抖阴社区

?????????????????????????????????!?

Start from the beginning
                                    

ក្រោយចេញពីការប្រជុំវិញ លោកគីមក៏ត្រឡប់ទៅវិមានវិញ ព្រោះគាត់ចាប់ពីនេះតទៅ បានឈប់សម្រាកនៅវិមានហើយ។ នឹងប្រគល់ការងារទាំងអស់ ទៅឪ្យថេហ្យុងគ្រប់គ្រងវិញម្តង ហើយមុននឹងទៅលោកគីមក៏ឆ្លៀតផ្តាំកូនប្រុស
« លោកយុីងលី មិនជាអាក្រក់អ្វីទេ! កាលដែរគាត់ជំទាស់មុននេះ មកពីគាត់មិនទាន់ជឿជាក់លើសមត្ថភាពរបស់កូន ដើម្បីយកឈ្នះលើគាត់ កូនត្រូវតែបង្ហាញសមត្ថភាពដែលកូនមាន ឪ្យគាត់បានឃើញទៅ ដឹងដែរទេ? »លោកគីម និយាយទៅថេហ្យុង ខ្លាចថាគេនឹងគិតច្រើនហើយនាំឪ្យរឿងរ៉ាវវាកាន់តែវែងឆ្ងាយ
« ខ្ញុំដឹងហើយ លោកប៉ាកុំបារម្ភអី! លោកប៉ាទៅផ្ទះ សម្រាកឪ្យបានស្រួលខ្លួនចុះ! »ថេហ្យុង ងក់ក្បាលមុននឹងនិយាយទៅលោកគីម
« អ្អឹម ប៉ាទៅហើយ!»លោកគីមក៏ចេញទៅ ដោយមានជុងហ្គុកជាអ្នកជូនគាត់ទៅវិញ។ ឯថេហ្យុងក៏ចូលOfficeរបស់ខ្លួន ដែរកាលពីមុនធ្លាប់តែជារបស់លោកគីម ដូចនេះគេចង់ផ្លាស់ប្តូរវាចេញ។ ហើយពេលដែរជុងហ្គុកត្រឡប់មកវិញ ថេហ្យុងក៏នាំជុងហ្គុកទៅផ្សារដើម្បីរកទិញរបស់របរតុបតែង Office ។

ពេលដែលទៅដល់ផ្សារហើយ ថេហ្យុងក៏ដើររើសអីវ៉ាន់ដែលចង់បាន នឹងឪ្យជុងហ្គុកជាអ្នករុញរទេះទំនិញ ដើរតាមពីក្រោយ ដែរធ្វើឪ្យមនុស្សម្នានៅទីនោះមើលមកពួកគេទាំង2 ហើយនិយាយសរសើរថាពួកគេសមជាគូរស្នេហ៍នឹងគ្នា សាមីខ្លួនទាំងពីរក៏បានឮដែរ តែមិនបាននិយាយទេព្រោះ ថេហ្យុងគិតថា ជុងហ្គុកមានប្រពន្ធហើយ ហើយក៏គ្មានផ្លូវណាដែរអាចឪ្យពួកគេក្លាយជាគូរស្នេហ៍បានដែរ ឯជុងហ្គុកគិតថា ឋនះនាយនឹងថេហ្យុងឆ្ងាយគ្នាណាស់ម្នាក់ជាចៅហ្វាយ ម្នាក់ជាកូនចៅ ហើយនាយក៏មានប្រពន្ធហើយទៀត វារឹតតែមិនអាចទៅរួច។
« លោកត្រូវការអ្វីដែរទេ?»ថេហ្យុង ដើម្បីឪ្យថាដើរជាមួយគ្នាហើយមិននិយាយរកគ្នាទើបសួរទៅនាយ
« អត់ទេ! ចុះអ្នកប្រុសរើសរបស់ដែរត្រូវការអស់ហើយឬនៅ?»ជុងហ្គុកតបទៅថេហ្យុងនឹងសួរបន្ថែម
« ខ្ញុំរកមើលថូរផ្កាមួយទៀតសិន!»ថេហ្យុងនិយាយហើយក៏ដើររកមើលថូរផ្កា នៅហាងលក់ផ្កា ព្រោះទីនោះមានលក់ទាំងថូរ នឹងផ្កា។ កំពុងតែដើរសុខៗនោះ ជុងហ្គុកក៏ក្រលេកឃើញ មនុស្សស្រីប្រុសមួយគូរដែរបណ្តើរគ្នាយ៉ាងស្និតស្នាល ថែមទាំងខាងស្រីអោបដៃខាងប្រុសទៀតផង ពេលដែរនារីម្នាក់នោះងាកមកចំជុងហ្គុក ក៏បានស្គាល់យ៉ាងច្បាស់ថា...
« ជីយ៉ុង!! / ជុងហ្គុក??»មិនខុសទេ ស្រីម្នាក់នោះគឺជីយ៉ុងប្រពន្ធរបស់នាយនឹងហើយ ឯជីយ៉ុងវិញនាងគាំងបន្តិចដែរហើយក៏ប្រញាប់ដក់ដៃដែរអោបបុរសម្នាក់នោះមុននេះយ៉ាងលឿន។
« ជុងហ្គុកមិចក៏បងនៅទីនេះ?» ជីយ៉ុងចាប់ផ្តើមច្រឡោតឡើងសួរទៅជុងហ្គុក ពេលសម្លឹងឃើញថេហ្យុង  ហើយថេហ្យុងក៏មើលនាងវិញដូចគ្នា
« បងជូនអ្នកប្រុសគីម មកទិញអីវ៉ាន់ដាក់ office ចុះម្នាក់នេះជាអ្នកណា?»ជុងហ្គុកប្រឹងញញឹមតបទៅជីយ៉ុងវិញទាំងចុកណែន នឹងសួរបញ្ជាក់ពីមនុស្សប្រុសដែរឈរក្បែរនាង
« គឺ.គឺ /ខ្ញុំជាសង្សារបស់ជីយ៉ុង ឈ្មោះសាំងហ្គីល ចុះលោកវិញ?»នាយកម្លោះឃើញជីយ៉ុងដូចជាស្ទាក់ស្ទើរមិនព្រមនិយាយ ទើបនាយឆ្លើយជំនួស ហើយក៏សួរជុងហ្គុកវិញ
« គេជាប្តីរបស់ខ្ងុំ លោកមានអ្វីមែនទេ? អរ៎ មែនហើយ យល់ល្អលោកនាំសង្សារលោកចេញទៅ មើលមកប្តីខ្ងុំគាត់មានអារម្មណ៍មិនល្អ! »ថេហ្យុងស្រាប់និយាយឡើងតបទៅសាំងហ្គីលជំនួសឪ្យថេហ្យុង ដែរធ្វើឪ្យជុងហ្គុកគាំងធ្មឹង ព្រោះរាងតូចថានាយជាប្តីរបស់គេ សូម្បីតែជីយ៉ុងក៏គាំងដែរ នាងរៀបការជាមួយជុងហ្គុកពេញច្បាប់ហើយចុះថេហ្យុងវិញនោះជាស្អីវិញ។
« អរ៎ បើចឹងខ្ញុំសុំទៅសិនហើយ តោះអូនពួកយើងទៅ»សាំងហ្គីល ដែរមិនដឹងរឿងអ្វី ក៏ដឹកដៃជីយ៉ុងដើរហួសចេញទៅ ជីយ៉ុងក៏ដើរចេញទៅដោយមិននិយាយអ្វីមួយម៉ាត់ ព្រោះកំពុងតែគាំងនឹងសម្តីថេហ្យុងដែរអះអាងថាជុងហ្គុកជាប្តីរបស់គេ។ ឯជុងហ្គុកក្រោយគាំងនឹងសម្តីថេហ្យុងហើយ ក៏បែរមកជាឈឺចាប់វិញម្តង មិនបាច់តាមដានដូចលោកគីមប្រាប់ទេ ពេលនេះជួបផ្ទាល់ៗហើយ ហើយជីយ៉ុងថែមទាំងមិនបកស្រាយអ្វីទៀត។
« លោកសោកស្តាយទេ ដែលរៀបការនឹងស្រីកាកីម្នាក់នោះ?»ថេហ្យុងសួរទៅជុងហ្គុក ទាំងក្នុងចិត្តក៏លួចអាណិតនាយដែរ
« ត្រូវហើយអ្នកប្រុស តែមកពីខ្ងុំមិនល្អខ្លួនឯង បើខ្ញុំល្អគ្រប់គ្រាន់ នាងប្រហែលជាមិនធ្វើចឹងទេ! »ជុងហ្គុកតបទៅថេហ្យុងទាំងទឹកមុខស្រពាប់ស្រពោន
«  គ្មានអ្នកណាកើតមកល្អឥតខ្ចោះទេ! លោកបន្ទោសខ្លួនឯងក៏គ្មានអ្វីប្រែប្រួលដែរ យល់ល្អសុំលែងលះឪ្យហើយទៅ ប្រយ័ត្នស្តាយក្រោយកាន់តែខ្លាំង! »ថេហ្យុង និយាយទាំងទឹកមុខមាំទៅជុងហ្គុក សម្តីប៉ុន្មាននេះ ហាក់ធ្វើឪ្យជុងហ្គុកមសកម្លាំងចិត្តមកបន្តិច ទោះថេហ្យុងនិយាយចេញមកមិនទាន់ភ្លន់ តែន័យរបស់គេក៏ដូចជាលើកទឹកចិត្តដល់ជុងហ្គុកដែល។
« ខ្ញុំនឹងទាក់ទងទៅនាង ហើយសុំលែងលះ! »ជុងហ្គុកនិយាយទាំងទឹកមុខមាំ ពេលនេះនាយក្រៅពីឈឺចាប់ហើយ នាយក៏មានការខឹងផងដែរ ព្រោះកន្លងមកនេះនាយធ្វីអ្វីៗគ្រប់យ៉ាង គឺសម្រាប់តែជីយ៉ុង តែគ្រប់យ៉ាងរបស់នាយវាប្រែគ្មានន័យអ្វីឡើយ នាយនឹងចាប់ផ្តើមជីវិតនៅលីវសារជាថ្មីក្នុងពេលឆាប់ៗនេះ។
« បានហើយ ពេលនេះជាពេលដែរលោកត្រូវធ្វើការ ទៅក្រុមហ៊ុនវិញ រៀបចំofficeសារថ្មី កុំគិតរឿងដែរនាំឪ្យឈឺចាប់អី មក!»ថេហ្យុងនិយាយហើយក៏ដើរទៅមុនជុងហ្គុក ដោយឃើញជុងហ្គុកមិនព្រមដើរតាមខ្លួនហើយឈរមើលគេ គេក៏ហៅ នឹងបានត្រឡប់ទៅក្រុមហ៊ុនវិញ ដើម្បីរៀបចំផ្លូាស់ប្តូរ office របស់គេ។

_______To be considered

🙏🏻សុំទោសរាល់ពាក្យពេច៍ដែរបានសរសេរខុសនៅក្នុងរឿង ព្រោះនាងខ្ញុំមិនបានពិនិត្យមើលឡើងវិញឡើយ សូមរង់ចាំអានEpបន្ត អរគុណច្រើន សូមសំណាងល្អ សុខភាពល្អទាំងអស់គ្នា🙏💖ពី ថេយ៉ា

? ??????????-?????????? ? Where stories live. Discover now