抖阴社区

????

195 12 1
                                    

+ព្រឹកថ្ងៃថ្មី+
រាងតូចថេហ្យុងក៏ស្ទុះស្ទារងើបពីព្រឹកប្រលឹបរៀបចំខ្លួនហើយ ក៏ចុះទៅខាងក្រោមដើម្បីទៅធ្វើអាហារពេលព្រឹកឪ្យលោកគីមជាប៉ារបស់គេ ព្រោះកន្លងទៅអស់4ឆ្នាំហើយ ដែលគេមិនបានបញ្ចេញថ្វីដៃធ្វើអាហារឪ្យគាត់ពិសា។
« ម៉ែដោះ កំពុងធ្វើអ្វីនឹង?»ថេហ្យុងដើរចូលមកដល់ក្នុងផ្ទះបាយ ក៏ឃើញម៉ែដោះនឹងអ្នកបម្រើផ្សេងទៀត រៀបចំធ្វើអ្វីក៏មិនដឹង។
« គឺខ្ងុំធ្វើអាហារពេលព្រឹកនឹងណា អ្នកប្រុសតូច!»ម៉ែដោះ ឪនក្បាលចុះបន្តិចមុននឹងតបទៅរាងតូច គាត់គោរពរាងតូចណាស់ មិនខ្វល់ថារាងតូចអាយុតិចយ៉ាងមិចទេ សំខាន់គេជាអ្នកប្រុសនៃគ្រួសារគីម សូរ៉ាដេស៍ គាត់មិនអាចមិនគោរពគេឡើយ
« បើចឹង ម៉ែដោះមានអ្វីឪ្យខ្ញុំជួយឬអត់?»ថេហ្យុង ញញឹមមុននឹងសួរទៅគាត់វិញ
« មិនអីទេអ្នកប្រុសតូច! ទុកឪ្យខ្ងុំនឹងអ្នកបម្រើធ្វើចុះ អ្នកប្រុសទៅអង្គុយលេងសិនទៅ » ម៉ែដោះ និយាយទៅថេហ្យុង ហើយក៏ចាប់បង្វែរខ្លួនរាងតូចឲ្យចេញទៅខាងក្រៅវិញ ថេហ្យុងក៏ខ្ចិលខ្វល់ច្រើន។

+30នាទីក្រោយមក+
ថេហ្យុងនឹងលោកគីមក៏បានស្រស់ស្រូបអាហារពេលព្រឹករួចរាល់បាត់ទៅហើយ។ ហើយក៏បានមកនិយាយគ្នាលេងនៅក្នុងបន្ទប់ទទួលភ្ញៀវវិញ។
« លោកប៉ាឯណាទៅ ប៉ាថានឹងណែនាំអង្គរក្សម្នាក់ឪ្យខ្ងុំនោះ? » ថេហ្យុងក៏សួររំលឹកលោកគីម ព្រោះគាត់ថាថ្ងៃនេះគាត់នឹងណែនាំអង្គរក្សម្នាក់ដែរគាត់ទុកចិត្តហើយនាយម្នាក់នោះតាមការពារគេ
«អ្អឹម...ជុងហ្គុកឆាប់ចូលមក!!»លោកគីមក្រហឹមដើម.ក.នឹងងក់ក្បាល រួចក៏ហៅអង្គរក្សម្នាក់នោះឪ្យចូលមកតែម្តង។ នាយសង្ហាខ្ពស់ស្រឡះ រាងកាយមាំមួនហំហានសមជាអង្គរក្សការពារ ទឹកមុខមាំមើលទៅមានម្ចាស់ការ ទំនងជាមនុស្សដែលគួរឪ្យទុកចិត្ត ដៃស្តាំក៏មានដាក់ពេញដែរបញ្ជាក់ពីអត្តន័យយ៉ាងជ្រាលជ្រៅរបស់នាយ នាយឈ្មោះ ចន ជុងហ្គុក អាយុ 28ឆ្នាំហើយនាយមិនមែននៅកម្លោះដូចដែលយើងគិតឡើយ គឺនាយមានភរិយារួចទៅហើយ ក៏ទើបតែរៀបការ5ខែមុននេះដែរ ។
« សូមគោរពលោកម្ចាស់ សួស្តីអ្នកប្រុសតូច!»ជុងហ្គុកឪនក្បាលចុះ គោរពដល់លោកគីម នឹងងាកមកម្ខាងទៀត និយាយរាក់ទាក់រាងតូចភ្ជាប់ជាមួយស្នាមញញឹមយ៉ាងគួរសម។ ថេហ្យុងសម្លឹងមើលនាយពីក្បាលដល់ចុងជើង ឃើញថាសម្រស់នាយក្រាស់នេះមិនអន់នោះឡើយ គឺសង្ហាខប់តែម្តងហើយ មុនដំបូងស្មានតែអន់សម្រស់តើ អ្នកណាទៅដឹងថានាយសង្ហាយ៉ាងនឹង។
« អរ៎ សួស្តី! »ថេហ្យុង តបទៅជុងហ្គុកវិញដោយទឹកមុខមាំ ទោះពេលនេះបេះដូងគេលោតខុសចង្វាក់ក៏ដោយ ចម្លែកណាស់គេទើបឃើញមុខនាយមុននេះទេ តែហាក់លង់នឹងភាពស្រស់សង្ហារបស់នាយបាត់ទៅហើយ
« យ៉ាងមិចដែលកូន? ពេញចិត្តទេ? មានទាំងសម្រស់ មានទាំងសមត្ថភាព កូនអាចទុកចិត្តបាន!»លោកគីមងាកទៅខ្សឹបតិចៗក្បែរថេហ្យុង
«...»ថេហ្យុងមិនបានមាត់អ្វីឡើយ ហើយគិតតែពីតាមសម្លឹងនាយប៉ុណ្ណោះ គេចង់ស្រែកប្រាប់គាត់វិញណាស់ ថាគេពេញចិត្ត តែគេត្រូវតែរក្សាភាពថ្លៃថ្នូរ មិនអាចស្រែកអាឡូអាឡាផ្តេសផ្តាសបានទ្បើយ!
« លោកអាយុប៉ុន្មានហើយ?»ថេហ្យុងសួរទៅជុងហ្គុកដែរឈរស្ងៀម រងចាំសំណួររបស់ថេហ្យុង ព្រោះនាយដឹងច្បាស់ ថារាងតូចច្បាស់ជាសួរនាំនាយមិនខាន
« ខ្ញុំអាយុ28ឆ្នាំហើយ! »ជុងហ្គុក
« លោកមានគ្រួសារហើយ?»ថេហ្យុង
« បាទ ខ្ញុំរៀបការមានគ្រួសារហើយ! »ជុងហ្គុក
« រៀបការយូរប៉ុណ្ណាហើយ?»ថេហ្យុង
« ទើបតែបាន5ខែទេបាទ »ជុងហ្គុក ឆ្លើយតបទៅរាងតូចទាំងចម្ងល់ ព្រោះមិនដឹងអីផង សុខៗរាងតូចបែរជាសួរដេញដល់រឿងរៀបការនាយទៅវិញ។
« ok បើចឹងលោកចាំត្រៀមឡានឪ្យខ្ងុំផង បន្តិចទៀតខ្ញុំទៅក្រៅ! លោកប៉ាកូនទៅខាងលើសិនហើយ! »ថេហ្យុងក៏បញ្ជារទៅជុងហ្គុក ព្រោះមិនដឹងថាគួរសួរនាយពីអ្វីទៀត ហើយក៏ងើបដើរចេញទៅបាត់។
« ចាប់ពីថ្ងៃនេះតទៅ ថេហ្យុងជាម្ចាស់តូចរបស់ឯងតែម្នាក់គត់ ឯងត្រូវតែមើលថែការពារគេឪ្យបានល្អបំផុត ស្តាប់បានដែលទេ? »លោកគីម និយាយបន្ថែមទៅកាន់ជុងហ្គុក ហើយវាក៏ជាការផ្តែផ្តាំរបស់គាត់ផងដែល បើថេហ្យុងជួបរឿងអាក្រក់អ្វីនោះ ជុងហ្គុកនឹងមិនរួចខ្លួននោះទេ
«បាទ លោកម្ចាស់ទុកចិត្តចុះ ខ្ញុំបាទនឹងការពារ ហើយមើលថែអ្នកប្រុសតូចឪ្យល្អជាទីបំផុត! សូមលោកម្ចាស់កុំបារម្ភអី»ជុងហ្គុកតបទៅលោកគីម ដោយទឹកមុខមាំ ប្រាកដប្រជាជាមួយនឹងពាក្យសម្តីខ្លួនឯង។

? ??????????-?????????? ? Where stories live. Discover now