抖阴社区

????? ????????

97 8 0
                                    

🌼សូមអភ័យទោសទុកមុនចំពោះពាក្យដែរខុសឆ្គងនឹងមិនសមរម្យ🙏🏻
(បន្តសាច់រឿង)

មួយរយៈក្រោយមក គ្រប់យ៉ាងហាក់មានការប្រែប្រួល តែក្តីស្រឡាញ់រវាងតួឯកយើងទាំង2មិនប្រែប្រួលទៅណាឡើយ។ មិនតែប៉ុណ្ណោះពួកគេកាន់តែស្រឡាញ់គ្នាលើសដើម។
« ជុង~ស្អែកនេះពួកយើង សម្រាកការងារមួយថ្ងៃទៅហី អូនចង់ទៅដើរលេងនៅសមុទ្រ »ថេហ្យុង និយាយទៅជុងហ្គុក ខណះពេលនាយកំពុងជួយមើលឯកសារការងាររបស់គេ។
« ចុះការងារវិញនោះ? »ជុងហ្គុក ងើបមុខមកសួររាងតូច
« ការងារហេស? ហ្ហឺយ~ទុកសិនទៅ អូនចង់ដើរលេងជាមួយបង ok?»ថេហ្យុង និយាយទៅជុងហ្គុក ហើយក៏ធ្វើចរឹកខ្ចូតៗដាក់នាយ
« okay! អូនឆាប់ចូលគេងទៅ យប់ជ្រៅហើយ! »ជុងហ្គុកនិយាយថេហ្យុង ហើយនាយក៏រៀបចំឯកសារទុក រៀបចំរួចហើយក៏សម្លឹងមើលមុខថេហ្យុង ព្រោះគេមិនព្រមងើបទៅគេង នៅអង្គុយសម្លឹងមុខនាយ ថែមទាំងថ្ពាល់ប៉ោងៗដាក់នាយទៀត
« ហើយមិចក៏អូនមិនទៅគេង នៅអង្គុយដល់ណាទៀត? »ជុងហ្គុកច្រត់ចង្កេះហើយសួរទៅថេហ្យុង
« បីអូន~»ថេហ្យុង បោះដៃហុចឪ្យនាយ រួមទាំងធ្វើភ្នែកព្រិចៗដាក់នាយទៀត ។ នាយសង្ហាក្រវីក្បាលហួសចិត្ត មុននឹងលើកបីកាយតូចស្រាលដូចសំឡីឡើងផុតពីកៅអី ហើយយកទៅដាក់ថ្នមៗលើគ្រែគេង។ ថេហ្យុងដែរបាននាយសង្ហាជាអង្គរក្សបី និយាយពីញញឹមបិទមាត់មិនជិតទេ សប្បាយអរ រំភើបណាស់ បាននៅក្នុងរង្វង់ដៃនាយដូចនេះ គេពិតជាកក់ក្តៅណាស់។
« បានហើយ ឆាប់គេងទៅ! បងទៅគេងដែរហើយ! »ជុងហ្គុក រៀបចំដណ្តប់ភួយហើយក៏អង្អែលក្បាលរាងតូចថ្នមៗ នាយសែនស្រឡាញ់ សែនខ្នាញ់ នឹងចរឹកខ្ចីខ្ចូតរបស់អ្នកប្រុសដូចជាថេហ្យុងនេះណាស់។ នាយសម្លឹងមើលមុខរាងតូច ហើយសម្លឹងចំកែវភ្នែកស្រាលស្រទន់មានមន្តស្នេហ៍មួយគូរនេះ ដែលតែងតែបង្វក់នាយឪ្យលង់តាម រាងកាយដ៏ស្រឡូនសខ្ចីរបស់គេ តែងតែទាក់ទាញចិត្ដនាយមិនឪ្យទៅណាឆ្ងាយ បបូរមាត់តូចឆ្មាមានមន្តស្នេហ៍របស់គេក៏តែងតែអង្រួនចិត្តរបស់នាយ ឲ្យចង់តែឪនទៅខាំបឺតរហូត ចំណែកឯក្លិនខ្លួនគេវិញ សែនក្រអូបប្រហើរ ធ្វើឪ្យនាយញៀននឹងក្លិនមួយនេះ ។
« បងញញឹមអី? »ថេហ្យុង ដោយឃើញនាយសង្ហានឹងភ្លឹកភ្លាំងសម្លឹងមើលមុខគេហើយញញឹមមិនឈប់ ទើបសួរទាំងឆ្ងល់
« សម្លឹងមើលអ្នកប្រុសដែលតែងតែ ធ្វើឪ្យបេះដូងបងលោតញាប់នោះអី! » ជុងហ្គុក និយាយទាំងស្នាមញញឹមទៅរាងតូច ឮនាយនិយាយហើយសាមីខ្លួនក៏រៀងអៀនបន្តិចផង ថ្ពាល់វិញចាប់ផ្ដើមក្រហមទៀតហើយ ដោយខ្មាស់អៀនពេករាងតូចក៏ងាកមុខទៅម្ខាង គេចមុខពីរាងក្រាស់។ ពេលដែលរាងតូចងាកទៅនោះ ក៏បានបង្ហាញឪ្យរាងក្រាស់ឃើញ សាច់កសខ្ចីរបស់គេ នាយសង្ហាជុងហ្គុកឃើញហើយ ក៏លេបទឹកមាត់ក្អឹកៗ មិនរង់ចាំយូរ នាយក៏ឪនទៅថើបថើរៗនៅត្រង់ប្រលោះ.ក.នោះ
« អ្អាក! អ្អាស~ ជុង.បងធ្វើអីនឹង? »ថេហ្យុងភ្ញាក់ព្រើត ស្របពេលនាយក្រាស់កំពុងថើបថើរៗលើករបស់គេទៀត ធ្វើឪ្យគេរសើបផងក៏ត្រេកត្រអាលផង ទើបថ្ងូរចេញមកមួយវ៉ាស់ ហើយក៏សួរនាយតាមក្រោយ
« មានធ្វើអីឯណា គ្រាន់តែថើបធម្មតាតើ! »ជុងហ្គុកងើបមុខមកនិយាយជាមួយថេហ្យុង ដោយទឹកមុខខិល
« បងថាទៅគេងនោះអី? ឆាប់ទៅគេងទៅ! អូនថ្ងៃនេះហត់ហើយក៏ងងុយដែរ បើចង់ធ្វើអី ចាំលើកក្រោយទៅ! »ថេហ្យុងប្រញាប់ដេញឪ្យនាយក្រាស់ទៅបន្ទប់វិញ ហើយក៏ឆ្លៀតបញ្ជាក់នាយពីរឿងដែលមិនគួរធ្វើ ពេលនេះគេហត់ គេចង់គេង មិនអាចធ្វើអ្វីបានឡើយ។
« បាន! ជប៎. គេងចុះ រាត្រីសួស្តីអូនសម្លាញ់ បងស្រលាញ់ Baby! »ជុងហ្គុកឆ្លើយយល់ព្រមនឹងរាងតូច រួចក៏ឪនទៅថលបថ្ងាស់គេមួយខ្សឺត ហើយនិយាយឡើងដោយសម្តីផ្អែមល្ហែម។
« អ្អឹម! រាត្រីសួស្តីបងសម្លាញ់ អូនក៏ស្រឡាញ់បងដូចគ្នា! »ថេហ្យុងងក់ក្បាល ហើយក៏និយាយតបទៅរាងក្រាស់វិញដោយស្នាមញញឹមដូចគ្នា។

? ??????????-?????????? ? Where stories live. Discover now