抖阴社区

                                    

     ពេលមកដល់ផ្ទះវិញ ក៏ឃើញផ្ទះបិទទ្វារចាក់សោពីខាងក្រៅ ហើយក៏មិនមែនបើកភ្លើងអ្វីទៀត បានអ្នកណាបើកភ្លើងបើប្រពន្ធនាយមិនបាននៅផ្ទះផងពេលនេះ។ ជុងហ្គុកក៏ទាញសោរមួយទៀតមកចាក់ទ្វារ ហើយចូលទៅក្នុងផ្ទះ រួចក៏ចុចបើកកុងតាក់ភ្លើង គ្រាន់តែភ្លើងបើកបំភ្លឺហើយ ជុងហ្គុកក៏គាំងអស់ថ្លែង ព្រោះឃើញថាសភាពផ្ទះរាយប៉ាយ រញេរញៃហាក់ដូចមិនមែនជាកន្លែងរបស់មនុស្សរស់នៅយ៉ាងចឹង...
« ហ្ហឺយ...ស្មើនេះគេទៅណាគេ?»ជុងហ្គុក ដកដង្ហើមធំ ច្រត់ចង្កេះសម្លឹងមើលជុំវិញខ្លួនទាំងហត់នឿយ តើប្រពន្ធនាយនេះមិនចេះរៀបចំទេអី ហើយចេញទៅក្រៅអី ស្មើនេះហើយនៅមិនទាន់មកផ្ទះវិញទៀត? នាយសង្ហាមិនគិតច្រើន ក៏ចាប់ផ្តើមសម្អាតផ្ទះ ហើយក៏ដើរចូលផ្ទះបាយរកអីញាំ តែ...
« ហ្ហឹស! ស្អីក៏គ្មានដែរ? ហ្ហឺយ...» ជុងហ្គុកបើកឆ្នាំងរកមើលបាយម្ហូបហើយក៏ទទេស្អាត មិនអស់ចិត្តក៏បើកទូរទឹកកកទៀត តែទូរទឹកកកក៏អត់ដូចគ្នា សូម្បីតែគ្រឿងទេសបន្លែបន្លុកក៏មិនមែនដែរ នាយសង្ហាក្រពុលមុខ គិតហួសចិត្តនឹងប្រពន្ធ ដែរនៅផ្ទះមិនធ្វើអ្វីសោះ បាយម្ហូបក៏គ្មាន គ្រឿងទេស របស់របរក្នុងផ្ទះក៏គ្មាន នាយទាំងខឹងទាំងហត់នឿយ ហើយក៏ដកទូរស័ព្ទចុចតេរកនាងជាប្រពន្ធ។
« ជីយ៉ុង! អូននៅឯណាពេលនេះ? អូនមានម៉ោងដែរទេហាស៎? នេះប្រុងដើរមិនគិតចូលផ្ទះទេក៏អីនឹង? »ជុងហ្គុកខលទៅនាងដែរជាប្រពន្ធ គ្រាន់តែនាងទទួលហើយ ជុងហ្គុកក៏ស្តីឪ្យនាយតែម្តង នាយទប់កំហឹងលែងបានហើយ ព្រោះនេះមិនមែនជាលើកទីមួយទ្បើយ ដែរនាងធ្វើបែបនេះដាក់នាយជាប្តី កាលដំបូងឡើយ នាងមិនមែនបែបនេះឡើយ តែចាប់ពីរៀបការបាន3ខែមកនាងក៏ទៅជាបែបនេះ ដើរមិនគិតចូលផ្ទះ បាយទឹកពេលខ្លះនាយសឹងតែគេងអត់បានញាំ ហើយជួនកាលក៏ទៅញាំខាងក្រៅតែម្នាក់ឯង គ្រឿងទេសក្នុងផ្ទះនាយទិញដាក់ដែរ តែមិនដែរសល់យ៉ាងមិចទេ ព្រោះជីយ៉ុងប្រពន្ធនាយនេះ តែងតែហៅពួកម៉ាក់មកសុីផឹករហូត។
« បងឯងនៅផ្ទះមែនទេ? បានហើយខ្ញុំរវល់ បើនៅផ្ទះហើយក៏ ដាំបាយធ្វើម្ហូបផង ខ្ញុំទៅឥលូវហើយ ផឹក2កែវទៀតសិន ទឺត! ទឺត!...»ជីយ៉ុង និយាយហើយក៏ចុចបិទទូរស័ព្ទបាត់តែម្តង រកតែជុងហ្គុកនិយាយអ្វីមិនទាន់ ដូចដែរបានដឹងហើយថានាងពេលនេះកំពុងតែផឹកទៀតហើយ ឯជុងហ្គុកក៏កាន់តែខឹងដូចគ្នា នាយក៏លែងចង់នៅផ្ទះអ្វីទៀតដែរ ពេលនេះជម្រើសល្អបំផុតរបស់នាយ គឺទៅវិមានគីម គេងទីនោះល្អជាង ណាមួយលោកគីមក៏អនុញ្ញាតឲ្យនាយរស់នៅទីនោះដែរ តែដោយសារនាយខ្លាចថាប្រពន្ធនៅម្នាក់ឯងទើបបដិសេធមិនព្រមនៅ តែពេលនេះនាយនឹងទៅរស់នៅទីនោះហើយ ព្រោះថាជីយ៉ុងមិនបានខ្វល់ពីនាយជាប្តីឡើយ ឃើញទេនាងសុីផឹកចោលនាយរហូត ទុកឪ្យនាយធ្វើការរកលុយមកចិញ្ចឹមនាង ហើយនាងក៏នៅផ្ទះ សូម្បីបាយទឹកក៏គ្មានឪ្យនាយញាំដែល លុយដែររកបាននាយឪ្យនាងទាំងអស់ៗ មិនសូវហ៊ានចាយវាយអ្វីឡើយ។ នាយសង្ហារើអីវ៉ាន់បណ្តើរក៏គិតបណ្តើរ គិតពីជីវិតប្តីប្រពន្ធពួកគេទាំងពីរ ថាតើទៅមុខរួចឬអត់? ហើយបើនិយាយពីរឿងធម្មជាតិដែរប្តីប្រពន្ធគ្រប់គ្នាតែងតែធ្វើពេលរៀបការហើយវិញ នាយមិនដែរសូម្បីប៉ះខ្លួននាងម្តងឡើយ ឪ្យតែពេលចង់ប៉ះនាងរកលេសនេះនោះរហូត មិនឪ្យនាយប៉ះខ្លួននាងឡើយ តែរឿងនេះនាយមិនដែតប្រកាន់ ក៏មិនដែលខឹងដែរ តែវាក៏ហួសហេតុដូចគ្នា ព្រោះនាយចង់បានកូន តែមើលទៅគ្មានសង្ឃឹមថាបាននោះទេ ។
« ជីយ៉ុង បងគិតថាពួកយើងនៅឆ្ងាយគ្នាមួយរយៈសិនចុះ មើលទៅទំនាក់ទំនងពួកយើងពេលនេះ មិនខុសពីអ្នកដទៃទេ ...»ជុងហ្គុករៀបចំអីវ៉ាន់រួចហើយក៏បិទភ្លើងចាក់សោរផ្ទះ នឹង voice សំឡេងតាម Message ទៅកាន់ជីយ៉ុង ឪ្យបានដឹង ថាពេលនេះ នាយលែងរស់នៅជាមួយនាងទៀតហើយ គឺសុំបែកផ្លូវគ្នាមួយរយៈពេលសិន ។
« បងចង់លែងលះ? »ជីយ៉ុង ដែរស្តាប់Voice សំឡេងរបស់ជុងហ្គុក ហើយក៏តបទៅវិញយ៉ាងលឿន ទាំងខឹង
« បងមិនទាន់និយាយបែបនោះទេ! តែបងគ្រាន់តែចង់ឲ្យដឹង ថាខ្លួនអូនពេលនេះកំពុងតែធ្វើអ្វី ការពិតទៅពេលនេះបងចង់ជួបអូននិយាយគ្នា តែនេះវាយប់ហើយ ចឹងចាំស្អែកចុះ ជីយ៉ុង!»ជុងហ្គុកក៏ voice សំឡេងតបទៅជីយ៉ុងវិញ ទាំងពិបាកចិត្ត តើពេលនេះនាយគួរធ្វើអ្វី?
«......»នាយសង្ហារង់ចាំ ជីយ៉ុងតប Message របស់ខ្លួន តែនាងមិនបានតបទេ ទើបនាយក៏ទៅវិមានគីមនឹងរស់នៅទីនោះតែម្តង។

     ពេលទៅដល់វិមានគីមហើយ ជុងហ្គុកក៏បានជួបនឹងលោកគីម ព្រោះគាត់សម្រាន្តមិនលក់ ក៏ចុះមកដើរក្នុងសួរមុខវិមានបន្តិច ក្រែងឡើងទៅបន្ទប់វិញគេងឆាប់លក់។
« លោកម្ចាស់! នែលោកម្ចាស់មិនទាន់សម្រាន្តទេ?»ជុងហ្គុក ទុកវ៉ាលីខ្លួននៅម្ខាង ហើយក៏ដើរមកគោរពលោកគីមនឹងសួរទៅគាត់
« យើងដេកមិនលក់ទេ ទើបចុះមកដើរបន្តិច! ហើយនេះឯង សម្រេចចិត្តរើមកនៅទីនេះហើយឬ? »លោកគីមញញឹមបន្តិចហើយក៏តបទៅជុងហ្គុក ក្រលែកទៅឃើញវ៉ាលីរបស់នាយ គាត់ក៏សួរនាំ
« បាទ សូមអភ័យទោសផងលោកម្ចាស់ ដែរខ្ងុំរើមកពេលយប់បែបនេះ ព្រោះខ្ញុំមានរឿងខ្លះនៅផ្ទះ!»ជុងហ្គុក ក៏ប្រញាប់សូមទោសលោកគីម ព្រោះនាយធ្លាប់ប្រាប់គាត់ថានាយមិនមកនៅទីនេះទេ តែចុងក្រោយនាយបែរជាមកនៅទីនេះទៅវិញ
« មានរឿងអ្វីមែនទេ? »លោកគីម ចាប់ផ្តើមបារម្ភហើយក៏សួរនាំ
« គឺ...»ជុងហ្គុកស្ទាក់ស្ទើរ ហាក់មិនចង់និយាយអ្វី
« អើ.មិនអីទេ បើនិយាយមិនបានមិនបាច់និយាយទេ ទៅ ឆាប់យកអីវ៉ាន់ទៅទុកទៅ បន្ទប់ឯង យើងឪ្យគេរៀបចំតាំងពីអាទិត្យមុនម្លេស ត្រៀមទុកឪ្យស្នាក់នៅ សម្រាប់អ្នកណាដែរយើងរើសយកមកធ្វើអង្គរក្សឪ្យថេហ្យុង! »លោកគីមនិយាយ ហើយក៏បណ្តើរជុងហ្គុកដើរចូលវិមាន មិននិយាយលេងទេ លោមគីមស្គាល់ជុងហ្គុកយូរណាស់មកហើយ ចឹងហើយទើបគាត់ទុកចិត្តនាយ  ហើយរើសយកនាយមកឪ្យដើរតាមថេហ្យុងតែម្តង ។ ព្រោះនាយជាមនុស្សល្អ ស្មោះត្រង់ រហ័សរហួន ហើយមាំមួនទៀតផង គាត់ថែមទៀតធ្លាប់គិតថា បើនាយនៅលីវវិញណា គាត់ឪ្យនាយរៀបការជាមួយថេហ្យុងមិនខាន តែគួរឪ្យស្តាយព្រោះវាគ្រាន់តែជាការគិតបស់គាត់ ព្រោះថានាយមានប្រពន្ធរួចទៅហើយ។

  សូមរង់ចាំទស្សនាភាគបន្ត✌️🤍
សូមអភ័យទោសផងណា ចំពោះពាក្យពេចន៍ខុសឆ្គង💜😚ថេយ៉ា

? ??????????-?????????? ? Where stories live. Discover now