抖阴社区

????

172 11 1
                                    

   ក្រោយពីបានដើរលេង ញាំអីអស់ចិត្តអស់ចង់ហើយ ពួកគេក៏បំបែកផ្លូវគ្នាទៅផ្ទះរៀងៗខ្លួនវិញទៅ។ ហើយនាយតូចថេហ្យុងក៏មកវិមានវិញដែល តែគេមិនបានជិះតាក់សុីតាមដែលបានប្រាប់ជុងហ្គុកនោះទេ គឺគេបានបញ្ជាឲ្យខលរិចមកទទួលគេ ។ ការពិតទៅខលរិចត្រូវនៅចាត់ចែងការងារសម្ងាត់ឪ្យថេហ្យុងនៅឯបារីស តែដោយសារនាយតែងតែនៅក្បែរម្ចាស់តូចរបស់ខ្លួនរហូត ទើបសម្រេចចិត្តមកតាមបម្រើរាងតូចដល់សេអ៊ូលតែម្តង ណាមួយនាយក៏បារម្ភពីសុវត្តិភាពចៅហ្វាយតូចណាស់ដែរ។
« ម្ចាស់តូច! មានឡានតាមពួកយើងហើយ!» ខលរិច កំពុងបើកឡានសុខៗ ក៏ចាប់អារម្មណ៍ងាកមើលកញ្ចក់ឡាន ហើយឃើញថាមានឡានពីរគ្រឿងខ្មៅក្រឹបបើកតាមពីក្រោយពួកគេ ក៏ស្របពេលដែលពួកគេនេះបើកមកដល់ផ្លូវស្ងាត់ទៀត
« ពួកវាជាអ្នកណាទៅ?»ថេហ្យុងងាកមើលក្រោយ ហើយក៏ងាកសួរទៅខលរិចទាំងចម្ងល់ ព្រោះនៅកូរ៉េនេះគេមិនដែរមានសត្រូវអ្វីទេ
« ខ្ញុំក៏មិនដឹងដែរ! ម្ចាស់តូចពួកយើងគួរតែឈប់ឡានហើយ ដោះស្រាយពួកវាឬអត់ទាន៎? »ខលរិច
« យើងមិនស្គាល់ពួកវាទេ រកវិធីចាត់ការពួកវាកុំឪ្យតាមពួកយើងទៅ! »ថេហ្យុង និយាយទៅខលរិចទាំងទឹកមុខមាំ ខលរិចដឹងចិត្តនាយតូចជាម្ចាស់ហើយក៏ បង្អង់ល្បឿនឡានបន្តិច រួចក៏ដកកាំភ្លើងចេញមក នឹងបាញ់ទៅកង់ឡានដែរតាមមកពីខាងក្រោយនោះ ឪ្យធ្លាយកង់ខាងមុខទាំងពីរនៃឡានទី1 នឹងធ្វើឪ្យឡានទី2ដែរបើកតាមដែរនោះ បុកនឹងឡានដែរធ្លាយកង់នោះ បង្អាក់ការតាមរបស់ពួកគេព្រោះតែឡានមានបញ្ហា ឯខលរិចក៏ជាន់ហ្រ្វាំងឡានលឿនជាងមុន បើកឪ្យផុតពីទីនោះខ្លាចថាពួកនោះតាមមកទៀត ឯថេហ្យុងវិញក៏បញ្ចេញនូវស្នាមញញឹមត្រជាក់ស្រេប ចង់ប្រាប់ថាល្មមៗអីចាក់អត់ចូលតែម្តងជាមួយថេហ្យុង។មួយសន្ទុះក្រោមក ខលរិចក៏ជូនថេហ្យុងមកដល់វិមានវិញ ឃើញឡានមិនដែលស្គាល់បើកចូលមកក្នុងវិមានបែបនេះ សន្តិសុខក៏បង្អាក់មិនឲ្យចូល តែដល់ពេលឃើញថេហ្យុងនៅក្នុងឡាននោះ ម្នាក់ៗក៏រត់ទៅបើកទ្វារធំនៃវិមាន ហើយឪនក្បាលគោរពរាងតូចភ្លេត។
« ទីនេះមានសណ្តាប់ធ្នាប់ល្អណាស់ម្ចាស់តូច!» ខលរិចបើកឡានចូលបរិវេនវិមានធំល្វឹងល្វើយនៃគ្រួសារគីមសូរ៉ាដេស៍ ហើយក៏និយាយទៅរាងតូច
« ត្រូវហើយ យើងធំឡើងនៅទីនេះ! គ្រប់យ៉ាងនៅទីនេះគឺល្អឥតខ្ចោះសម្រាប់យើង! ចាប់ពីថ្ងៃនេះទៅឯងអាចរស់នៅសេអ៊ូលបាន នឹងបង្ហាញខ្លួនតែពេលយើងត្រូវការឯងទៅបានហើយ! »ថេហ្យុង និយាយទៅខករិច ក៏ស្របពេលដែរខលរិចចត់ឡានឈប់ល្មមព្រោះដល់វិមានហើយ
« ម្ចាស់តូច! ចុះបានអ្នកណាការពារម្ចាស់តូច? »ខលរិច ក៏នៅឆ្លៀតសួរបន្ថែមទៀត
« លោកប៉ាយើងបានរកមនុស្សម្នាក់ ការពារយើងហើយ ហើយបើគេម្នាក់នោះការពាយើងមិនបានទេ ឯងក៏អាចចេញមុខបាន! ឆាប់ត្រឡប់ទៅវិញទៅ »ថេហ្យុង តបទៅខលរិច ផុតគេបន្តិចបន្តួចហើយក៏ចុះពីលើឡាន ជុងហ្គុកក៏ឈឬរង់ចាំរាងតូចជាចៅហ្វាយតូចរួចជាស្រេច នឹងតាមលួចសម្លឹងមើល ខលរិចដែរនៅក្នុងឡាននោះយ៉ាងចម្លែកចិត្ត។
« អ្នកប្រុសតូច តើអ្នកប្រុសមិនអីទេ? »ជុងហ្គុកដើរចូលមករកថេហ្យុងហើយក៏សួរនាំ ទៅគេរបៀបកូនចៅបារម្ភពីចៅហ្វាយ
« ខ្ញុំមិនអីទេ! នេះយប់ហើយ លោកមិនទាន់សម្រាកទេ? »ថេហ្យុងតបទៅនាយញញឹម ហើយក៏សួរបកវិញ ព្រោះនេះរាងយប់ដែរហើយ ឃើញអ្នកបម្រើដូចជាស្ងាត់អស់ហើយ
« បាទ នៅទេ ខ្ញុំនៅចាំអ្នកប្រុសត្រឡប់មកវិញ តើមុននេះជាអ្នកណាគេដែរ? មើលទៅដូចមិនមែនជាតាក់សុីទេ! »ជុងហ្គុកសួរទៅថេហ្យុង ហើយក៏ឆ្លៀតនិយាយផ្ចាញ់រាងតូចដោយបករយោលបន្តិចដែរ ព្រោះពេលនោះរាងតូចថាជិះតាក់ស៊ីមកនោះអី ឥលូវឃើញបុរសចម្លែកមុខឯណាជូនមកទៅវិញ។
« អរ៎ ជាអ្នកស្គាល់គ្នាជាមួយខ្ងុំ! ហើយលោកយ៉ាងមិច? »ថេហ្យុង និយាយតាមធម្មតាដោយកុហកថាខលរិចជាអ្នកស្គាល់គ្នា នឹងសួរទៅជុងហ្គុកទាំងចម្លែកចិត្ត មើលទៅនាយដូចជាទ្រង់ចេះដឹងម្លេស
« អរ៎គ្មានអ្វីទេ ជាធម្មតាខ្ងុំគ្រាន់តែចង់ស្វែងយល់ពីអ្នកប្រុសតូចឪ្យបានច្រើនប៉ុណ្ណោះ ហើយណាមួយក៏បារម្ភពីសុវត្តិភាពម្ចាស់តូចផងដែរ »ជុងហ្គុកក៏រកលឹសមកនិយាយ ព្រោះនាយក៏មិនដឹងមិចដែរ ឃើញថេហ្យុងមកជាមួយអ្នកផ្សេងមុននេះនាយក្តៅក្រហាយតែម្តង វាហាក់ដូចជាអារម្មណ៍ប្រចណ្ឌ័ចឹង តែនាយអាចប្រច័ណ្ឌថេហ្យុងយ៉ាងមិច បើនាយមានប្រពន្ធហើយនឹង។
« បើចឹងខ្ញុំទៅបន្ទប់ហើយ លោកឆាប់ទៅសម្រាកផង! »ថេហ្យុងនិយាយហើយក៏ដើរចេញទៅបាត់ ឯជុងហ្គុកនាយក៏ទៅសម្រាក តែមិនមែនសម្រាកនៅវិមានគីមនេះទេ គឺសម្រាកនៅផ្ទះរបស់នាយ ព្រោះផ្ទះនាយនៅមិនឆ្ងាយពីទីនេះប៉ុន្មាននោះឡើយ។

? ??????????-?????????? ? Where stories live. Discover now