🌼សូមអភ័យទោសទុកមុនចំពោះពាក្យដែរខុសឆ្គងនឹងមិនសមរម្យ🙏🏻
(បន្តសាច់រឿង)កន្លងទៅអស់ជាច្រើនម៉ោង! ថេហ្យុងក៏បានធ្វើដូចដំណើរមកដល់ទីក្រុងបារីស មិនតែប៉ុណ្ណោះក៏មាននូរវត្តមានរបស់ ខលរិចរួមទាំងបុរសមាឌធំជាច្រើននាក់ទៀត ឈរតម្រៀបជួរគ្នាយ៉ាងមានសណ្តាប់ធ្នាប់ រង់ចាំទទួលម្ចាស់តូចរបស់ពួកគេ។
« សូមគោរពម្ចាស់តូច!!! »គ្រប់គ្នានិយាយឡើងរួមទាំង ខលរិចដែរ ស្របពេលរាងតូចថេហ្យុង អូសវ៉ាលីមកដល់ រាងតូចដោះវែនតាខ្មៅចេញ បង្ហាញនូវភាពទាក់ទាញនឹងភាពរឹងមាំ ថែមទាំងមាននូវចំហាយនៃអំណាចពីក្នុងខ្លួនមក ថែមទៀតផង។
« សូមស្វាគមន៍ម្ចាស់តូច មកទីក្រុងបារីស! »ខលរិចដើរចូលទៅជិតរាងតូច នឹងពោលទាំងស្នាមញញឹមទៅនាយ ។
« ទីនេះយ៉ាងមិចដែរ? »រាងតូចហុចវ៉ាលី ឲ្យខលរិចមុននឹងសួរ
« គ្រប់យ៉ាងរៀបរយហើយ តែក៏នៅមានរឿងខ្លះត្រូវការឪ្យម្ចាស់តូចទៅដោះស្រាយ! »ខលរិច
« ចឹងយើងមកលើកនេះក៏មិនខាតដែរ! តែយើងត្រូវទៅជួបដៃគូសហការរបស់ក្រុមហ៊ុន គីមក្រុបសិន ចាំទៅចាត់ការរឿងផ្ទាល់ខ្លួនតាមក្រោយ! »ថេហ្យុងនិយាយហើយក៏បោះជំហានដើរយ៉ាងហំហាន ទៅឡានពណ៍ខ្មៅសេរីទំនើបម៉ាកចុងក្រោយប្រចាំបារីស ដែរបើកទ្វាររង់ចាំគេរួចជាស្រេច។
« ម្ចាស់តូច មិចក៏អត់យកអង្គរក្សសង្ហាមកចឹង? »ខណះខលរិចកំពុងបើកឡាន នាយក៏នឹកឃើញសួរទៅរាងតូច
« ការងារទីនោះច្រើន! ហើយគេក៏មិនចង់មកដែរ! »ថេហ្យុងតបទៅខលរិចទាំងញញឹមស្រាលៗ
« ម្ចាស់តូចស្រឡាញ់គេហេស? »ខលរិច សួរត្រង់ៗទៅថេហ្យុង រាងតូចយ៉ាងមិចនាយដឹងច្បាស់ណាស់ នាយដើរតាមរាងតូចយូរហើយ ឲ្យតែពេលនិយាយដល់ជុងហ្គុក ថេហ្យុងតែងញញឹមរហូត។
« វាមិនមែនជារឿងដែរឯងត្រូវដឹងទេ! »ថេហ្យុង ទម្លាក់ទឹកមុខចុះឪ្យតបទៅខលរិចទាំងមុខស្មើ បន្ទាប់ពីនេះក្នុងឡានក៏ស្ងប់ស្ងាត់ព្រោះមិនមានអ្នកណានិយាយអ្វីតទៅទៀត។+ភោជនីយដ្ឋាន
មិនយូរប៉ុន្មាន ឡានសេរីទំនើបរបស់រាងតូចក៏បានធ្វើដំណើរមកដល់ មុខភោជនីយដ្ឋានមួយដែរល្បីឈានមុខគេនៅ បារីស។
« អញ្ជើញម្ចាស់តូច!»ខលរិចដឹងតួនាទីក៏ប្រញាប់ចុះមកបើកទ្វារឡានឪ្យ រាងតូចថេហ្យុង
« លោកហ្សូណា នៅខាងក្នុង? »ថេហ្យុង ឈានជើងចុះពីលើឡាន ហើយក៏សូរទៅខលរិច
« បាទ! គាត់នៅរង់ចាំខាងក្នុងជាមួយកូនស្រីគាត់!» ខលរិច ឪនចុះបន្តិចមុននេះនឹងតបទៅរាងតូចវិញ
«...»ទទួលបានចម្លើយពីខលរិចហើយ ថេហ្យុងក៏ដើរចូលទៅខាងក្នុង ខលរិចក៏យកឡានទៅចតឪ្យត្រឹមត្រូវ ទើបទៅតាមរាងតូចពីក្រោយ។ ចូលមកដល់ខាងក្នុង ថេហ្យុងក៏បាជួបនឹងបុរសវ័យចំណាស់ម្នាក់រួមទាំងនារីដ៏ស្រស់ស្អាតម្នាក់ដែរអង្គុយរង់ចាំគេ!
« សួស្តីលោកហ្សូណា! សូមអភ័យទោសផងដែលឪ្យលោកនឹងអ្នកនាងខាងនេះ រង់ចាំយូរហើយ ព្រោះខ្ញុំទើបតែចុះពីលើយន្តហោះមុននេះទេ! »ថេហ្យុង និយាយទៅលោកហ្សូណូសដោយភាពរាក់ទាក់ក្នុងនាមជាអ្នករកសុីដូចគ្នា។
« បាទ! មិនអីទេ អញ្ជើញអង្គុយអ្នកប្រុស! »លោកហ្សូណា ញញឹមនឹងតបទៅរាងតូចដោយក្តីរាក់ទាក់វិញ គាត់គឺជាដៃគូរសហការរបស់ក្រុមហ៊ុន គីមក្រុប តាំងពីជំនាន់លោកគីមម្លេស! តែពេលនេះ គាត់ជាដៃគូរកសុីជាមួយថេហ្យុងវិញម្តង។
« បាទ អរគុណ! »ថេហ្យុងញញឹម មុននឹងដាក់ខ្លួនអង្គុយចុះទល់មុខលោកហ្សូណា!
« សូមណែនាំបន្តិច នេះគឺ អេនជីឡា ជាកូនស្រីរបស់ខ្ងុំ! អេនជីឡារាក់ទាក់បងបន្តិចទៅកូន! »លោកហ្សូណា ណែនកូនស្រីឪ្យថេហ្យុងស្គាល់ មុននឹងងាកមកនិយាយជាមួយកូនស្រីដែរអង្គុយជិតខ្លួនវិញ។
« សួស្តីបងប្រុសគីម! »អេនជីឡា ញញឹមស្រស់និយាយទៅថេហ្យុង ដោយលូកដៃក្នុងបំណងចាប់ដៃជាមួយថេហ្យុងជាការរាក់ទាក់
« បាទ សួស្តី! »ថេហ្យុង តបទៅនាងវិញ តាមធម្មតាតែគេមិនបានលូកដៃទៅចាប់ដៃរបស់នាងវិញទេក៏ព្រោះតែខលរិចដែលទើបនឹងមកដល់ បានលូកទៅចាប់ដៃនាងជំនួសឪ្យថេហ្យុងដែលជាម្ចាស់តូចរបស់នាយរួចទៅហើយ ទម្លាប់ថេហ្យុងមិនចូលចិត្តចាប់ដៃនរណាផ្តេសផ្តាសទេ ចឹងបើទោះបីជានាយមិនចាប់ ក៏ថេហ្យុងមិនចាប់ដែរ នាយធ្វើនេះព្រោះតែមិនចង់ឪ្យនាងបាក់មុខប៉ុណ្ណោះ។
« សូមអភ័យទោសផង! ម្ចាស់តូចរបស់ខ្ងុំគាត់មិនចូលចិត្តចាប់ដៃអ្នកណាផ្តេសផ្តាសទេ ដូច្នេះបើមានលើកក្រោយអ្នកនាងអេនជីឡា រាក់ទាក់ត្រឹមពាក្យសម្តីបានហើយ!» ខលរិច ប្រលែងដៃអេនជីឡា ហើយក៏និយាយមួយៗ យ៉ាងគួរសមបកស្រាយហេតុផលដែរនាយចាប់ដៃនាងជំនួសថេហ្យុង
« អរ៎! អ្នកប្រុសបើចឹងមែន ខ្ញុំសូមទោសជំនួសកូនស្រីផង ជីឡាសុំទោសបងទៅកូន! »លោកហ្សូណា ក្រោយស្តាប់ការបកស្រាយរបស់ខលរិចហើយក៏ប្រញាប់សុំទោសថេហ្យុងហើយក៏និយាយបង្គាប់កូនស្រី
« សុំទោសផងអ្នកប្រុស! »អេនជីឡា និយាយទៅថេហ្យុង នាយតូចមិនបានមាត់អ្វី គេគ្រាន់តែញញឹមបន្ដិចជាការតប។ បន្ទាប់ពីនេះ ថេហ្យុងនឹងលោកហ្សូណា ក៏ចាប់ផ្តើមនិយាយការងារ ។ ក្រោយនិយាយការងារចប់ លោកហ្សូណាក៏និយាយចូលរឿងផ្ទាល់ខ្លួនវិញ
« អ្នកប្រុសគីម ទើបតែមកបារីសលើកដំបូងទេឬយ៉ាងណា? »លោកហ្សូណាសួរទៅថេហ្យុងព្រោះគាត់មិនបានដឹងទេ ថារាងតូចធ្លាប់រស់នៅទីនេះ4ឆ្នាំ។
« បាទ!» ថេហ្យុងងក់ក្បាល បញ្ជាក់ឲ្យគាត់បានដឹង ថាគេពិតជាមកលើកទីមួយពិតមែន ទាំងដែលការពិតគេមកជាលើកទីពីរហើយ
« អរ៎ បើចឹងអ្នកប្រុសប្រហែលជាមិនទាន់ស្គាល់ទីនេះទេ! ហើយអ្នកប្រុសត្រឡប់ទៅវិញពេលណាដែរ? បើមិនទាន់ត្រឡប់ទៅវិញទេ ខ្ញុំអាចឪ្យអេនជីឡាជូនអ្នកប្រុសដើរលេងនៅទីនេះបាន »លោកហ្សូណា
« ខ្ញុំគិតថា.../ហីយ៉ា អ្នកប្រុសកុំបដិសេធអី កូនស្រីខ្ញុំនៅទំនេរ ទំនេរទាំងខ្លួន ទំនេរទាំងពេល ដូច្នេះនាងអាចកំដរអ្នកប្រុសបាន! »លោកហ្សូណា មិនឪ្យថេហ្យុងប្រកែកទាន់ ក៏ប្រញាប់និយាយកាត់ គាត់មានបំណងចង់ឪ្យអេនជីឡាបាននៅក្បែរថេហ្យុង ហើយអូសក្រឡាយកថេហ្យុងធ្វើកូនប្រសារប្រុស ព្រោះថេហ្យុងទាំងពូកែទាំងស្អាត និយាយរួមល្អមួយចប់។
« លោកប៉ា~»អេនជីឡា ហៅលោកហ្សូណា ក្នុងបំណងហាមឃាត់គាត់ ព្រោះនាងមើលឃើញច្បាស់ណាស់ ថាថេហ្យុងដូចជាមិនចង់នោះទេ!
« នៅឲ្យស្ងៀម ចំណីដល់មាត់ហើយ នេះមិនងាយនោះទេ ដែលអ្នកប្រុសគីមមកជួបពួកយើង កូននៅឪ្យស្ងៀមទៅ! »លោកហ្សូណា និយាយខ្សឹបៗទៅអេមជីឡា
« ... »អេនជីឡា ក៏ស្ងាត់មាត់ព្រោះមិនដឹងថាត្រូវនិយាយអ្វីទៀត ណាមួយនាងក៏មានអារម្មណ៍ថាលង់លើថេហ្យុងដែល អ្នកណាមិនលង់បើស្អាតម្លឹងៗ
« បើចឹងសម្រេចថាអ្នកប្រុស.../សូមអភ័យទោសផង លោកហ្សូណា ខ្ញុំមិនទំនេរដល់ម្លឹងទេ! »លោកហ្សូណានិយាយមិនទាន់ចប់ផង ថេហ្យុងក៏និយាយកាត់ គេរវល់ការងារច្រើនណាស់ គ្មានពេលមកដើរលេងស្អីនោះទេ។
« អរ៎! បើចឹងមិនអីទេ! ខ្ញុំប្រហែលជារំខានពេលវេលាអ្នកប្រុសច្រើនហើយ! »លោកហ្សូណា ចាប់ផ្តើមសើចមិនសូវសម ព្រោះខ្មាស់អៀនដែរត្រូវរាងតូចបដិសេធ
« មិនអីទេ! បើចឹងខ្ញុំសុំលាទៅមុនសិនហើយ ព្រោះខ្ញុំមានការងារផ្សេងទៀតដែរត្រូវចាត់ចែង! »ថេហ្យុង និយាយហើយក៏ឪនក្បាលចុះគផរពលាលោកហ្សូណា តាមទម្លាប់ជនជាតិកូរ៉េ
« បាទ អញ្ជើញអ្នកប្រុស!» លោកហ្សូណាញញឹមនឹងតបទៅរាងតូច រាងតូចក៏ដើរចេញទៅរុយដោយមិនមាននិយាយអ្វីទៀតឡើយ។ ក្រោយថេហ្យុងចេញទៅផុត ស្នាមញញឹមដែលមានលើផ្ទៃមុខលោកហ្សូនាមុននេះក៏ទម្លាក់ចុះមកស្មើវិញ ក្នុងចិត្តក៏ក្តៅក្រហាយឡើង
« ហ្ហឹស! ចរឹករបស់គេនេះមិនដូចជាប៉ាគេសោះ រឹងទទឹងយ៉ាងនេះហេតុអ្វីលោកគីមឪ្យគេឡើងជាអ្នកគ្រប់គ្រង ក្រុមហ៊ុនគីមទៅវិញ? »លោកហ្សូណា និយាយទាំងកំហឹង សង្កេតឃើញរឹកពាររាងតូចមុននេះហាក់ដូចជាមិនឪ្យតម្លៃខ្លួនសោះ
«លោកប៉ា! កុំនិយាយបែបនេះអី គាត់គោរពប៉ាណាស់មុននេះ! គាត់ប្រហែលជារវល់មែនហើយ ទើបមិនព្រមទទួលសំណើរបស់ប៉ា ប៉ាកុំខឹងនឹងគាត់អី! »អេនជីឡា និយាយទៅលោកហ្សូណា ជាប៉ាដោយបកស្រាយ កុំឲ្យគាត់គិតខុសលើរាងតូច។
« ហ្ហឺយ~~»លោកហ្សូណា ដកដង្ហើមធំទាំងហួសចិត្តនឹងកូនស្រី ដែលមិនកាន់ជើងប៉ាខ្លួនឯងទៅកាន់ជើងអ្នកដទៃ។

YOU ARE READING
? ??????????-?????????? ?
Short Story?????????????????? Bl ???Teakook ? ?????? vote ?????????????? ????? ?? ?????????? ???????? ????????????? Follow ??acc fb ??????? ????? : ???? ??????