抖阴社区

?????????????????????????????????!?

178 10 0
                                    

+ព្រឹកថ្ងៃថ្មី+
ពន្លឺនៃព្រះអាទិត្យ ចាប់ផ្ដើមរះឡើងសន្សឹមៗនឹងដើម្បីបំន្លឺនូវសត្វលោក ហើយដាស់មនុស្សម្នាទាំងឡាយឲ្យក្រោកពីដំណេកទៅបំពេញនូវកិច្ចការងារផ្សេងៗរៀងៗខ្លួន។
ពន្លឺនៃព្រះអាទិត្យក៏បានចាំងចូលតាមបង្អួចទៅក្នុងបន្ទប់របស់កម្លោះតូចដែរកំពុងគេងយ៉ាងស្ងប់ស្កល់ក្នុងបន្ទប់ ស្របពេលពន្លឺចាំងប៉ះមុខសរលោងរបស់នាយតូច គេក៏បម្រាស់ឡើងទាំងមីងមាំង ហើយសំឡេងរោទ៍នាឡិកាក៏បន្លឺឡើងដែរ រឺង! រឺង! រឺង!
« ហ្ហឹម~~~!!!»នាយតូចថេហ្យុង ក្រហឹមដើមក មុននឹងឈោងដៃតូចស្រលូនទៅចុចបិទនាឡិកា ហើយស្រវ៉ាងើបយកដៃទាំងសងខាងញីភ្នែកបន្តិច រួចក៏ដើរទាំងមីងមាំងសំដៅចូលបន្ទប់ទឹក។ ក្រោយបានងូតទឹកសម្អាតរាងកាយស្អាតបាតហើយ នាយតូចក៏ចេញមកវិញ
« អ្អាយ!!! លោក.លោកមកបន្ទប់ខ្ងុំធ្វើអី? ហើយមិចបានមិនគោះទ្វារ?»ថេហ្យុងស្រែកមួយវាស់ ពេលឃើញវត្តមានរបស់ជុងហ្គុកនៅក្នុងបន្ទប់របស់ខ្លួន មិនតែប៉ុណ្ណោះលើខ្លួនរាងតូចមានតែកន្សែងពោះគោចងពង់បាំងប៉ុណ្ណោះ ដែរបង្ហាញនូវសាច់ស្មា នឹងដៃជើងសស្រលូនឪ្យនាយសង្ហាជាអង្គរក្សឃើញពេញៗភ្នែក ដែរធ្វើឪ្យនាយរាងភ្លឹកបន្តិចដែរ ប្រុសស្អីអីក៏មានរូបរាងល្អយ៉ាងនេះន៎។
« គឺ...គឺខ្ងុំសូមទោសផងអ្នកប្រុសតូច! ដោយសារខ្ញុំគោះទ្វារយូរហើយ តែមិនឃើញអ្នកប្រុសតូចបើកទ្វារ ថែមទាំងមិនឮសំឡេងឆ្លើយតបទៀត ហើយទ្វារក៏មិនបានចាក់សោរទើបខ្ងុំ ខ្ងុំចូលមកមើល ខ្ញុំគ្មានចេតនាទេអ្នកប្រុសតូចសុំទោសផង! » ជុងហ្គុក ភ្ញាក់ពីការភ្លឹកហើយនិយាយរៀបរាប់បកស្រាយប្រាប់រាងតូចដោយមិនហ៊ានមើលគេចំនោះឡើយ។
« បានហើយ លោកមានការអី? »ថេហ្យុង ស្ទុះទៅយកអាវឃ្លុំមកពាក់បាំងសាច់ដែរចេញជិតឈឹង មុននឹងសួរទៅជុងហ្គុក
« គឺ...លោកម្ចាស់ឪ្យខ្ងុំមកប្រាប់អ្នកប្រុសតូច ថាថ្ងៃនេះអ្នកប្រុសត្រូវទៅក្រុមហ៊ុន ឡើងកាន់ដំណែងជាអគ្គនាយកថ្មីហើយទាន៎! »ជុងហ្គុក ក្រោយរាងតូចពាក់អាវឃ្លុំរួចរាល់ហើយ ទប់ហ៊ានសម្លឹងចំរាងតូចនឹងរៀបរាប់អ្វីដែរនាយចង់និយាយរាយការណ៍។
« ខ្ញុំដឹងហើយ! លោកទៅក្រោមមុនខ្ងុំចុះ ខ្ញុំរៀបចំខ្លួនសិន! » ថេហ្យុង និយាយទាំងមុខក្រហមទៅជុងហ្គុក នេះគេអៀនណាស់ណា វាជាលើកទីមួយហើយ ដែលមានមនុស្សមកឃើញគេស្ថិតក្នុងពេលបែបនេះ។
« បាទ អ្នកប្រុសតូច! »ជុងហ្គុក ឪនក្បាលចុះគោរពដល់ថេហ្យុងជាចៅហ្វាយតូច ហើយក៏ចាកចេញទៅវិញ
« ហ្ហឺយ! សំណាងហើយបានចងពង់កន្សែង ចុះបើមុននេះអត់កន្សែង ងាប់ហើយខ្ងុំមិនហ៊ានស្រម៉ៃទេ!! »ថេហ្យុងដកដង្ហើមធំធូរទ្រូងបន្តិច ហើយក៏គិតឡើង ព្រោះរាល់ដងគេចេញពីបន្ទប់ទឹកមិនដែរស្លៀកឬចងពង់កន្សែងស្អីទេ គឺចេញមកឆៅៗតែម្តង តែលើកនេះហេងវិញដែរបានចងពង់កន្សែង កុំអីចេញនុយៗដាក់គេ ខ្មាស់គេបាត់ហី🌚
« ហ្វូ!!! ខ្ញុំសឹងតែឈាមច្រមុះទៅហើយមុននេះ អ្នកប្រុសជាប្រុសឬអត់? មិចក៏មានស្បែកសរលោងដូចមនុស្សស្រីចឹង រូបរាងស្អាតជាងជីយ៉ុងទៅទៀត»ជុងហ្គុកចេញមកដល់ខាងក្រៅ ក៏លើកដៃដាក់លើទ្រូង បន្ធូរខ្យល់ដែរតឹងមុននេះឪ្យ បានធូរបន្តិច ហើយក៏និយាយតិចៗតែម្នាក់ឯង ខួរក្បាលនឹកឃើញតែរូបរាងថេហ្យុងមុននេះ នឹងប្រៀបធៀបទៅនឹងជីយ៉ុងប្រពន្ធរបស់នាយ ដែលរាងតូចថេហ្យុងគឺស្អាត ស្អាតជាងជីយ៉ុងទៅទៀត ទោះបីជានាយមិនដែរបានប៉ះខ្លួនជីយ៉ុងក៏ដោយចុះ តែពេលនាងងូតទឹកនឹងចេញពីបន្ទប់ទឹកមក នាងខុសពីថេហ្យុងឆ្ងាយខ្លាំងណាស់ សម្រាប់ភ្នែកនាយពេលនេះ ថេហ្យុងជាមនុស្សដែរមានភាពសុិចសុីជាងនាងទៅទៀត។

? ??????????-?????????? ? Where stories live. Discover now