🌼សូមអភ័យទោសទុកមុនចំពោះពាក្យដែរខុសឆ្គងនឹងមិនសមរម្យ🙏🏻
(បន្តសាច់រឿង)កម្មវិធីដេញថ្លៃចាប់ផ្តើមឡើង ដែលភ្ញៀវកិត្តិយសជាច្រើនមកចូលរួម ហើយសូម្បីតែលោកគីម ក៏អញ្ជើញមកដូចគ្នាដែរ។ មិនតែប៉ុណ្ណោះភ្ញៀវដែលមិនបានអញ្ជើញក៏មកដូចគ្នា ម្នាក់នោះគឺ ឈិនដាង។
« សួស្តីអគ្គនាយកគីម! »ឈិនដាងគ្រាន់តែសម្លឹងឃើញរាងតូចជាម្ចាស់កម្មវិធីហើយ ក៏ហេកុបទៅរាក់ទាក់តែម្តង។
« អរ៎! លោកជា.../គេគឺ យី ឈិនដាងCEOក្រុមហ៊ុនយីក្រុប ជាដៃគូរប្រកួតក្រជែងរបស់អូន!»ថេហ្យុងហាក់មិនស្គាល់ឈិនដាង ហើយជុងហ្គុកក៏ឪនមកខ្សឹបប្រាប់ថេហ្យុង ថេហ្យុងដឹងឮហើយក៏ញញឹម
« អរ៎! ខ្ញុំស្មានតែឆ្កែមកពីខាងណា តាមពិតឆ្កែមកពីយីក្រុបទេហ៎? ទេ...ខ្ងុំដូចជាមិនបានហៅមកទេ ហើយមកធ្វើអ្វីដែរ? »ថេហ្យុង និយាយទៅឈិនដាង ដោយហៅនាយឆ្កែៗពេញមាត់ នៅឆ្លៀតញញឹមឌឺនាយទៀត គេកំពុងរង់ចាំនាយយូរណាស់មកហើយ កាលមុនឮតែលោកគីមរអ៊ូរហូតថា មានដៃគូប្រឆាំង ឥលូវគេបានជួបពិតៗហើយ
« យា៎! គីម ថេហ្យុងសូរ៉ាដេស៍្ត! ឯងអីក៏ប្រហើនម្លេស? »ឈិនដាង ឆឆួលក្តៅខ្លួនងឺងក្បាល ខឹងនឹងរាងតូចសឹងចាប់ច្របាច់កគេទៅហើយ
« ចឹងលោកប្រាប់ខ្ងុំមក តើមានហេតុផលអី ដែលខ្ញុំត្រូវទៅគោរពកោតខ្លាចឯងនោះ? យី ឈិនដាងចាំទុកទៅ ខ្ញុំគីម ថេហ្យុងសូរ៉ាដេស្ត៍ មិនងាយនឹងឪនក្បាលគោរពនរណាទេ! »ថេហ្យុង ជ្រែកហោប៉ាវពើងទ្រូងឡើងបន្តិចបង្ហាញពីភាពស្វាហាប់ដែរមានក្នុងខ្លួន ហើយនិយាយដោយសេចក្តីមុតមាំទៅឈិនដាង
« ឯង!.../ សូមអភ័យទោសផង លោកយី លោកមកហួសព្រំដែនហើយ លោកចូលមកទីនេះដោយគ្មានការអញ្ជើញ នៅហ៊ានមកប្រមាថCEOគីមទៀត ដូច្នេះខ្ញុំអាចហៅសន្តិសុខដេញលោកចេញបាន បើមិនចង់ខ្មាស់គេទេ សូមអញ្ជើញលោកយី ទៅវិញចុះ! »ឈិនដាង ប្រុងចូលទៅវាយថេហ្យុង តែជុងហ្គុកក៏ចេញមកឈរប៉ាំងពីមុខគេ ហើយនិយាយមួយៗច្បាស់ៗទៅឈិនដាង ដោយទឹកមុខមាំ នាយគ្មានថ្ងៃឪ្យនរណាមកប៉ះរាងតូចបានឡើយ។
« ចៅហ្វាយពួកយើងទៅវិញទៅ មនុស្សមើលច្រើនណាស់! » អានស៊ុង ចូលទៅខ្សឹបតិចៗក្បែរឈិនដាង ក្នុងបំណងបញ្ឃប់ចៅហ្វាយខ្លួន កុំឲ្យខ្មាស់គេទាន់
« ផ្ញើទុកសិនចុះ គីមថេហ្យុងសូរ៉ាដេស្ត៍! »ឈិនដាង និយាយក្នុងចិត្ត ដោយបង្ហាញទឹកមុខគុំគួនចេញមកខាងក្រៅ ហើយក៏ដើរតាំងបកទៅក្រោយវិញ ដើម្បីចាកចេញទៅវិញ។
« ចងកម្ម ចងពៀរមែន! »ថេហ្យុងនិយាយហើយក៏ក្រវីក្បាល មិននឹកស្មានថាគេមកជួបសត្រូវរកសុីប្រភេទនេះសោះ
« ថេហ៍~អូនមីនអីទេឬ?»ជុងហ្គុក សួរតិចៗទៅថេហ្យុងដោយក្តីបារម្ភ
« អូនមិនអីទេ តោះ...ពួកយើងចាប់ផ្តើមកម្មវិធីទៅ! »ថេហ្យុង ញញឹមហើយតបទៅជុងហ្គុកតិចៗវិញ នឹងបានចាប់ផ្តើមដាក់ដេញថ្លៃឡានសេរីទំនើប ប្រចាំក្រុមហ៊ុនគីមក្រុប។

YOU ARE READING
? ??????????-?????????? ?
Short Story?????????????????? Bl ???Teakook ? ?????? vote ?????????????? ????? ?? ?????????? ???????? ????????????? Follow ??acc fb ??????? ????? : ???? ??????