🌼សូមអភ័យទោសទុកមុនចំពោះពាក្យដែរខុសឆ្គងនឹងមិនសមរម្យ🙏🏻
(បន្តសាច់រឿង)ក្រោយដើរតាមបណ្តោយឆ្នេរអស់រយះពេលប្រហែល 10នាទីក្រោយមក ថេហ្យុងនឹងជុងហ្គុកក៏បានមកដល់ ផ្សារមួយដែលមានមនុស្សលក់ដូរសឹងគ្រប់មុខតាមតូបតូចៗ។ ថេហ្យុងក្រោមទឹកមុខញញឹមស្រស់សម្លឹងមើលទិដ្ឋភាពជុំវិញដោយសប្បាយចិត្ត ព្រោះមិននឹកស្មានថាផ្សារដែរប៉ាគេធ្លាប់គ្រប់គ្រងរីកចម្រើនបែបនេះ មិនតែប៉ុណ្ណោះនោះ នៅទីនេះក៏សម្បូរអ្នកមកលេងទៀតផង។
« សួស្តីក្មួយប្រុសទាំងពីរ! អេ៎ ពូដូចប្រហែលមុខក្មួយឯងនៀក!»កំពុងតែដើរសុខៗ ក៏ស្រាប់តែមានអ៊ុំចំណាស់ម្នាក់ដើរចូលមកនិយាយរាក់ទាក់រាងក្រាស់នឹងរាងតូច។ ហើយគាត់ក៏ប្រហែលមុខរាងតូច ហាក់ដូចជាធ្លាប់ស្គាល់
« ហ្ហឹសៗ បាទលោកអ៊ុំ! អ៊ុំខ្ញុំគឺថេហ្យុងណា៎»ថេហ្យុងសើចស្រស់ដាក់លោកអ៊ុំចំណាស់ហើយក៏ណែនាំខ្លួនប្រាប់ទៅគាត់
« អរ៎! អ្នកប្រុសថេហ៍ ឪ្យខ្ញុំសុំទោសផង ខ្ញុំមិនបានទៅទទួលអ្នកប្រុសដោយផ្ទាល់ »លោកអ៊ុំចំណាស់ និយាយទៅថេហ្យុង គាត់រំភើបណាស់ដែលបានជួបរាងតូចម្តងទៀត ។ គាត់នឹងលោកគីមហាក់ដូចជាបងប្អូននឹងគ្នាចឹង តែគាត់តែងតែហៅលោកគីមថាលោកម្ចាស់ ចាត់ទុកលោកគីម ដូចម្ចាស់របស់គាត់ចឹង ព្រោះកាលពីមុន លោកគីមធ្លាប់បានជួយគាត់នឹងគ្រួសារ។
« មិនអីទេ លោកអ៊ុំ! លោកអ៊ុំសុខសប្បាយទេ? » ថេហ្យុង
« អ៊ំសុខសប្បាយទេ ចុះអ្នកប្រុសវិញនោះ ហើយចុះអ្នកកម្លោះខាងនេះវិញជាអ្នកណាដែរ? »អ៊ុំចំណាស់ តបទៅរាងតូចដោយស្នាមញញឹម ស្បែកចាស់ច្រីច្រួញ ហើយក៏សួរបកទៅរាងតូចវិញ អំពីសុខទុក្ខនឹងវត្តមានរបស់ជុងហ្គុក
« ខ្ញុំសុខធម្មតាទេ! ហើយគេជាអង្គេក្សរបស់ខ្ងុំ! »ថេហ្យុង តបទៅគាត់វិញ
« អរ៎ អ្នកកម្លោះ ឯឯឈ្មោះអីដែរ?! »អ៊ុំចំណាស់ងាកទៅសួរជុងហ្គុក
« បាទ លោកអ៊ុំ ខ្ងុំឈ្មោះជុងហ្គុក! »ជុងហ្គុក ឪនក្បាលចុះ គោរពដល់លោកអ៊ុំចំណាស់ ដែរជាចាស់ទុំ ហើយក៏តបទៅគាត់
« អ្នកទាំងពីរមើលទៅសមគ្នាណាស់! មុននេះអ៊ុំស្មានតែជាគូរស្នេហ៍នឹងគ្នាហើយតើ! »លោកអ៊ុំចំណាស់និយាយឡើង ដែរធ្វើឪឪ្យជុងហ្គុកនឹងថេហ្យុងញញឹម ហើយមើលមុខគ្នាតែពួកគេមិនបាននិយាយអ្វីនោះទេ។
« អើណែ៎អ្នកប្រុស! ថ្ងៃនេះបើមិនយល់ទាស់ទេ អ្នកប្រុសនឹងអ្នកកម្លោះអង្គរក្សទៅហូបបាយផ្ទះខ្ងុំមួយពេលទៅ! »អ៊ុំចំណាស់ និយាយទៅថេហ្យុងនឹងជុងហ្គុក
« ខ្ញុំខ្លាចតែរំខានដល់លោកអ៊ុំ នឹងអ៊ុំស្រីទេ »ថេហ្យុង និយាយទាំងក្រែងចិត្ត
« មិនអីទេៗ គ្រួសារអ្នកប្រុសជាអ្នកមានគុណបំផុតរបស់ខ្ងុំ ចង់ឲ្យខ្ញុំនឹងគ្រួសារបម្រើអ្នកប្រុសរហូតដល់ថ្ងៃស្លាប់ ក៏សងគុណបុណ្យអ្នកប្រុសមិនអស់ដែរ សូមមេត្តាអ្នកប្រុស បានផ្តល់ឪកាសឪ្យគ្រួសារខ្ញុំសងគុណអ្នកប្រុសផង »លោលអ៊ុំចំណាស់ និយាយឡើងទាំងមុខកំសត់ កាលពីមុនគ្រួសារគាត់ក្រលំបាកណាស់ ដែរតែបានលោកគីម រកការងារឪ្យគាត់ធ្វើ ឲ្យគាត់មើលគ្រប់គ្រងផ្សារតូចនៅឆ្នេរនេះ ទើបធ្វើឪ្យជីវភាពគាត់បានធូរធារជាងមុន។
« បានៗ ខ្ញុំនឹងទៅជាមួយអ៊ំប្រុស! ពួកយើងឆាប់ទៅ អ៊ុំចាស់ហើយ ឈរយូរបែបនេះមិនល្អទេ! »ថេហ្យុង និយាយហើយក៏ជួយកាន់ដៃនឹងគ្រាគាត់ដើរចេញទៅ ជុងហ្គុកក៏តាមសម្លឹងមើល សកម្មភាពរបស់ថេហ្យុងហើយក៏ញញឹម រាងតូចមានសម្រស់ស្អាត ហើយថែមទាំងមានចិត្តល្អទៀត នាយមិនស្តាយក្រោយទេដែរលែងលះនឹង ជីយ៉ុង ហើយស្រឡាញ់ថេហ្យុងវិញ តែអ្វីដែរនាយខ្លាចពេលនេះ គឺខ្លាចតែលោកគីមដឹងហើយគាត់ក៏ខឹង រួចក៏បំបែកនាយនឹងថេហ្យុង។

YOU ARE READING
? ??????????-?????????? ?
Short Story?????????????????? Bl ???Teakook ? ?????? vote ?????????????? ????? ?? ?????????? ???????? ????????????? Follow ??acc fb ??????? ????? : ???? ??????