+យប់ឡើង+
ក្រោយមកពីក្រុមហ៊ុនវិញហើយ ថេហ្យុងក៏ងូតទឹកសម្អាតខ្លួន ហើយក៏ចុះមកញាំបាយធម្មតា! តែហាក់មិនឃើញជុងហ្គុកទាល់តែសោះ មិនដឹងជានាយទៅឯណា!
« ប៉ា! ប៉ាមិនទាន់ចូលសម្រាន្តទេឬ?»ថេហ្យុង សួរទៅលោកគីម ពេលដែលឃើញគាត់អង្គុយផឹកតែនៅក្នុងបន្ទប់ទទួលភ្ញៀវ
« ប៉ាមួយរយះគេងមិនសូវលក់ទេ! ចុះកូន?»លោកគីម ងាកទៅតបកូនប្រុសដោយញញឹមតិចៗ
« កូនក៏គេងមិនលក់ដែរ! »ថេហ្យុងនិយាយ ហើយក៏ចូលទៅអង្គុយជិតគាត់
« អ្អឹម! យ៉ាងមិចដែរកូន ការងារថ្ងៃនេះ?»លោកគីម
« មានអីលោកប៉ា មិនពិបាកអ្វីទេ! ខ្ងុំអាចធ្វើបាន! តែខ្ញុំពិនិត្យឃើញថា មានការចំណាយច្រើនណាស់រៀងរាល់ខែ! »ថេហ្យុង
« កូនឃើញអ្វីខ្លះ?» លោកគីម
« គឺការចំណាយដូចជាច្រើនពេកហើយ! ការចំណាយទាំងអស់លោកប៉ាឪ្យអ្នកណាកាន់ទៅ?»ថេហ្យុង សង្កេតមើលកាលពីថ្ងៃ បើតាមរបាយការណ៍ផ្សេងៗ ចំណូលដូចជាតិចជាងចំណាយ
« គឺ វ៉ាន់អុី! កូនសង្ស័យថាមានអ្នកកឹបកេងមែនទេ?»លោកគីម
« ត្រូវហើយ! ព្រោះជាធម្មតាលុយរបស់ពួកយើងក្នុងការចំណាយសុតតែមានការកំណត់ មិនអាចចេះតែចំណាយទេ ចំណែកចំណូលខ្លះវិញ ក៏បាត់ទៀត! របាយការណ៍ខ្លះក៏រៀបចំហាក់ត្រូវស្តង់ដាសោះ!»ថេហ្យុង និយាយរៀបរាប់ហេតុផល នឹងចន្លោះខ្វះខាតជាច្រើនដែលគួរឪ្យសង្ស័យ
« បើចឹងកូនសាក ស៉ើបរកមើលទៅមើល! ព្រោះប៉ាក៏សង្ស័យយូរមកហើយដែល តែប៉ាមិនដែលបានពិនិត្យល្អិតល្អន់ទេ!»លោកគីម
« បាទ!លោកប៉ា និយាយចឹងដូចមិនឃើញជុងហ្គុក! ប៉ាមានឃើញគេទេ?»ថេហ្យុង សួរលោកគីមអំពីជុងហ្គុក ព្រោះរងពីមកក្រុមហ៊ុនវិញមក ដូចមិនឃើញនាយឡើយ
« ប៉ាក៏អត់ឃើញដែរ! ហើយមានរឿងអ្វីមែនទេ?»លោកគីម ឃើញថេហ្យុងសួររកនាយសង្ហាជុងហ្គុក ហើយឃើញទឹកមុខថេហ្យុងហាក់ព្រួយបារម្ភក៏សួរនាំ
« គឺព្រឹកមិញនេះ ក្រោយពេលលោកប៉ាមកវិញ ពួកយើងបានទៅផ្សារដើម្បីទិញរបស់ខ្លះតុបតែង officeថ្មី តែគេស្រាប់តែតាមទាន់ឃើញប្រពន្ធគេបណ្តើរមនុស្សប្រុសផ្សេង! មិនដឹងថាពេលនេះគេយ៉ាងមិចហើយទេ!»ថេហ្យុង ទម្លាក់ទឹកមុខ នឹកគិតដល់ជុងហ្គុក ដែរបាត់មិនឃើញមុខ គេខ្លាចតែនាយចេញទៅក្រៅនោះទេ ព្រោះមនុស្សប្រុសដែលខូចចិត្ត បើមិនផឹកស្រាទេ ក៏មានរឿងដែរ។
« មានរឿងបែបនេះផង! ហ្ហឺយ!!! គេប្រហែលជាលំបាកចិត្តស្លាប់ហើយ! កូនសាកខលទៅរកគេទៅមើល !»លោកគីម ឮសម្តីកូនប្រុសហើយ គាត់ស្ទើរតែមិនជឿ ថាអ្វីដែរគាត់គិតជាការពិត ហើយតឿនឪ្យរាងតូចខលរកជុងហ្គុក

YOU ARE READING
? ??????????-?????????? ?
Short Story?????????????????? Bl ???Teakook ? ?????? vote ?????????????? ????? ?? ?????????? ???????? ????????????? Follow ??acc fb ??????? ????? : ???? ??????