🌼សូមអភ័យទោសទុកមុនចំពោះពាក្យដែរខុសឆ្គងនឹងមិនសមរម្យ🙏🏻
(បន្តសាច់រឿង)+ឆ្នេរសមុទ្រ+
ថេហ្យុងនឹងជុងហ្គុក នាំគ្នាចុះពីលើឡានហើយនាំគ្នាដើរទៅអង្គុយលើទោងក្រោមដើមឈើមួយកៀនឆ្នេរ ដែលអាចសម្លឹងឃើញវាលលំហនៃសមុទ្របានយ៉ាងត្រជាក់ភ្នែក បូករួមទាំងខ្យល់បរិសុទ្ធបក់ផាយផាត់មកប៉ះកាយ នាំមកនូវភាពស្រស់ស្រាយ។
« អ្នកប្រុស!!»ជុងហ្គុក លើកដៃម្ខាងតោងខ្សែទោងដែរថេហ្យុងកំពុងអង្គុយ ហើយក៏ត្រហើយហៅ។
« មានការអី? »ថេហ្យុង ងាកទៅសួរជុងហ្គុក ទាំងទឹកមុខស្មើវិញ
« មិចក៏មុននេះអ្នកប្រុសបើកឡានខ្លួនឯងចឹង!? »ជុងហ្គុក
« លោកបើកយឺតពេកទេដឹង?! »ថេហ្យុង រេភ្នែកៗចុះឡើងៗ ហើយក៏តបទៅនាយវិញ ទាំងដែលការពិត គេចង់បើកឡានដោយខ្លួនឯងហើយស៊ុបប្រាយនាយ ដោយនាំនាយមករំសាយអារម្មណ៍នៅឆ្នេរសមុទ្រសោះ។
« បើចឹងពេលទៅវិញ ខ្ងុំនឹងបើកឪ្យលឿនជាងរាល់ដង! »ជុងហ្គុក
« អ្អឹម!»ថេហ្យុង ក្រហឹមបន្តិចនឹងងក់ក្បាល ហើយក៏ងាកទៅមើលទេសភាពនៃសមុទ្រវិញ ស្របពេលនោះ ជុងហ្គុកក៏ភ្លឹកនឹងសម្រស់របស់នាយតូចដែល រាល់ដងនាយមិនសូវជាចាប់អារម្មណ៍ទេ តែលើកនេះមានអារម្មណ៍ថាថេហ្យុងពិតជាស្អាតខ្លាំងណាស់។ មើលពីឆ្ងាយមិនអស់ចិត្ត នាយក៏ចូលមកអង្គុយលើទោងក្បែរគេ ហើយសម្លឹងមើលបន្តទៀត។ ក្នុងពេលនោះថេហ្យុងក៏ងាកមកវិញ ក៏ធ្វើឪ្យក្រសែភ្នែកអ្នកទាំង2សម្លឹងប៉ះគ្នា ជុងហ្គុស្មារតីរឹងមាំក៏ប្រញាប់ព្រិចភ្នែកហើយងាកទៅមើលអ្វីផ្សេង ឯថេហ្យុងក៏ឪនមុខចុះ ព្រោះគេក៏រាងអៀនតិចៗដែល។
« តោះ! ពួកយើងទៅវិញទៅ! ចាំមានពេលទំនេរចាំមកម្តងទៀត»ថេហ្យុងនិយាយរកលេស ហើយក៏ងើបដើរទៅមុននាយក្រាស់ នាយក្រាស់មិនដឹងតបថាមិចក៏មានតែងក់ក្បាលភ្ជាប់ជាមួយស្នាមញញឹមស្រាលទៅរាងតូចតែប៉ុណ្ណឹង បន្ទាប់ពីនេះអ្នកទាំងពីរក៏ត្រឡប់មកក្រុមហ៊ុនវិញ ល្មមនឹងមកដល់ម៉ោងជ្រេរសៀលបាត់ទៅហើយ។មកមើលខាងជីមីនឯនេះវិញ ពេលនេះក៏កំពុងតែគេងអោបស៊ូហ្គាទាំងមិនដឹងខ្លួនបាត់ទៅហើយ! ម្នាក់ៗគេងលក់យ៉ាងស្កប់ស្កល់ក្រោយពីការធ្វើសង្រ្គាមយ៉ាងក្តៅកកុករួចមុននេះ។ រឺង~រឺង~សំឡេងទូរស័ព្ទរោទិ៍ឡើង ដែររំខានដល់ដំណេករបស់ស៊ូហ្គា នាយសង្ហាបើកភ្នែកប្រឹបៗ ស្ទាបរកទូរស័ព្ទរបស់ខ្លួនដែលកំពុងរោទ៍។
« ហាឡូ! មានការអី? »ស៊ូហ្គា ប្រើដៃម្ខាងចុចទទួលទូរស័ព្ទដោយ ចំណែកដៃម្ខាងទៀតគឺជាប់ដាក់ឪ្យជីមីនកើយ។
« យើងដឹងហើយ បន្តិចទៀតយើងទៅដល់! »ស៊ូហ្គា និយាយចប់ហើយ ក៏ចុចផ្តាច់ប្រព័ន្ធទូរស័ព្ទ ពេលនេះនាយមានការងារត្រូវធ្វើជាបន្ទាន់ ទើបប្រញាប់ងើបនឹងដកដៃដែលដាក់ឪ្យជីមីនកើយនោះចេញថ្នមៗ ព្រោះខ្លាចធ្វើឪ្យជីមីនភ្ញាក់ រួចក៏ប្រញាប់រើសខោអាវយកមកស្លៀកពាក់យ៉ាងត្រឹមត្រូវវិញ។
« បងត្រូវទៅហើយ! សុំទោសដែរបងមិនអាចកំដរអូនបានយូរជាងនេះ បងនឹងមករកអូនវិញ ក្រោយបញ្ចប់ការងារ សឺត! បងស្រលាញ់អូន ផាក ជីមីន! »ស៊ូហ្គា ដាក់ខ្លួនអង្គុយជិតជីមីន ហើយក៏និយាយតិចៗ នាយសង្ហាឪនទៅថើបថ្ងាស់ជីមីនមួយខ្សឺតធំមុននឹងនិយាយបន្តនូវពាក្យមួយឃ្លាដែលស្តាប់ហើយគួរឪ្យរំភើប រួចនាយក៏កាន់ទូរស័ព្ទដើរចេញទៅ! ។ គ្រាន់តែនាយដើរចេញទៅផុត ជីមីនក៏បើកភ្នែកឡើង គេភ្ញាក់បាត់ទៅហើយ គឺភ្ញាក់តាំងពីពេលដែរនាយដកដៃចេញមិនឪ្យគេកើយបន្តនឹងឯង ហើយក៏ស្តាប់ឮនូវពាក្យពេជ៍របស់នាយដែលនិយាយមុននេះផងដែរ។
« លើកនេះខ្ញុំលើកលែងឪ្យលោក! តែលើកក្រោយខ្ងុំនឹងមិនលើកលែងឪ្យលោកនោះទេ! »ជីមីន ងើបអង្គុយលើគ្រែ ហើយក៏និយាយទាំងទឹកមុខស្អុយប៉ែ កុំតែមុននេះនាយនិយាយថាស្រឡាញ់គេទេ កុំអីគេស្អប់នាយកាន់តែខ្លាំងមិនខាន លក្ខណៈថាកុំបានគេសម្តីផ្អែមទេមុននឹងហ៎។

YOU ARE READING
? ??????????-?????????? ?
Short Story?????????????????? Bl ???Teakook ? ?????? vote ?????????????? ????? ?? ?????????? ???????? ????????????? Follow ??acc fb ??????? ????? : ???? ??????