抖阴社区

?????????????????????????????????!?

Start from the beginning
                                    

មិនយូរប៉ុន្មានពួកគេក៏បានមកដល់ក្រុមហ៊ុន ហើយថែមទៀតមានបុគ្គលិកជាច្រើនមកឈរតម្រង់ជួរ រងចាំទទួលទៀតផង។ លោកគីមនឹងថេហ្យុងក៏ចុះពីលើឡានដោយមាននាយសង្ហាជុងហ្គុកក្នុងនាមជាអង្គរក្ស បើកទ្វារជូនអ្នកទាំង2 ហើយក៏នាំគ្នាបោះជំហានដើរចូលទៅក្នុងក្រុមហ៊ុន គីមក្រុប ដោយដំណើរយ៉ាងអង់អាច នឹងធ្វើឲ្យបុគ្គលិកទាំងអស់នោះ ឪក្បាលចុះគោរពអគ្គនាយកចាស់ នឹងអគ្គនាយកថ្មី។ រូបសម្រស់ដ៏ល្អ របស់ថេហ្យុងធ្វើឪ្យបុគ្គលិកស្រីប្រុសក្នុងក្រុមហ៊ុនមានការភ័នភាំងស្មារតី ព្រោះមើលតែមួយភ្លែត ស្មានតែមនុស្សស្រី អាល្អិតមានមុខសរលោង ច្រមុះស្រួច កែវភ្លឺថ្លា បបូរមាត់ស៊ីជម្ពូមានមន្តស្នេហ៍ ហើយបើនិយាយពីជុងហ្គុកដែលជាអង្គរក្សឯនេះវិញ ក៏ធ្វើឪ្យបុគ្គលិកស្រីៗនាំគ្នាសម្លឹងមើលមិនដាក់ភ្នែក ព្រោះតែភាពស្រស់សង្ហា រាងកាយមាំមួនខ្ពស់ស្រឡះ បើជាមហាសេដ្ឋីវិញណា ស្រីរត់តាមហើយនៀក។

ក្រោយបានចូលមកដល់សាលប្រជុំហើយ គ្រប់គ្នាដែលមានវត្តមាននៅទីនោះក៏នាំគ្នាងើបឈរឡើង ជាការគោរពដល់លោកគីមនឹងថេហ្យុង។ ក្នុងនោះមានទងម្ចាស់ភាគហ៊ុនធំៗ  បុគ្គលិកថ្នាក់ខ្ពង់ៗជាច្រើននាក់ទៀត។
« សួស្តីគ្រប់គ្នា! នេះជាកូនប្រុសតែម្នាក់គត់របស់ខ្ងុំ! គឺគីម ថេហ្យុង សូរ៉ាដេស៍! 👏»លោកគីម និយាយទៅកាន់គ្រប់គ្នាដោយស្នាមញញឹម គ្រាន់តែនិយាយចប់ភ្លាម គ្រប់គ្នាក៏ទះសាទរ នឹងស្វាគមន៍ដល់ថេហ្យុង។
« សួស្តីគ្រប់គ្នា! »ថេហ្យុងក៏និយាយរាក់ទាក់គ្រប់គ្នាតាមការគួរ
« ខ្ញុំសូមប្រកាស ក៏ដូចជាអ្នកគ្រប់គ្នាបានដឹងរួចមកហើយ ថាខ្ញុំពេលនេះមានសុខភាពមិនសូវល្អទេ គ្រប់គ្រងក្រុមហ៊ុនក៏មិនសូវជាបានល្អដែរ ដូច្នេះចាប់ពីថ្ងៃនេះតទៅ ដំណែងជាអគ្គនាយកនៃក្រមហ៊ុន គីមក្រុប ខ្ញុំសូមប្រគល់ឪ្យថេហ្យុងជាកូនប្រុសរបស់ខ្ងុំហើយ! »លោកគីម និយាយយ៉ាងមឺងម៉ាត់ទៅគ្រប់គ្នា ហើយម្នាក់ៗក៏នាំគ្នាស្ងាត់ជ្រាប ព្រោះដំណឹងមួយនេះវាហាក់លឿនពួកសម្រាប់ពួកគេ
« គ្រប់គ្នាស្ងាត់បែបនេះ តើអ្នកគ្រប់គ្នាយល់ស្របនឹងខ្ងុំដែរឬទេ? »លោកគីម សួរបន្ត
« ខ្ញុំជំទាស់! ព្រោះអ្នកប្រុសថេហ្យុងទើបតែមកពីបរទេស ដូច្នេះមិនអាចឪ្យចូលកាន់ដំណែងនេះឆៅៗចឹងនោះទេ គួរតែមានការហ្វឹកហាត់ការងារខ្លះជាមុនសិន»បុរសម្នាក់និយាយនឹងងើបឈរឡើង ដែរគាត់មានឈ្មោះ យុីងលី ជាងម្ចាស់ភាគហ៊ុនម្នាក់ ។ 
« ខ្ញុំជាកូនម្ចាស់ក្រុមហ៊ុន មកទីនេះមានតួនាទីជាអគ្គនាយកក្រុមហ៊ុនថ្មីបន្តពីលោកប៉ា មិនមែនមកដាក់ពាក្យសុំធ្វើអ្នកហាត់ការនោះទេលោកយុីងលី!»ថេហ្យុង ញញឹមមុននឹងនិយាយទៅលោកយុីងលី ធ្វើឲ្យគាត់គាំងស្ញេញ ព្រោះពាក្យសម្តីរបស់ថេហ្យុង វាសឪ្យឃើញថា គេមិនមែនជាមនុស្សធម្មតានោះទេ!
« តែអ្នកប្រុស យ៉ាងណាក៏គួរតែមានការហ្វឹកហាត់ការងារខ្លះដែរ! »លោកយុីងលី នភតែរឹងទទឹង ជំទាស់នឹងថេហ្យុង
«បើខ្ងុំគង់តែចូលមកហាត់ការងារដដែល ចឹងខ្ញុំចាំបាច់ទៅរៀននៅបរទេសនាំអស់លុយធ្វើអ្វី? មិចក៏មិនចាំចូលហាត់ការទីនេះ ហើយចូលតាមដំណែងបុគ្គលិកនឹងឡើងជាអគ្គនាយកតែម្តងទៅ! »ថេហ្យុងតបទៅលោកយុីងលីវិញផាំង! ទាំងក្តៅស្លឹកត្រចៀក តែទឹកមុខរបស់គេនៅតែញញឹមហាក់មិនបានច្រឡោតអ្វីឡើយ សម្តីមួយៗរបស់ថេហ្យុងធ្វើឪ្យអ្នកនៅទីនោះពេញចិត្តជាខ្លាំង ជាពិសេសគឺលោកគីម នឹងនាយសង្ហាជុងហ្គុកដែលជាអង្គរក្ស។
«អ្នកប្រុស!?»លោកយុីងលី ចាប់ផ្តើមខឹងនឹងថេហ្យុងតែគាត់មិនអាចធ្វើអីបានឡើយ ក្រៅពីអង្គុយចុះវិញហើយលែងមាត់អ្វីតទៅទៀត
« ដូចនេះ សម្រេចថាគ្រប់គ្នាយល់ស្របនឹងឪ្យថេហ្យុងឡើងជាអគ្គនាយកថ្មីហើយណាស!»លោកគីម និយាយ
« ឃើញសមត្ថភាពអ្នកប្រុសមុននេះហើយ ខ្ងុំគ្មានអ្វីត្រូវជំទាស់ទេ! »កម្លោះសង្ហាម្នាក់និយាយឡើង ទៅកាន់លោកគីម ព្រោះឃើញពីសមត្ថភាពរបស់ថេហ្យុងមុននេះដែរតតាំងជាមួយលោកយុីងលី ដោយមិនខ្ចីញញើតអ្វីសោះ។ នាយកម្លោះនេះមានឈ្មោះថា គីម ណាមជូន នាយក៏ជាអ្នករួមភាគហ៊ុនម្នាក់ដែររបស់ក្រុមហ៊ុនគីម ។ នាយសង្ហា ថ្ពាល់ខួចមានមន្តស្នេហ៍ ហើយគួរឲ្យចូលចិត្ត នាយជាមនុស្សចាស់ទុំណាស់ តែក៏ចង់ប្រាប់ថា នាយមានសង្សាររួចទៅហើយ សង្សារនាយក៏ស្អាតហើយឆ្លាតណាស់ដែរ តែកាចខ្លាំងណាស់ ល្មមៗខ្វាច់អាយះមុខ។
« ចឹងចាប់ពីថ្ងៃនេះតទៅ គីម ថេហ្យុងសូរ៉ាដេស៍ គឺជាអគ្គនាយកថ្មីនៃក្រុមហ៊ុន គីមក្រុប ជាក្រុមហ៊ុនផលិតឡានមួយដ៏ល្បី នឹងឈានមុខគេក្នុងប្រទេសកូរ៉េនេះ! អបអរសាទរកូនប្រុស 👏👏»លោកគីមនិយាយចប់ គ្រប់គ្នាក៏ទះដៃអបអរសាទរដោយក្តីពេញចិត្ត មានតែលោកយុីងលីដែរមិនពេញចិត្ត ព្រោះគិតថារងតូចនៅក្មេង ប្រហែលជាមិនអាចគ្រប់គ្រងឬធ្វើអ្វីបានទេ។

? ??????????-?????????? ? Where stories live. Discover now