抖阴社区

???? ???????????????????!?

152 11 0
                                    

🌼សូមអភ័យទោសទុកមុនចំពោះពាក្យដែរខុសឆ្គងនឹងមិនសមរម្យ🙏🏻

+ក្រុមហ៊ុនគីមក្រុប+
ក្រោយអង្គុយក្នុងឡាននឹងបើកបរអស់រយះពេល30នាទីក្រោយមក អង្គរក្សសង្ហាជុងហ្គុកក៏បានមកដល់ក្រុមហ៊ុន។ ក្រោយយកឡានទៅចតនៅចំណតបានត្រឹមត្រូវ នាយក៏ប្រញាប់ទៅរកចៅហ្វាយតូចរបស់នាយ នៅក្នុងអូសហ្វីស។
តុក.តុក.តុក(សំឡេងគោះទ្វារ)
«ចូលមក!»
«សូមគោរពអ្នកប្រុសតូច!»ជុងហ្គុកដើរចូលទៅឈរនៅចំពោះមុខថេហ្យុង មុននឹងឪនក្បាលចុះគោរពដល់ថេហ្យុង
«...លោកស្វាងហើយ?»ថេហ្យុង សម្លឹងមើលនាយនៅចំពោះមុខបន្តិច មុននឹងសួរទៅនាយដោយទឹកមុខមាំ។
«បាទ សូមអភ័យទោសផងអ្នកប្រុស! យប់មិញ...ខ្ងុំ ធ្វើឲ្យអ្នកប្រុសពិបាកហើយ!»ជុងហ្គុកនិយាយទៅថេហ្យុងទាំងបុកពោះ នឹងមិនហ៊ានមើលមុខនាយតូចចំនោះឡើយ ។
« ហ្ហឹស! លោកគិតថាសុំទោសប៉ុណ្ណឹងហើយ លោកអាចសងថ្លៃខូចខាតរបស់ខ្ងុំបានឬ? »ថេហ្យុងសើចបន្តិច ហើយក៏និយាយស្របពេល ខ្លួនក៏ងើបដើរសសៀរៗទៅជិតជុងហ្គុក ដោយក្រសែភ្នែកចម្លែក
« អ្នក.អ្នកប្រុស! ចង់បានន័យថាមិច?»ជុងហ្គុកកាន់តែភ៏យបុកពោះ ព្រោះបើរាងតូចនិយាយបែបនេះ វាហាក់ដូចជាយប់មិញនេះ នាយធ្វើអ្វីមិនគម្បីចំពោះគេចឹង
« លោកគិតខ្លួនឯងទៅ! »ថេហ្យុង និយាយទាំងញញឹមសុិចសុីទៅកាន់ជុងហ្គុក នឹងខិតមុខទៅជិតនាយ ហើយប្រើភ្នែកសម្លឹងភ្នែកនាយដែលធ្វើឲ្យនាយស្រុងអារម្មណ៍ទៅតាម កែវភ្នែកដ៏ស្រទន់របស់គេ
«ខ្ងុំ...អស៎! បើខ្ញុំធ្វើអ្វីខុស ហើយធ្វើឲ្យប៉ះពាល់ដល់អ្នកប្រុស  ឲ្យខ្ញុំសុំទោសពិតមែន ខ្ញុំគ្មានបំណងទេ! »ជុងហ្គុក បន្ទាប់ពីបានសម្លឹងមើលភ្នែកនាយតូចនឹងស្រុងបន្តិចហើយ ក៏ខិតចេញពីគេ ហើយដាស់ស្មារតីខ្លួនឯង នឹងព្យាយាមនិយាយទីថេហ្យុង
« ហឹស! មើលទៅលោកដូចជាវេទនារឿងប្រពន្ធម្នាក់នោះ ណាស់! យល់ល្អលែងលះហើយរស់នៅម្នាក់ឯងវិញទៅល្អជាង »ថេហ្យុងនិយាយហើយ ក៏ដើរចូលទៅអង្គុយកៅអីបង្វិលរបស់ខ្លួនវិញ
« រឿងនេះខ្ញុំដឹងហើយ! អ្នកប្រុសកុំភ័យអី! »ជុងហ្គុក សរេក្រវ៉ាត់អាវបន្តិច មុននឹងតបទៅថេហ្យុង
« ទៅប្រេនឯកសារឪ្យខ្ងុំ3ច្បាប់មក! ហើយរៀបចំឯកសារផ្សេងទៀតផង ព្រោះបន្តិចទៀតខ្ងុំត្រូវប្រជុំហើយ!»ថេហ្យុង បញ្ជារទៅជុងហ្គុក ក្រោមទឹកមុខមាំ នឹងសម្លឹងមើលកញ្ចក់ កុំព្យូទ័រដោយភាពម៉ត់ចត់។ ជុងហ្គុកក៏តាមសម្លឹងមើលរាងតូចដែល ហើយឃើញថា ថេហ្យុងពិតជាយកចិត្តទុកដាក់ធ្វើការងារខ្លាំងណាស់ ថែមទាំងជាមនុស្សរឹងមាំទៀត នឹងសាកសមជាCEOពិតមែន មិនដូចនាយនោះទេ គ្រាន់តែប្រពន្ធមានប្រុសថ្មីសោះ ក៏មិនទាន់ហ៊ានប្រឈមមុខនឹងនិយាយគ្នាឪ្យដាច់ស្រេចទៀត។
« លោកមិនឮខ្ងុំនិយាយទេ?»ដោយឃើញជុងហ្គុកនៅឈរត្រឹងមួយកន្លែងមិនទាន់ចេញទៅធ្វើការងារដែរខ្លួនបញ្ជារមុននេះថេហ្យុងក៏និយាយដាស់សតិនាយ
«បាទៗ អ្នកប្រុស ខ្ញុំនឹងប្រញាប់ទៅ» ជុងហ្គុក និយាយហើយក៏ស្រវ៉ាយកឯកសារលើទុកដើរចេញទៅ ក្រោមការសម្លឹងមើលរបស់ថេហ្យុង។
« ហាឡូ៎! យើងមានការងារឪ្យឯងធ្វើ!»ថេហ្យុង ក៏ខលទៅអ្នកណាម្នាក់ ក្រោយពេលជុងហ្គុកចេញទៅផុត មិនប្រាប់ក៏យើងដឹងដែលថាម្នាក់នោះជាខលរិច

? ??????????-?????????? ? Where stories live. Discover now