🌼សូមអភ័យទោសទុកមុនចំពោះពាក្យដែរខុសឆ្គងនឹងមិនសមរម្យ🙏🏻
(បន្តសាច់រឿង)+កន្លងទៅអស់ជាច្រើនម៉ោង ពេលថ្មៃដែលមានពន្លឺព្រះអាទិត្យរះឪ្យភ្លឺលើផ្ទៃមេឃ ក៏លិចបាត់ហើយប្តូរមកជាពករះច័ន្ទដែលរះបំភ្លឺលោកនាពេលរាត្រូវិញម្តង ថ្វីត្បិតតែពន្លឺព្រះច័ន្ទមិនសូវមានពន្លឺចែងចាំងខ្លាំងក៏ដោយចុះ តែវាពិតជាស្រស់ស្អាត។ នាយសង្ហាជុងហ្គុក អង្គុយក្នុងសួនតែម្នាក់ឯង សម្លឹងមើលទៅលើមេឃយ៉ាងស្រងូតស្រងាត់
« ថ្មើនេះគេប្រហែលជាមកដល់ហើយ! តែខ្ញុំហាក់មិនហ៊ានទៅទទួលគេសោះ! »ជុងហ្គុក និយាយតែម្នាក់ឯង គិតរលឹកដល់ថេហ្យុង ដែរមកពីប៉ារីស ពេលនេះគេប្រហែលជាមកដល់ប្រលាននៅសេអ៊ូលហើយ តែនាយដូចជាមិនចង់ទៅជួបគេសោះ ថ្វីត្បិតថានឹកគេ តែបើបានឮគេមានគូរដណ្តឹងហើយនាយឈឺចុកក្នុងខ្លួនណាស់។រឺង~រឺង~សំឡេងទូរស័ព្ទនាយស្រាប់តែរោទិ៍ឡើង នាយសង្ហាចាប់កាន់ទូរស័ព្ទមកមើល ហើយក៏ប្រញាប់ទទួល
« ហាឡូ៎! បងនៅឯណាហាស! អូនមកដល់ប្រលាននៅសេអ៊ូលជិតកន្លះម៉ោង មិចមិនឃើញបង!? »សំឡេងស្រួយស្រាស់បន្លឺឡើង ទាំងខឹងសម្បារ ហើយគ្មានអ្នកណាក្រៅពីថេហ្យុងនោះទេ។
« បងនៅជិតនេះទេ មុននេះបងរវល់ បងទៅដល់ឥលូវហើយ!» ជុងហ្គុក ប្រញាប់តបទៅថេហ្យុងវិញខ្លាចគេខឹងខ្លាំងជាងនេះ
« បានហើយ! មកឪ្យលឿនៗមក! »ថេហ្យុង និយាយហើយក៏បិទទូរស័ព្ទ ជុងហ្គុក៏ស្ទុះវឹង កាន់អាវធំ ដែលដោះមុននេះឡើងឡានបើកទៅប្រលានទទួលថេហ្យុង ។ រឿងឈឺចាប់អីមុននេះទុកមួយឡែកសិន សំខាន់ពេលនេះនាយនឹកគេខ្លាំងណាស់ នាយត្រូវតែទៅយកគេឥលូវនេះ។+ប្រលានយន្តហោះ
ថេហ្យុងអង្គុយរង់ចាំជុងហ្គុកមកទទួល ទាំងមុខស្អុយប៉ែរ មួម៉ៅក៏មួម៉ៅ ខឹងក៏ខឹង សំខាន់គេហត់ខ្លាំងណាស់ថ្ងៃនេះ។
« ហ្ហឺយ~ចាំមើលតែមកណា ត្រូវថ្មោងមិនខានទេ! »ថេហ្យុងដកដង្ហើមធំ និយាយតិចៗតែម្នាក់ឯង ស្របពេលនោះជុងហ្គុកក៏បានមកដល់ នាយសង្ហាស្ទុះចុះពីលើឡានដោយស្នាមញញឹមពេលឃើញរាងតូច ហើយក៏រត់មកអោបគេមួយទំហឹងដោយក្តីនឹករលឹក
« មិចក៏យូរម្ល៉េះហាស!? »ថេហ្យុងអោបនាយតបវិញហើយ ក៏រុញនាយចេញសិនទើបជំរិតសួរ
« មុននេះបងរវល់ ទើបមកយឺត! បងសុំទោស អូនហត់ដែលទេ! មិនចឹងពួកយើងទៅផ្ទះសិនទៅ ចាំនិយាយគ្នាទៀត! »ជុងហ្គុក
«ក៏បាន! តោះ!» ថេហ្យុងងក់ក្បាល ដោយយល់ព្រមនឹងទៅផ្ទះជាមួយជុងហ្គុក នាយសង្ហាក៏លើកវ៉ាលីដាក់គូទឡាន ហើយពួកគេទាំងពីរ ក៏ធ្វើដំណើរទៅវិមានគីម សូរ៉ាដេស៍

YOU ARE READING
? ??????????-?????????? ?
Short Story?????????????????? Bl ???Teakook ? ?????? vote ?????????????? ????? ?? ?????????? ???????? ????????????? Follow ??acc fb ??????? ????? : ???? ??????