បានមួយស្របក់ក្រោយមក ថេហ្យុងក៏រៀបចំខ្លួនរួចរាល់ ហើយឃើញថាគេពាក់អាវខ្វាហ្សេ តែងខ្លួនបែបCEO ទំនងហើយសាកសមនឹងដំណែងអគ្គនាយកថ្មីខ្លាំងណាស់។ នាយតូចបោះជំហានមួយៗយ៉ាងមាំចុះតាមជណ្តើរយ៉ាងរលូន រហូតមកដល់មុខលោកគីម ដែរឈរចាំរួចជាស្រេច ជាមួយជុងហ្គុកដែរឈរក្បែរនោះ។
« ហឹសៗ កូនប៉ាកម្លោះហើយពេលនេះ! មើលចុះឈុតនេះសមនឹងកូនណាស់! »លោកគីម និយាយទៅថេហ្យុងទាំងញញឹម គាត់រងចាំថ្ងៃនេះយូរណាស់មកហើយ ពេលនេះក៏ដល់ពេលវេលាហើយ។
« ប៉ា! លោកប៉ាទៅជាមួយកូនឬអត់?»ថេហ្យុងញញឹមនឹងសួរទៅលោកគីម
« អ្អឹម! ប៉ាទៅតើ ទៅណែនាំអ្នករួមភាគហ៊ុនមួយចំនួនដែល កូននៅមិនទាន់ស្គាល់! »លោកគីម
« បើចឹងពួកយើងទៅ កុំឪ្យខាតពេលអីលោកប៉ា»ថេហ្យុងនិយាយហើយ លោកគី ក៏ងក់ក្បាលយល់ព្រមនឹងបណ្តើរគ្នាដើរចេញទៅ ជុងហ្គុកក៏តាមទៅពីក្រោយដែរទៅ។ស្របពេលកំពុងធ្វើដំណើរ ឃើញថាក្នុងឡានមានសភាពស្ងប់ស្ងាត់ណាស់ មិនមានអ្នកណានិយាយអ្វីនោះឡើយ។ ដោយស្ងាត់ពេក លោកគីមក៏ផ្តើមនិយាយមុនដោយសួរទៅជុងហ្គុក
« យប់មិញ ប្រពន្ធឯងមានទាក់ទងមកឬអត់ជុងហ្គុក? »លោកគីម ហ៊ានតែជាចាស់ទុំ នឹងចាត់ទុកជុងហ្គុកដូចជាក្មួយប្រុសម្នាក់ក៏ចេះតែសួរនាំរឿយៗពីទំនាក់ទំនងគ្រួសាររបស់នាយ
« ធម្មតាទេលោកម្ចាស់ នាងមិនដែរទាក់ទងមកខ្ញុំមុនទេ! »ជុងហ្គុកទម្លាក់ទឹកមុខចុះ និយាយដល់រឿងជីយ៉ុងពេលណា បាតតានតឹងចិត្តណាស់ ព្រោះវាមានតែបញ្ហាដែរត្រូវឪ្យនាយដោះស្រាយប៉ុណ្ណោះ។
« ហ្ហឹម! នាងតែងតែបែបនេះតើមែនទេ? »លោកគីម ដកដង្ហើមធំ គាត់ក៏អាណិតជុងហ្គុកដែរ ព្រោះតាំងពីស្គាល់នាយមក នាយលំបាករហូត មិនដែរបានស្រនុកចិត្តស្រនុកកាយអ្វីទេ ថ្ងៃធ្វើការហត់រាងកាយ យប់ឡើងគិតច្រើន ហត់ទាំងចិត្តទៀត!
« រៀបការបាន2ខែដំបូងនាងមិនអីទេ តែចូលបាន3ខែមកនេះ នាងក៏ស្រាប់តែប្រែប្រួល! »ជុងហ្គុក បើកឡានបណ្តើរក៏តបទៅលោកគីមបណ្តើរ ឯថេហ្យុងក៏អង្គុយស្ងៀមរងចាំស្តាប់ការនិយាយរៀបរាប់របស់ជុងហ្គុក ដោយតាមសង្កេតមើលទឹកមុខនាយរហូត ហើយក៏ឃើញមែនថានាយកំពុងតែកើតទុក្ខនឹងខ្វល់ចិត្ត ព្រោះទឹកមុខនាយហាក់ស្រពាប់ស្រពោន មិនស្រស់បស់នោះឡើយ នៅក្រោមភ្នែកក៏ដក់ខ្មៅព្រាលៗដូចមនុស្សមិនបានគេងទៀតដែរ
« បើតាមយោបល់របស់យើង ឯងគួរតែតាមដាននាងលោមើលទៅ »លោកគីមនិយាយទៅជុងហ្គុក គាត់ចាប់ផ្តើមគិតថាប្រពន្ធរបស់ជុងហ្គុកប្រហែលមានអ្នកថ្មីហើយមើលទៅ បានជាមិនខ្វល់នឹងប្តី មិនទាក់ទងមកប្តីបែបនេះ
« បាទ លោកម្ចាស់! »ជុងហ្គុកងក់ក្បាលស្របតាមការផ្តល់យោបល់ពីលោកគីម ព្រោះគេរាងសង្ស័យដែលនឹង

YOU ARE READING
? ??????????-?????????? ?
Short Story?????????????????? Bl ???Teakook ? ?????? vote ?????????????? ????? ?? ?????????? ???????? ????????????? Follow ??acc fb ??????? ????? : ???? ??????
?????????????????????????????????!?
Start from the beginning