងមិនសមរម្យ🙏🏻
(បន្តសាច់រឿង)

+3ថ្ងៃបន្ទាប់
តាំងពីមកដល់បារីសវិញថេហ្យុងតែងតែចូលទៅមើលការងារជាប្រចាំក្នុងកាសុីណូរបស់ខ្លួន។ មិនខុសទេ នាយតូចជាម្ចាស់កាសុីណូដែរល្បីល្បាញជាងគេក្នុងទីក្រុងបារីស។ វាជាកាសុីណូ ដែលបើកដំណើរការ24ម៉ោង ហើយសម្រាប់ពួកអភិជន ហើយច្បាប់នៅទីនេះក៏តឹងរឹងផងដែល អ្នកលេងប្រើល្បិច អ្នកលេងរត់ អ្នកលេងជំពាក់មិនសង ហើយបង្ករឿង នឹងត្រូវមានទោស ដោយការស្លាប់ ឬការកាត់យកអាវយីវណាមួយដោះដូរ។ ច្បាប់តែប៉ុណ្ណឹងពួកយើងក៏បានដឹងហើយ ថាកាស៊ីណូរបស់រាងតូច បើកដោយខុសច្បាប់ ហើយជាបណ្តុំលុយងងឹត។
« ម្ចាស់តូច! លោកស្ទេវីនមករកទាន! »ខលរិច ដើរចូលមករកតូចដែរអង្គុយក្នុងបន្ទប់ផ្ទាល់ខ្លួនរបស់គេ
« គេមករកស្អី? »ថេហ្យុង សួរដោយទឹកមុខមាំទៅខលរិច
« ខ្ញុំក៏មិនដឹងដែរ តែម្ចាស់តូចទៅជួបគាត់សិនទៅ គាត់នៅចាំម្ចាស់តូចក្នុងបន្ទប់លេខ200»ខលរិចនិយាយចប់ ថេហ្យុងក៏ងើបដើរចេញទៅដោយមិននិយាយអ្វីមួយម៉ាត់ ឃើញម្ចាស់តូចរបស់ខ្លួនដើរចេញទៅហើយ ខលរិចក៏ដើរទៅតាមការពាររាងតូចពីក្រោយ។

+បន្ទប់200
បង្ហាញពីវត្តមាននាយកម្មោះសង្ហាម្នាក់ ដែរមានសជាតិបារាំងកាត់ចិន នាយសង្ហាអង្គុយគងពាក់ខ្លា កាន់កែវស្រាក្រវីទាំងស្នាមញញឹមមិនរលុប។ ក្រាក*ស្របពេលសំឡេងទ្វាររបើក នាយសង្ហាលើកដាច់ស្រា ហើយទម្លាក់កែវចុះលើតុវិញ។
« បែកគ្នា1ខែ ថេហ្យុងមិននឹកខ្ងុំហេស? »ស្ទេវិន ងើបឈរឡើងជ្រែងហោប៉ាវខោទាំងសងខាង ហើយនិយាយទៅថេហ្យុងដែរចូលមកមុននេះជាមួយខលរិច។
«ហេតុអ្វីខ្ងុំត្រូវនឹកលោក? »ថេហ្យុង អោបដៃចូលគ្នា សួរដោយទឹកមិខឌឺទៅស្ទេវិនវិញ។
« ខ្ញុំជាភ្ញៀវVIPនៅទីនេះ! តើនេះឬជាទង្វើដែរម្ចាស់កាសុីណូ ស្វាគមន៍ភ្ញៀវVIP? »ស្ទេវិន សួរទៅថេហ្យុងរួមទាំងដើរចូលមកជិតគេ
« អរ៎! បើចឹងខ្ញុំសុំទោសផង ព្រោះភ្ញៀវVIPដូចជាលោកនេះ ត្រូវខ្ងុំសម្លាប់ច្រើនណាស់មកហើយ ថាមិនត្រូវលោកអាចជាអ្នកបន្ទាប់ក៏ថាបាន »ថេហ្យុងមិនខ្ចីញញើតនឹងនាយស្ទេវិន រាងតូចដើរចូលទល់មុខនាយខ្ពស់ស្រឡះ មុននឹងនិយាយតិចៗគំរាមនាយ។ ស្ទេវិនលេបទឹកមាត់ផ្សើមបំពងក រាងរអានឹងរាងតូចម្នាក់នេះដែរ មើលចុះសម្តីគេមួយម៉ាត់ៗ គ្មានពាក្យថាអំណោយទាននោះទេ បើមិនគំរាមសម្លាប ក៏គំរាមធ្វើឪ្យពិការដែរ។
« បើគ្មានអ្វីទេ ខ្ញុំសុំទៅវិញហើយ ហ្សេ ស្ទេវិន! »ថាចប់ ថេហ្យុងក៏ដើរចេញទៅវិញជាមួយខលរិច នាយសង្ហាស្ទេវិនវិញ ក៏នៅឆេះដុំម្នាក់ឯង ។
« ហឹស! គីម ថេហ្យុង សូរ៉ាដេន៍! យើងនឹងធ្វើឪ្យឯង ក្លាយជារបស់យើងឪ្យបាន! »ស្ទេវិនសើចមួយហឹស និយាយឡើងដោយភាពមុតមាំ ចាំមើលចុះនាយនឹងយកថេហ្យុងមកជារបស់នាយឪ្យបាន នាយចូលចិត្តណាស់ មនុស្សដូចថេហ្យុងនេះ ទាំងឆ្នាស់ ទាំងសាហាវ ផ្តាច់ការ ហើយក៏ឃោរឃៅទៀត។
« ម្ចាស់តូច! ម្ចាស់តូចគំរាមគាត់បែបនេះតិចគាត់គិតអ្វីមិនល្អ លើម្ចាស់តូចទៅ! »ខលរិច និយាយជាមួយថេហ្យុង ស្របពេលកំពុងដើរទៅបន្ទប់ផ្ទាល់ខ្លួនរបស់ថេហ្យុងវិញ
« ចង់គិតស្អី ក៏គិតទៅ! យើងមិនខ្វល់នោះទេ សំខាន់ពេលនេះយើងត្រូវតែចាត់ចែងការងារទីនេះឪ្យហើយ រួចក៏ឆាប់ត្រឡប់ទៅវិញ »ថេហ្យុង
« ហេតុអ្វីម្ចាស់តូច មិនចង់នៅទីនេះ! »ខលរិច
« យើងធ្លាក់នៅទីនេះហើយ ហើយការងារនៅសេអ៊ូលក៏ច្រើនផងដែរ ទុកឪ្យជុងហ្គុកធ្វើតែម្នាក់ឯង ច្បាស់ជាមិនទាន់នោះទេ »ថេហ្យុងនិយាយដល់ជុងហ្គុក ហើយក៏ព្រួយបារម្ភខ្លាចនាយធ្វើការងារមិនទាន់។

? ??????????-?????????? ? Where stories live. Discover now