« បងប្រុសរបស់ខ្ញុំ ខ្ញុំខានឃើញបងញញឹមចេញពីចិត្តបែបនេះយូហើយ » យ៉ុនជននិយាយទៅថេហ្យុងក្រោយពេលដែលថេហ្យុងសប្បាយចិត្តបង្ហាញអារម្មណ៍ចេញមក
« បងហ្ហ?? គ្មានទេបងគ្រាន់តែចូលចិត្តបារាំងនិងមានភាពជាខ្លួនឯងច្រើន » ថេហ្យុង
« ឯងដឹងទេថាបងមកទីនេះម្តងៗបងនឹកពេលបងនៅជាអ្នកឌីសាញណាស់ » និយាយដល់ចំណុចនេះថេហ្យុងទម្លាក់ទឹកមុខចុះមួយរំពេចគេដឹងថាគេនិយាយនេះគ្មានបំណងមែនតែនឹលដល់ពេលនោះគេឈឺចាប់គ្មានថ្ងៃភ្លេចទេ
« បងថេហ៍ខ្ញុំចង់ទៅមើលទីនោះបន្ត តោះយើង » យ៉ុនជននិយាយប្តូប្រធានបទពេលដែលថេហ្យុងប្រែទឹកមុខ
« ដេវីតនោះឬជាសង្សាចាស់របស់ឯង?? គេពិតជាស្អាតនិងសាមញ្ញណាស់ » មិត្តភក្តិរបស់ដេវីតដែលដើរជាមួយគ្នានៅកន្លែងនេះបានឃើញថេហ្យុងនិងយ៉ុនជនដោយចៃដន្យ ដេវីតគេហាក់នឹកនាយតូចខុសធម្មតាពេលដែលឃើញនាយតូចមកបារាំងញឹកនាយនឹកឃើញតែផ្លូវម្យ៉ាងគឺថេហ្យុងអាចនិងគ្មានថ្ងៃភ្លេចនាយបានទេ ទើបឃើញមករហូតនាយកើតចិត្តចង់ធ្វើបាបនាយតូចភ្លាមៗ ។
ពេលយប់បានចូលមកដល់ថេហ្យុងនិងយ៉ុនជនបានមកគេងកន្លែងដដែលរាល់ពេលមក Toulouse គេជាមនុស្សចូលចិត្តគេងកន្លែងមានបង្អួចសម្រាប់មើលទេសភាពណាស់ហើយកន្លែងនេះជាកន្លែងដែលគេចូលចិត្តមកបំផុតកាលនៅជាអ្នកឌីសាញមកម្លេះ ។
« បងថេហ៍ងូតទឹកឆាប់ទៅនឹងបានទៅក្រៅញាំអី » យ៉ុនជនប្រាប់ថេហ្យុងពីក្នុងបន្ទប់គេងមកខណះនាយតូចកំពុងតែអង្គុយចុចទូរស័ព្ទលើសាឡុង
« បងខ្ចិលណាស់ចង់ញាំអីក្នុងបន្ទប់វិញ » ថេហ្យុងឆ្លើយតបមកទាំងភ្នែកនៅជាប់ជាមួយទូរស័ព្ទកំពុងជក់ដៃផ្ញើសារ
« ចិត្តសាវ៉ាណាស់ » យ៉ុនជនបញ្ចប់ការសិតសក់រួចដើរចេញមក
« បងទៅងូតទឹកសិន » ថេហ្យុងងើបចេញទៅបន្ទប់ពេលយ៉ុនជនដើរមក
« យូណាស់ ខ្ញុំទៅទិញអាហារហើយណាពេលមកវិញបងប្រហែលហើយដូចគ្នា មិនចឹងមិនបានញាំទេ » យ៉ុនជនក៏សម្រាច់ចិត្តថានឹងទៅទិញមកដោយខ្លួនអែងព្រោះគេចង់ញាំអោយបានលឿនមុនម៉ោង៨យប់

YOU ARE READING
???????????????? ??
Action?????????????????????????????????????????????????????????????????????????????????????????????????????????? ? Author : TAEMINA (YeEr) Dete : 25.12.21
Part 45: ?????????????????????
Start from the beginning